kalib9

តើយើងអាចទទួលទានទឹកខណៈពេលយើងទទួលទានអាហារដែរឬទេ?

ក្នុងកម្មវិធីទូរទស្សន៍មួយស្ដីពីអាហារសុខភាពតែងតែបានហាមឃាត់ការទទួលទានទឹក និងការញាំអាហារ​ក្នុងពេលតែមួយ ដោយសារតែសារធាតុទឹកបានធ្វើឲ្យអាស៊ីតក្នុងក្រពះរបស់យើងវាសាប ហើយ​មិនអា​ច​រំលា​យអាហារបានដែលពេលខ្លះក៏ជាមូលហេតុមួយដែលធ្វើយើងឧស្សាហ៍កើតជំងឺក្រពះផង​ដែរ។ តែអ្នកខ្លះទៀតបាននិយាយថា​គារពិសារទឹកក្នុងពេ​លតែមួយជាមួយការ​ទទួលទានអាហារអាច​ធ្វើយើងធាត់។ និយាយរួមទៅ​ថាតើការទទួលទានទឹកធម្មតាព្រមគ្នាជាមួយនឹង​ការការទទួលទាន​អាហារ ពិ​ត​ជា​ទទួ​លនូវផលប៉ះ​ពាល់ដែរឬទេ? ដូច្នេះខ្ញុំសូមលើកយកអត្ថបទមួយពាក់ព័ន្ធនឹង​បញ្ហាមកបង្ហាញដូចខាងក្រោម៖

តើមានអ្វីកើតឡើងប្រសិនបើយើងទទួលទានអាហារ និងសារធាតុទឹកនៅក្នុងពោះរបស់យើងក្នុងរយៈពេលកំណត់ណាមួយ?

ដំណើរការនៃការចាប់ផ្ដើមរំលាយអាហារគឺនៅពេលដែល យើងទំពាអាហារ លាយវាជាមួយទឹកមាត់​ដែល​មានសារធាតុអង់ស៊ីមជាកត្តាលីករជំនួយចាំបាច់ក្នុងការរំលាយអាហារ។ បន្ទាប់មកអាហារដែលត្រូវបានទំពារ ទាំង​នោះ​ធ្លាក់ចូលក្រពះរបស់​យើងហើយវាត្រូវបានរំលាយ​ជាមួយនឹងអាស៊ីតក្រពះ។ ជាមធ្យមក្រពះ​ត្រូវការរយៈ 4 ម៉ោងដើម្បីរំលាយចំណីអាហារមុនពេលប្តូរវាទៅជាសារធាតុរាវ។ បន្ទាប់មកវាធ្លាក់ចូលទៅក្នុងពោះវៀនរបស់យើងដែលវាបានជួយផ្តល់នូវសារធាតុចិញ្ចឹមទាំងឡាយដល់សិរីរាង្គកាយ។ ដូច្នេះប្រសិនបើអ្នកផឹកទឹកខណៈពេលដែល​ទទួលទាន​អាហារវាមិនបាន​បង្កើតជាបញ្ហាអ្វីធំ​ដុំអ្វី​ចំពោះសុខភាពរបស់អ្នក​ឡើយពីព្រោះទឹកដែលអ្នកបានទទួលទាននោះ​វាមិនបាននៅក្នុងក្រ​ពៈអ្នកយូរ​ទេ វាបានបំលែងទៅជាសារធាតុចិញ្ចឹមផ្សេងៗដើម្បីទ្រទ្រង់រាង្គការរបស់អ្នកយ៉ាងឆាប់រហ័ស។

សារធាតុទឹកមិនបានកាត់បន្ថយនូវជាតិអាស៊ីតក្នុងក្រពៈរបស់លោកអ្នកទេ

គ្មានការស្រាវជ្រាវណាមួយបានបង្ហាញថា សារ​ធាតុទឹកដែលយើ​ងបានទទួលទាន​នោះ បានរុញច្រាន​អាហាររឹង​ចូលទៅក្នុងពោះវៀនមុនពេលវាត្រូវបានរំលាយទាំងស្រុងនោះទេ ហើយវាក៏មិនបានបន្ថយ​នូវកំរិតជាតិអាស៊ីតដែលមានក្នុងក្រពៈរបស់យើងដែរ។ មានតែអ្នកវិទ្យាសាស្ត្របានអះអាង​ថាសារធាតុ​រាវ(ទឹក)ដែលមានក្នុងរាងកាយរបស់យើងបានរំលាយលឿនជាងអាហាររឹងប៉ុន្តែវាមិនមានឥទ្ធិពលអ្វីទៅលើល្បឿននៃការរំលាយអាហាររបស់មនុស្សទេ។

ដូច្នេះ តើយើងអាចទទួលទានទឹកខណៈពេលយើងទទួលទានអាហារដែរឬទេ?

ការទទួលទានទឹកខណៈពេលយើងទទួលទានអាហារវាមិនបានផ្ដល់នូវផលប៉ពាល់អ្វីនោះទេ ផ្ទុយទៅវិញទឹកជួយរំលាយនូវចំណីអាហារណាដែលមានលក្ខណៈរឹងមាំទៅវិញនោះទេ។ ប៉ុន្តែកុំផឹកទឹកច្រើនពេកមុនពេលអ្នកទទួលទានអាហារ គួរតែលេបទឹកមាត់ឱ្យបាន​គ្រប់គ្រាន់សិនព្រោះទឹកមាត់មានសារធាតុអង់ហ្ស៊ីមដែលជាកត្តាលីករចាំបាច់ក្នុងការរំលាយអាហារ។

ម្យ៉ាងទៀតការទទួលទានទឹកតែជាមួយនឹងអាហារព្រមគ្នាក៏វាគ្មាននូវផលប៉ះពាល់អ្វីដែរ ហើយវាក៏គ្មានព្រឹត្តកម្មណាមួយដែលទៅបន្ថយកំរិតជាតិអាស៊ីតក្នុងក្រពៈរបស់យើងដែរ។

ដកស្រង់៖Brightside