kalib9

ពឹងមិត្តភក្តិឱ្យជួយថតរូបខ្លួនក្នុងឱកាសដ៏សំខាន់ ឃើញរូបហើយធ្លាក់ឈាម ប៉ុន្ដែមើលរូបឱ្យមែនទែនទើបដឹងអត្ថន័យ!

យុវជនម្នាក់ឈ្មោះ Narongrit Trainarong បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យរបស់សភាពាណិជ្ជកម្មថៃ បានស្នើមិត្តរបស់ខ្លួនឱ្យថតរូបភាពក្នុងថ្ងៃដ៏សំខាន់បំផុតរបស់ខ្លួន។

រូបភាពទាំងនោះ គឺព្រិលទាំងអស់ ប៉ុន្ដែនៅពីក្រោយរូបភាពខ្លួនរបស់គាត់បែរជាច្បាស់ក្រឡែតទៅវិញ។ មិត្តរបស់គាត់ គឺមានគោលបំណងថត នារីៗដែលទៅទទួលសញ្ញាបត្រដូចគ្នានោះ។

រាល់រូបភាពនីមួយៗ នៅពីក្រោយលោក Narongrit Trainarong គឺឃើញសុទ្ធតែស្រីស្អាតៗទាំងអស់ ចំណែកឯរូបគាត់វិញគឺចប់និយាយលែងចេញ។

យ៉ាងណាមិញ Narongrit ហាក់បីដូចជាមិនមានប្រតិកម្មអ្វីឡើយ និងបានផុសរូបភាពដែលមិត្តរបស់គាត់ថតឱ្យដាក់នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយគ្មានសរសេរអក្សរមួយតួឡើយ៕