kalib9

រន្ធត់មែន!! អ្នកស្រុកនាំគ្នារត់ឡើងដើមឈី គេចចេញពីចង្កូមមច្ចុរាជ ដែលសំលាប់អ្នកភូមិអស់ ២២នាក់ (មានវីដេអូ)

(មានVideo) សូមចូលរួមរំលែកទុក្ខផង !!! អ្នកស្រុកនាំគ្នារត់ឡើងដើមឈី គេចចេញពីចង្កូមមច្ចុរាជ ដែលសំលាប់អ្នកភូមិអស់ ២២នាក់

ដេលីម៉េល បានរាយការណ៍ពីវីដេអូហេតុការណ៍នៅទីប្រជុំជនអ្នកស្រុកឥណ្ឌា ក្រោយពីខ្លាសម្រុកចូលមកក្នុងទីប្រជុំជនរហូតដល់មនុស្សត្រូវនាំគ្នារត់គេចព្រាត ដោយសារតែជឿថាជាខ្លាដែលខាំនិងស៊ីអ្នកស្រុកមកអស់ ២២នាក់ហើយក្នុងរយៈពេល ១ឆ្នាំមកនេះ។

ហេតុការណ៍កើតឡើងនៅតំបន់ ឡាឃីមប៉ូ ខេរី រដ្ឋ ឧត្តរប្រទេស ភាគខាងជើងរបស់ឥណ្ឌា រូបភាពក្នុងវីដេអូបានបង្ហាញពីនាទីដែលអ្នកស្រុកនាំគ្នារត់បះដៃបះជើងតោងឡើងទៅលើដើមឈើ ក្រោយពីឃើញខ្លាដើរចូលមក ព្រមទាំងទើបតែបានឃើញសាកសពមនុស្សត្រូវខាំស៊ីអស់ពាក់កណ្ដាលខ្លួន ។

ចំណែកមួយទៀតជាសាកសពអត់ក្បាល ជើងត្រូវខាំស៊ីដល់ឆ្អឹង ចំណែកវីដេអូមួយទៀតជានាទីដែលក្រុមអ្នកស្រុកព្យាយាមបាញ់ថ្នាំសន្លប់ដាក់ខ្លា ហើយនាំគ្នាពិធីឆ្លងពេលធ្វើបានសម្រេច ។

ទោះបីជាយ៉ាងណាក៏ដោយ នៅមានអ្នកស្រុកដែលបង្ហាញពីអាការៈភ័យខ្លាចនិងសុំអង្វរអោយអ្នកណាក៏បានជួយផង ព្រោះមន្ត្រីព្រៃឈើមិនបានធ្វើអោយពួកខ្លួនមានអារម្មណ៍ថាសុវត្ថិភាពឡើយ ហើយថែមទាំងមិនបានធ្វើអ្វីមួយដើម្បីអោយខ្លាចេញអោយឆ្ងាយពីប្រជាជន ។

ចាប់តាំងពីថ្ងៃដែលរដ្ឋប្រកាសអោយបរិវេណនេះជាឧទ្យាន តាំងពីថ្ងៃទី ៩ មិនា ២០១៥ ដើម្បីមានបំណងចង់បង្កើនប្រជាករខ្លា អ្នកស្រុកដែលនៅក្បែរឧទ្យាននោះប្រហែលជា ២៥០នាក់ ក៏រស់នៅមិនបានសុខតាំងពីថ្ងៃនោះមក ។

ការវាយប្រហារធ្វើបាបពីខ្លាក្លាយជារឿងដែលកើតឡើងញយៗ រហូតដល់អ្នកស្រុកត្រូវផ្លាស់ទម្លាប់ មិនទៅណាម្នាក់ឯងក្នុងចំការស្រែ និងមិនចេញពីផ្ទះពេលយប់ ៕

សូមទស្សនាវីដេអូដូចខាងក្រោម៖

 

ពស់ថ្លាន់កំណាច ប៉ងលេបកាំប្រម៉ាទាំងរស់ គ្រាន់តែចូលទៅមិនទាន់បានប៉ុន្មានផង ស្រាប់តែត្រូវ…(មានវីដេអូ)

វីដេអូ​មួយ​បង្ហាញ​ពី​ពស់​មួយ​ក្បាល​រង​ការឈឺចាប់​ជាខ្លាំង បន្ទាប់ពី​បន្លា​ជាប់​ពេញ​ខ្លួន នៅពេល​វា​ប៉ុនប៉ង់​ស៊ី​សត្វ​កាំប្រមា​នោះ​។​

​ក្នុង​វីដេអូ​បង្ហាញ​ពី​បន្លា​ជាច្រើន​ជាប់​ពេញ​ស្បែក​ពស់​នៅ​ប្រទេស​ប្រេ​ស៊ី​ល​។ ម្ចាស់​វីដេអូ​បាន​លាតត្រដាង​ថា ពស់​នោះ​ប៉ុនប៉ង់​ស៊ី​សត្វ​នោះ ប៉ុន្ដែ​សំណាងអាក្រក់​សត្វ​កាំ​ប៉ា​ម៉ា​វា​ការពារ​ខ្លួន​ដោយ​បញ្ចេញ​បន្លា​របស់​វា​ពេញ​សត្វ​ពស់​នោះ​៕