kalib9

ខ្លាំងបាត់!! សង្ឃមួយអង្គ ទាក់ទងស្រីស្អាតម្នាក់ ឲ្យនាងទៅបញ្ចុះមន្តស្នេហ៍តែពីរនាក់ស្ងាត់ៗ ចុងក្រោយស្រាប់តែនាង..(វីដេអូ)

ប្រទេសថៃ ៖ ថ្មីៗនេះ ប៉ុស្ដិ៍ទូរទស្សន៍ Amarin បានសម្ភាសន៍ជាមួយនារីស្រស់ស្អាត និងសិចស៊ីម្នាក់ ដែលបច្ចុប្បន្ននាង ជាតារាចម្រៀង និងសម្ដែង អំពីករណីដ៏ហួសចិត្តមួយដោយមានព្រះសង្ឃមួយអង្គ បានព្យាយាមទាក់ទងនាងតាមរយៈហ្វេសប៊ុក ឱ្យទៅបញ្ចុះមន្តស្នេហ៍ ប៉ុន្តែអ្វីដែលគួរឱ្យហួសចិត្តបំផុតនោះ គឺលោកសង្ឃនោះបានប្រាប់ថា ពេលណាដែលស្ងាត់អាចទាក់ទងទៅបានគ្រប់ពេល ដែលទង្វើនេះផ្ទុយស្រឡះទាំងស្រុង អំពីវិន័យសង្ឃ ។

នារីខាងលើមានឈ្មោះ កាន់ធានី ហៅ នុន អាយុ ២៨ឆ្នាំ បានប្រាប់ថា នាងបានឃើញសង្ឃខាងលើផ្ញើសារមកកាន់នាង តាមរយៈហ្វេសប៊ុក ប៉ុន្តែនាងពុំរវល់ ស្រាប់តែក្រោយមកសង្ឃដដែលនោះ ក៏បានផ្ញើសារមកម្ដងទៀត ដោយបានរៀបរាប់ថា «ខ្លួននាងជាមនុស្សមានមន្តស្នេហ៍ តែពុំទាន់ខ្លាំងនៅឡើយ អាត្មាអាចដាក់មន្ថែមបាន…ពេលនៅម្នាក់ឯងចាំប្រាប់អាត្មា អាត្មានឹងទៅភ្លាម» ។

ក្រៅពីពាក្យសម្ដី ព្រះសង្ឃអង្គនោះ ថែមទាំងបានផ្ញើរូបស្រីស្អាត និងសិចស៊ីជាច្រើននាក់ផ្សេងទៀត មកឱ្យនាង កាន់ធានី ឃើញ ។ នារីរូបស្រស់ខាងលើបានបន្តថា កន្លងមកនាងធ្លាប់តែមានមនុស្សប្រុសផ្ញើសារមកទាក់ទងសុំស្នេហ៍ ប៉ុន្តែនេះជាលើកទី ១ហើយដែលមានព្រះសង្ឃទាក់ទងនាង ព្រមទាំងប្រើភាសាមិនសមរ្យ ទៀតផង ។

ព្រះចៅអធិការវត្ត ដែលគង់នៅវត្តជាព្រះសង្ឃ កំហូចខាងលើ បានមានសង្ឃដីកាថា តាមវិន័យសង្ឃ ក្នុងករណីដែលទាក់ទងសម្ងាត់ទៅរកមនុស្សស្រីគឺខុសបាត់ទៅហើយ កុំថាឡើយពោលពាក្យសម្ដីមិនសមរ្យបែបនេះ ហើយទាក់ទងជាមួយរឿងនេះដែរ នឹងមានការស៊ើបអង្កេត បន្ទាប់មកនឹងនាំព្រះសង្ឃខាងលើ មកទទួលទោសតាមវិន័យសង្ឃ ៕

អានព័ត៌មានថ្មីៗ ពឹងមិត្តភក្តិឱ្យជួយថតរូបខ្លួនក្នុងឱកាសដ៏សំខាន់ ឃើញរូបហើយធ្លាក់ឈាម ប៉ុន្ដែមើលរូបឱ្យមែនទែនទើបដឹងអត្ថន័យ!

យុវជនម្នាក់ឈ្មោះ Narongrit Trainarong បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យរបស់សភាពាណិជ្ជកម្មថៃ បានស្នើមិត្តរបស់ខ្លួនឱ្យថតរូបភាពក្នុងថ្ងៃដ៏សំខាន់បំផុតរបស់ខ្លួន។

រូបភាពទាំងនោះ គឺព្រិលទាំងអស់ ប៉ុន្ដែនៅពីក្រោយរូបភាពខ្លួនរបស់គាត់បែរជាច្បាស់ក្រឡែតទៅវិញ។ មិត្តរបស់គាត់ គឺមានគោលបំណងថត នារីៗដែលទៅទទួលសញ្ញាបត្រដូចគ្នានោះ។

រាល់រូបភាពនីមួយៗ នៅពីក្រោយលោក Narongrit Trainarong គឺឃើញសុទ្ធតែស្រីស្អាតៗទាំងអស់ ចំណែកឯរូបគាត់វិញគឺចប់និយាយលែងចេញ។

យ៉ាងណាមិញ Narongrit ហាក់បីដូចជាមិនមានប្រតិកម្មអ្វីឡើយ និងបានផុសរូបភាពដែលមិត្តរបស់គាត់ថតឱ្យដាក់នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយគ្មានសរសេរអក្សរមួយតួឡើយ៕