kalib9

រន្ធត់ខ្លាំងណាស់!! បុរសម្នាក់ត្រូវបានលំពែងជាង២ម៉ែត្រចាក់ចូលខ្នង តែគាត់បែរជា…

កាលពីពេលកន្លងទៅថ្មីៗនេះ បុរសម្នាក់មកពីទីក្រុង Huangshan ខេត្ត Anhui ប្រទេសចិន បានប្រញ៉ាប់ប្រញ៉ាល់ធ្វើដំណើរទៅកាន់មន្ទីរពេទ្យ Huangshan Municipal People ដោយសារតែមានលំពែងបុរាណចិនមួយដើម បានដោតជាប់នឹងខ្នងរបស់គេ។

យោងទៅតាមសារព័ត៌មាន Apple Daily បានឲ្យដឹងថា បុគ្គលិកប្រចាំនៅមន្ទីរពេទ្យនោះ មិនហ៊ានដកលំពែងចេញពីខ្នងរបស់បុរសរងគ្រោះឡើយ ដោយសារតែគេបារម្ភថា ឈាមនឹងហូរកាន់តែខ្លាំង។ ដូច្នេះគេក៏បានស្នើសុំឲ្យបុរសរងគ្រោះនេះ ទៅព្យាបាលនៅមន្ទីរពេទ្យផ្សេងទៀត ដែលមានសម្ភារៈបរិក្ខារគ្រប់គ្រាន់ ក្នុងការទប់ទល់នឹងរបួសដ៏ធ្ងន់ធ្ងរនេះ។

មន្ត្រីប៉ូលិសមួយរូបបានឲ្យដឹងថា លំពែង ដែលមានប្រវែងជាង២ម៉ែត្រនោះ ត្រូវបានគេកាត់ចោលខ្លះ ដើម្បីឲ្យអ្នករបួសងាយស្រួលក្នុងការបន្លាស់ទី។

យ៉ាងណាមិញ មូលហេតុដែលបង្កឲ្យមានរឿងហេតុនេះកើតឡើង នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ព្រោះថា នៅពេលដែលគាត់កំពុងស្ថិតនៅក្នុងរថយន្តមួយ ឃាតករក៏បានគប់លំពែងនេះពីក្រោយជុងនឹងខ្នងរបស់គាត់តែម្តង។

ករណីនេះ កំពុងត្រូវបានប៉ូលិសស៊ើបអង្កេត៕

ញាក់សាច់!! កំពូលរថយន្តរបស់លោក គីម ជុងអ៊ុន ដែលជិះទៅកូរ៉េខាងត្បូង មានអង្គរក្ស ១២នាក់រត់តាម មានតម្លៃកប់ពពក (មានវីដេអូ)

​(កូរ៉េខាងត្បូង)៖ លោកគឹម ជុងអ៊ុន ​បានសម្រេចចិត្តចូលមកជួបមេដឹកនាំ ​កូរ៉េ​ខាង​ត្បូង​ជា​លើក​ដំបូង​ក៏​នៅ​បារម្ភ​ពី​សុវត្ថិភាព​របស់​ខ្លួន​ដែរ ​ដោយ​ការ​មក​នេះ ​បាន​នាំ​អង្គរក្ស​រហូត​ដល់​ ១២​នាក់ ​ដើរ​អម​ឡាន​ដែល​ទំនើប​ផុត​លេខ​ទៅ​ហើយ​លើ​លោក។ បើ​តាម​កាសែត​កូរ៉េខាងត្បូង Chosun បាន​ចុះ​ផ្សាយ​ថា ឡាន​ដែល​លោក គីម ជុងអ៊ុន ជិះ​គឺ​ម៉ាក «Mercedes-Benz S600 Pullman Guard» ដែល​បាន​ទិញ​កាល​ពី​ចុង​ខែ​តុលា ឆ្នាំ ២០១៥។

