kalib9

បែកធ្លាយរូបអនាគតគូដណ្តឹង នី រតនា ខណ:ពេលសល់តែ ២ថ្ងៃទៀតភ្ជាប់ពាក្យ ពិតជាស្រស់ស្អាតមែន!!

ដំណឹង​ជិត​ភ្ជាប់ពាក្យ​នៅ​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៨ ខាងមុខ ត្រូវបាន​តារាចម្រៀង និង ជា​ម្ចាស់​ពានរង្វាន់ Cambodian Idol រ​ដូ​ល​កាល​ទី ១ នី រតនា ទទួលស្គាល់​ហើយ ដោយ​ក្នុងនោះ​លោក​ថែមទាំង​បាន​បញ្ចេញ​ពី​អត្តសញ្ញាណ​អនាគត​គូ​ដណ្តឹង​របស់ខ្លួន​ផងដែរ គឺជា​នារី​ស្រស់ស្អាត និង មាន​វ័យ​ស្របាល​គ្នា ដែលជា​កូនស្រី​អ្នកជំនួញ​ខាង​ផលិតផល​សម្អាង​ម្នាក់​ក្នុង​ទីក្រុង​ភ្នំពេញ ។​

បន្ទាប់ពី​ទទួលស្គាល់​ព័ត៌មាន​ថា​ពិត​ហើយ​នោះ មាន​ប្រិយមិត្ត​អ្នកគាំទ្រ​តារាចម្រៀង នី រតនា ជាច្រើន​ចង់​ស្គាល់​កាន់តែច្បាស់​ពី​អនាគត​គូ​ដណ្តឹង​របស់លោក​ថា មាន​រូប​សម្រស់​ស្រស់ស្អាត​យ៉ាងណា ។ បើ​យោងតាម​ប្រភព​អ្នក​ស្និទ្ធ​នឹង​តារាចម្រៀង នី រតនា បានឱ្យដឹងថា នារី​ដែល​តារាចម្រៀង នី រតនា ស្ម័គ្រចិត្ត​សាង​អនាគត​រួមជាមួយ ដោយ​នឹង​ភ្ជាប់ពាក្យ​ក្នុងពេល​ឆាប់ៗ​នោះ គឺជា​នារី​ម្នាក់​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Tessa Tessa ដែល​រូបនាង​គឺជា​កូនស្រី​របស់​អ្នកជំនួញ​នាំចូល​ផលិតផល​សម្អាង​ម៉ាក WOMEA ដែល នី រតនា ធ្វើជា​អ្នកតំណាង​នោះឯង ។​

ខាងក្រោម​នេះ​គឺជា​រូប​ពិត និង សម្រស់​ពិត របស់​នារី​ដែល​ត្រូវបាន​គេ​និយាយថា​ជា​អនាគត​គូ​ដណ្តឹង​របស់​តារាចម្រៀង​សំនៀង​ផ្អែម នី រតនា ៕

ប្រភព ៖ ប្រជាប្រ័យ

អានបន្ត ៖ ខ្លោចចិត្ត!! ថ្ងៃខួបអាពាហ៍ពិពាហ៍ក្លាយជាបុណ្យសពទៅវិញ ព្រោះប្រពន្ធបានស្លាប់ដោយសារតែ…

ថៃ៖ បុរសម្នាក់បានថើបប្រពន្ធរបស់គាត់ជាលើកចុងក្រោយ មុនពេលពិធីបុណ្យសពប្រពន្ធរបស់គាត់ បន្ទាប់ពីនាងបានស្លាប់ដោយសារតែអ្នកបើកឡានស្រវឹងម្នាក់បើកបុកចំថ្ងៃគ្រប់ខួបមួយឆ្នាំ នៃអាពាហ៍ពិពាហ៍របស់គាត់នឹងភរិយា ។ រូបថតមួួយសន្លឹកនេះបានចែកចាយតៗគ្នាបណ្ដាញសង្គម បង្ករការរំជួលចិត្តជាច្រើនពីអ្នកទស្សនា។

ជាក់ស្ដែងកាលពីថ្ងៃទី ២៦ ខែកក្កដា កន្លងទៅនេះ បើតាមប្រភពបានឲ្យដឹងថា ភរិយារបស់គាត់បានជិះម៉ូតូជាមួយនឹងកូនរបស់គាត់តែមាន វ័យ១ខួប នាម៉ោង ៦ និង៣០នាទីព្រឹក បំណងចង់ទៅជួបប្ដី តែជាអកុសលបែរជាជួបឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍ ត្រូវជនស្រវឹងបើកមកបុកមួយទំហឹងរហូតនាងត្រូវបោកក្បាលស្លាប់ដោយសារតែចង់ការពារកូនមិនអោយមានគ្រោះថ្នាក់ ។ ស្រីជាម្ដាយបានបាត់បង់ជីវិតភ្លាម បន្ទាប់ពីយកខ្លួនទៅទ្រជំនួសកូន។

រឿងមួយនេះបង្ករឲ្យស្វាមីរបស់នាងមានការសោកស្ដាយជាខ្លាំង ហើយគាត់បាននិយាយថា ៖ គាត់ពិតជាចង់ស្លាប់តាមប្រពន្ធគាត់ តែគាត់ត្រូវតែនៅមើលថែកូនតូច ឲ្យសមនឹងតម្លៃដែលភរិយាគាត់លះបង់ជីវិត ។ពាក្យសម្ដីប៉ុន្មានឃ្លានេះ បានកន្ត្រាក់បេះដូងគ្រប់គ្នាឲ្យស្រក់ទឹកភ្នែកអានិត និងជួយលើកទឹកចិត្តបុរសកម្សត់ម្នាក់នេះយ៉ាងខ្លាំង ៕