kalib9

នឹកស្មានមិនដល់!! បុរសម្នាក់ជីកដីធ្វើផ្ទះ ស្រាប់តែប្រទះឃើញវត្ថុដ៏កម្ររ ធ្វើឲ្យមានការភ្ញាក់ផ្អើល…

(ប្រទេសចិន)៖ កាក់បុរាណចិនជាច្រើនចំណែក ត្រូវបានជីករកឃើញ នៅទីតាំងដីមួយកន្លែង ស្ថិតនៅក្នុងតំបន់ Fuliang County ខេត្ត Jiangxi ប្រទេសចិន និងត្រូវបានគេស្គាល់ថា មានអាយុកាលរាប់រយឆ្នាំ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា បុរសជនជាតិចិនម្នាក់ មានឈ្មោះថា Chacun ជាម្ចាស់ដីនិងជាអ្នកស្រុក រស់នៅក្នុងតំបន់ខាងលើនេះ បានជីកដីដើម្បីសាងសងផ្ទះ ប៉ុន្តែជារឿងនឹកស្មានមិនដល់ ស្រាប់តែប្រទះឃើញមានកាក់ជាច្រើនសន្ធឹក កប់នៅក្នុងដីរបស់លោក បង្កឲ្យមានការភ្ញាក់ផ្អើល ហើយក៏បានទាក់ទងហៅ ខាងក្រុមបុរាណវិទូមកជួយធ្វើការពិនិត្យ និងជីកគាស់កកាយតែម្តង។

ក្រុមបុរាណវិទូបានបញ្ចប់ការជីកកកាយ កាលពីថ្ងៃទី២២ តុលា ឆ្នាំ២០១៧កន្លងទៅ ដោយសរុបទាំងអស់មានមានបំណែក ៣០០,០០០កាក់ និងទម្ងន់រហូតដល់ទៅ ៥,៦តោនឯណោះ។ នេះបើយោងតាមកាសែត China Daily បានចុះផ្សាយ។ អ្នកភូមិជាច្រើនជឿជាក់ថា កាក់ទាំងអស់ដែលត្រូវបានគេជីករកឃើញនេះ អាចមានអាយុកាល១,០០០ឆ្នាំ ហើយវាអាចជាកម្មសិទ្ធិរបស់ម្ចាស់ដីនេះ ពីមុនមកដែលបានបន្សល់ទុក (កប់ទុក)។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ប្រភពបានឲ្យដឹងថា កាក់ដែលបានរកឃើញ ត្រូវបានគេជឿជាក់ថា ជាកាក់បុរាណនាសម័យរាជវង្សសុង (ឆ្នាំ ៩៦០ ដល់ ១២៧៩) ។ នេះបើយោងតាមការគណនា និងប៉ាន់ប្រមាណពីក្រុមអ្នកបុរាណវិទូ។ លើសពីនេះក្រុមបុរាណវិទូ ថែមទាំងជឿជាក់និងអះអាងថា កាក់ទាំងអស់នេះអាចមានអាយុកាល ៨០០ឆ្នាំមកហើយឯណោះ បើគិតមកទល់ពេលនេះ។

ចំណែកអ្នកភិរក្សនៃសារមន្ទីរ Fuliang Museum ម្នាក់ឈ្មោះ Feng Ruqin បានឲ្យដឹងដែរថា តម្លៃកាក់ដែលត្រូវបានរកឃើញនេះ វាអាចមានតម្លៃតិចតួចប៉ុណ្ណោះ ហើយវាក៏មិនអាចជាកម្មសិទ្ធិ របស់ម្ចាស់ផ្ទះណាមួយពីមុនមក ដូចដែលអ្នកស្រុកគិតឡើយ។ ប៉ុន្តែផ្ទុយទៅវិញ វាអាចជាកម្មសិទ្ធិរបស់ម្ចាស់ធនាគារ ឬម្ចាស់អាជីវករខ្នាតតូចមួយ ដែលរកស៊ីជួញដូរ មាស ប្រាក់ ឬលុយ ជាមួយនឹងអ្នកស្រុករស់នៅក្នុងតំបន់ក៏ថាបាន។ នេះបើយោងតាមការចុះផ្សាយ ពីកាសែត South China Morning Post។

គួរឲ្យដឹងផងដែរ បើទោះបីជាមានការលើកឡើងខុសគ្នាៗយ៉ាងណាក្តី បច្ចុប្បន្នកាក់ទាំងអស់ដែលបានជីករកឃើញនេះ ត្រូវបានក្រុមបុរាណវិទូប្រមូលយកទៅលាងសម្អាត ដោយសារតែកាក់ភាគច្រើនសុទ្ធតែច្រេះស៊ី និងដើម្បីបន្តយកទៅធ្វើចំណាត់ថ្នាក់ ក៏ដូចជាសិក្សាស្រាវជ្រាវបន្ថែមទៀត មុនពេលដែលពួកគេបង្ហាញចេញ នូវព័ត៌មានលម្អិតជាផ្លូវការឲ្យបានជាក់ច្បាស់ផងដែរ៕

error: Content is protected !!