កាសែត​ខាង​លើ​បង្ហាញ​ថា រថយន្ត​ម៉ូដែល S600 Pullman Guard នោះ ជា​រថយន្ត​ការពារ​គ្រាប់ ដោយ​បាន​ទិញ​ពី​ប្រទេស​អាល្លឺម៉ង់ ហើយ​ត្រូវ​ដឹក​ជញ្ជូន​ទៅ​កាន់​ទីក្រុង Pyongyang ផ្ទាល់​តែម្ដង។ បើនិយាយ​ពី​ឡាន​នេះ​វិញ ​គឺ​ពិត​ជា​ទំនើប ​ជាមួយនិង​លក្ខណៈ​ពិសេស​ជាច្រើន ​ទើប​លោក គឹម ជុងអ៊ុន ​សម្រេច​ជិះ​វា។

ប្រភព​ដដែល​បាន​បន្ថែម​ថា ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់​បាន​ចំណាយ​ពេល​រាប់​ខែ ក្នុង​ការ​កែច្នៃ​រថយន្ត​តាម​ការ​ចង់​បាន ដែល​ផ្ដល់​ដោយ​មន្ត្រី​សន្តិសុខ​របស់​កូរ៉េខាងជើង។ វា​បំពាក់​ដោយ​គ្រឿង​ការពារ​ដ៏​រឹង​មាំ​បំផុត ដែល​អាច​ទប់​ទល់​នឹង​គ្រាប់​កាំភ្លើង , គ្រាប់​កាំភ្លើង​ត្បាល់ និង​សូម្បីតែ​គ្រាប់​មីន​រថក្រោះ។ មិនតែប៉ុណ្ណោះ សូម្បី​តែ​នៅ​ពេល​រថយន្ត​បែក​កង់ ក៏​នៅ​តែ​អាច​ធ្វើ​ដំណើរ​ក្នុង​ល្បឿន ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដោយ​គ្មាន​ការ​ភ័យ​ព្រួយ។

ខាងក្រោមនេះគឺជាលក្ខណះពិសេសរបស់រថយន្តដ៏កំពូលនេះ៖

១. ​ឡាន​ប្រភេទ​នេះ ​មាន​តម្លៃ​លក់ ២​លាន​ដុល្លារ ​

២. វា​ជា​ប្រភេទ​ឡាន​ការពារ​គ្រាប់​កាំភ្លើង​បាន​គ្រប់​ប្រភេទ

៣. ​មាន​ប្រវែង​៦,​៥​ម៉ែត្រ ​និង​មាន​ទម្ងន់​ជិត​៦​តោន

៤. ​មាន​កម្រិត​កម្លាំង​៥៣០​សេះ ​ប្រើ​ម៉ាស៊ីន​១២

៥. ប៉ូង​មាន​គ្រប់​តំបន់​នៅ​ក្នុង​ឡាន ​ដែល​អាច​ការពារ​អ្នក​ជិះ​បាន ​ទោះ​ជា​ក្រឡាប់​ប៉ុន្មាន​ជុំ​ក៏​ដោយ

៦. ផ្ទៃ​ខាង​ក្នុង ​បំពាក់​ដោយ​បរិក្ខា​ទំនើប ​ដែល​អាច​ជា​កន្លែង​មួយ​ល្អ​បំផុត​សម្រាប់​អ្នក​ដឹក​នាំ។

យ៉ាង​ណា​មិញ ដោយសារតែ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ហាម​ប្រាម​ការ​លក់​រថយន្ត​ទំនើប , គ្រឿងអលង្ការ , នាវា និង​ទំនិញ​តម្លៃ​ខ្ពស់ៗ ទៅ​កាន់​កូរ៉េខាងជើង ដូច្នេះ​ប្រទេស​ផ្ដាច់ការ​មួយ​នេះ​បាន​ទិញ រថយន្ត​ខាង​លើ​តាម​រយៈ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​មួយ ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​ចិន ដើម្បី​គេចវេះ​ពី​បម្រាម​នេះ៕

ខាងក្រោមនេះគឺជាវីដេអូអង្គរក្ស ១២​​នាក់ អម​សងខាង​ឡាន​លោក គីម ជុងអ៊ុន៖

error: Content is protected !!