kalib9

នេះ​គឺជា​ការ​ពិត ​សូម​បងប្អូន​​កុំ​សើចយំ​គាត់! ស្រ្តីស្អាតសាច់សខ្ចីម្នាក់ បានប្រកាសជ្រើសរើសប្តីតាមបណ្តាញសង្គមហ្វេសប៊ុក ដោយ…

ស្ត្រី​មេម៉ាយ​ម្នាក់​ដែល​មានកូន​២​នាក់​ក្នុង​បន្ទុក​មានចិត្ត​ក្លាហាន​បាន​ប្រកាស​ជ្រើសរើស​ប្តី​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​និង​កោតសរសើរ​ចំពោះ​ភាព​ក្លាហាន​របស់​នាង​មេម៉ាយ​កូន​២​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។

ស្ត្រី​មេម៉ាយ​នោះ​បាន​អះអាង​ថា​ខ្លួន​ឈ្មោះ សុវណ្ណ​នី អាយុ​៣៧​ឆ្នាំ និង​ប្រកាស​ជ្រើសរើស​ប្តី​ចាប់ពី​អាយុ​៣៥​ឆ្នាំ​ឡើង​ទៅ និង​បុរស​ដែល​នាង​ត្រូវការ គឺ​មានការ​ងារ​ធ្វើ​ត្រឹមត្រូវ​និង​នៅ​លីវ ។

សុវណ្ណ​នី ដែល​មាន​គណនី​ឈ្មោះ Sok Kaka (​ម្នាក់ឯង​ជា​ថ្មី​) បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ដោយ​បញ្ជាក់​ថា «​ខ្ញុំ kaka មាន​អាយុ 37​ឆ្នាំ រើស​ស្វាមី​ដែល​មាន​អាយុ​35​ឆ្នាំ​ឡើង បើ​បង​ៗ​មាន​អាយុ​ក្រោម​នឹង​កុំ​ឆាត និង តេ​មក​សួរ​អី ព្រោះ មិន​ស្ថិត​ក្នុង​ជំរើស​របស់ខ្ញុំ​ទេ តែ​អាច​ធ្វើ​ជា​មិត្ត ជា ប្អូន របស់ខ្ញុំ​បាន​។

ខ្ញុំ សុវណ្ណ​នី អាយុ 37​ឆ្នាំ ( ថត​កា​ម៉េ​រា​ហ្សិ​ន​) កំពស់​1.50m ជា​អ្នក​លក់ដូរ​តិចតួច មានកូន​2​នាក់ សុំ​ប្រកាស​ចង់បាន​ស្វាមី​ម្នាក់ ដែល​មាន​អាយុ ចាប់ពី 35​ឆ្នាំ​ឡើង​ទៅ មានការ​ងារ​ត្រឹមត្រូវ និង​នៅ​លីវ បើ​បង​ៗ​មាន​ចំណាប់អារម្មណ៍​ចង់បាន​ប្រពន្ធ សូម ទំនាក់ទំនង តាម​ឆាត​FB បាន . Thanks » ។

ស្ត្រី​មេម៉ាយ​រូប​នេះ​ក៏​បាន​ពឹង​អតីត​អ្នកចម្រៀង អ្នក​នាង ស៊ិ​ន ឧត្តម​ផល្លា ដើម្បី​ជួ​ួ​យ​ប្រកាស​រក​ប្តី​អោយ​ខ្លួន ដោយ​សង្ឃឹមថា​ទទួល​បាន​លទ្ធផល​ល្អ​ដូច​គ្នា​។

អតីត​តារាចម្រៀង​រូប​នេះ​បាន​រៀបរាប់​នៅ​លើ Facebook ថា​៖ «​សេចក្ដីជូនដំណឹង និង​សូម​ប្រកាស​ជា​ចំហ ប្អូនស្រី​ម្នាក់​នេះ​មានឈ្មោះ​ថា សុវណ្ណ​នី អាយុ 37​ឆ្នាំ កំពស់ 1.50m ប្អូនស្រី​ប្រកាស​ចង់បាន​ស្វាមី រៀប​ការ​ត្រឹមត្រូវ សព្វ​ថ្ងៃនេះ ប្អូនស្រី​ជា​ស្ត្រី​ម៉េ​ម៉ា​យ មានកូន​ពីរ​នាក់ ប្អូនស្រី​ប្រកប​មុខរបរ​ជា អ្នកលក់​សំលៀក​បំពាក់​បុរស​គ្រប់​ប្រភេទ និង​មាន​លក់ ស្បែកជើង កាបូប ខ្សែ​ក្រ​វ៉ា​ត់ ។ ប្អូនស្រី​ត្រូវការ​ស្វាមី​ដែល​មិន​ប្រកាន់​ថា​ប្អូន​ជា​ស្ត្រី​ម៉េ​ម៉ា​យ អាយុ​ចាប់ពី 35​ឆ្នាំ​ឡើង និង​មាន​មុខរបរ​សមរម្យ ។

សូម​ជំរាប​ថា នេះ​មិនមែន​ជា​ការ​ចុះ​ផ្សាយ​លេងសើច​ទេ នេះ​គឺជា​ការ​ពិត ហើយ​សូម​បងប្អូន​ទាំងអស់​គ្នា​កុំ​សើចយំ​គាត់ គួរតែ​ស​សើរ​និង​លើកទឹកចិត្ត​គាត់ ដែល​គាត់​មាន​ភាព​ក្លាហាន ។ តាម​ពិត​គាត់​ជា​ប្រេ​ន​ក្នុង​Facebook​ខ្ញុំ​យូរហើយ គាត់​ជា​មនុស្ស​ស្អាតបាត និង​មានមុខ​របរ​ត្រឹមត្រូវ ប្រសិនបើ​បងប្អូន​បុរស​ៗ​ណា​មាន​ចំណាប់អារម្មណ៍​ចង់បាន​ភរិយា អាច​ទំនាក់ទំនង​មក​កាន់​អា​ខោ​ន ​Facebook ​គាត់​ផ្ទាល់​ដែល​មានឈ្មោះ​ជា​អក្សរ​ឡា​តាំង Sok Kaka

បញ្ជាក់​៖ ខុស​ត្រូវ​យ៉ាងណា សូម​សាមីខ្លួន​ខាង​ស្រី​គិត​អោយ​បាន​ច្បាស់ កុំអោយ​ខុស​បន្ទោស​មក​ពី​អ្នក​ផុស ខ្ញុំ​បាន​តែ​ជួយ​បង្ហាញ​តែ​អ្វី​ផ្សេង​ឋិត​នៅ​លើ​សាមីខ្លួន »​។

គេ​មិនដឹង​ថា តើ​ការ​ប្រកាស​រើស​ប្តី​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពី​សំណាក់​ស្ត្រី​មេម៉ាយ​ខាងលើ​នេះ ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​នារី​ខ្មែរ​ឬក៍​យ៉ាងណា​នោះ​ទេ ។

error: Content is protected !!