kalib9

ព្រះអើយ!! គ្រាន់តែឈុតអាវបំពង់ស៊ិចស៊ីសោះ នាំគ្នាមកទិញភ្លូកទឹកភ្លូកដី

ជប៉ុន៖ ក្រុមហ៊ុនមួយនៅជប៉ុន មានឈ្មោះថា Village Vinguard ធ្លាប់បានដាក់លក់​ឈុត​អាវបំពង់វាលខ្នងមួយប្រភេទ ដែលមានបង្កប់នូវភាពស៊ិចស៊ីខ្លាំង ស្ទើរតែឃើញតំបន់ពិសេសខាងក្រោម។

ឈុតអាវបំពង់ខាងលើ ត្រូវគេដាក់រហស្សនាមឲ្យថា “Virgin Killer” មានសន្ទុះគ្រាំទ្រជាខ្លាំងពីសំណាក់មហាជន ដែលវាធ្លាប់ត្រូវគេលក់ចេញម្តងរួចមកហើយ ហើយលក់អស់យ៉ាងរហ័ស សឹងមិនគួរឲ្យជឿ។ នេះបើយោងតាម ការរាយការណ៍ពីសារពត៌មានដេលីម៉េល នៃចក្រភពអង់គ្លេស។

គួរបញ្ជាក់ថា ឈុតអាវបំពង់មួយប្រភេទនេះ ត្រូវបានស្លៀកដោយតារាម៉ូដែលជនជាតិជប៉ុន ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់មហាជន ដែលនិយមស្លៀកពាក់ស៊ិចស៊ី។

សម្រាប់រយៈពេលថ្មីៗនេះវិញ ខាងក្រុមហ៊ុន បានប្រកាសដាក់លក់ ឈុតវាលខ្នងម៉ូតថ្មី  ដែលម្តងនេះមិនត្រឹមតែវាលខ្នងប៉ុណ្ណោះទេ ថែមទាំងបញ្ចេញនូវសាច់ដើមទ្រូងផងដែរ។

សម្លៀកបំពាក់ខាងលើ រួមទាំងឈុតប៊ីគីនី ត្រូវបានដាក់លក់តាមអនឡាញក្នុងតម្លៃ ៣ ៩៨០ យេន ឬប្រមាណ ៣៦ ដុល្លារអាមេរិក ហើយត្រូវបានក្រុមហ៊ុនរំពឹងថា នឹងមានការរកជៀវយ៉ាងច្រើនសន្ធឹក ដូចម៉ូតអាវបំពង់វាលខ្នងមុនៗ យ៉ាងអុីចឹងដែរ។

អ្នកនាំពាក្យម្នាក់ខាងក្រុមហ៊ុន បានឲ្យដឹងយ៉ាងដូច្នេះថា៖

ម៉ូតសម្លៀកបំពាក់ទាំងនេះ គឺសាកសមស្លៀកក្នុងរដូវ ដែលមានពិធីជប់លៀងចេះតែច្រើនទៅៗ និងព្រឹត្តការណ៍ជាច្រើនផ្សេងទៀត។

ទោះយ៉ាងណា ក្រុមហ៊ុន បានឲ្យដឹងថា ខ្លួនមិនចង់បង្ខំឲ្យអតិថិជន រកជៀវឈុតស៊ិចស៊ីនេះប៉ុន្មានទេ ហើយដាស់តឿនក្រើនរម្លឹក ឲ្យពួកគេចេះសម្រេចចិត្តឲ្យបានត្រឹមត្រូវដោយខ្លួនឯង មុនពេលយកវាទៅស្លៀកទៅណាម្តងៗ ផងដែរ៕

អានព័ត៌មានថ្មីៗ គួរឲ្យអាណិតណាស់!!! ប្រពន្ធឥតខាន់ស្លាម្នាក់សរសៃខ្ចី១៥ថ្ងៃ ប្រុសថ្លៃ ឱបសប្បាយគូស្នេហ៏ថ្មី​ រួចភ្ជាប់ពាក្យជាមួយគ្នាទៀត

Facebook: យោងតាមគណនីហ្វេសប៊ុក ឈ្មោះ Lin Lin បានបង្ហោះសារ និងរូបភាព ប្តីរបស់ខ្លួន (ប្តីឥតខាន់​ស្លា​)​ កំពុងអង្គុយញាំអីជាមួយគូស្នេហ៏(បានភ្ជាប់ពាក្យនិងរៀបការនៅខែវិច្ឆិកា ខាងមុខ) ហើយថែមទាំងអោប​ ថើប បង្ហោះរូបថត ភ្ជាប់ពាក្យ នៅក្នុងហ្វេសប៊ុកទៀតផង។ នៅក្នុងសារនោះនាងរៀបរាប់ទាំងទឹកភ្នែក ដោយ​សារថា៖

គ្មានមនុស្សស្រីណាចង់អោយខ្លួនអែងមានកូនអត់ឪទេ😔គ្មានមនុស្សស្រីណាចង់អោយខ្លួនអែងមានកូនអត់ប្ដីទេ😔ទ្រំពពោះទាំងទឹកភ្នែកទាំងថ្ងៃ ទាំងយប់ ម្នាក់អែងសឹងរល់ថ្ងៃ អ្នកដេីសប្បាយជាមួយមិត្តនិងស្រីអ្នកបាត់ៗពីផ្ទះ7ថ្ងៃទៅ10ថ្ងៃទេីបចូលផ្ទះបានមួយយប់ក៏ដេីបាត់ទៀត ខំស្ដាប់ស្រីៗដូចគ្នាដែលគេធ្លាប់មានប្ដីដេីខូចចឹង គេប្រាប់ថាអោយទ្រំគេដេីអស់ចិត្តគេនិងកែហេីយ ខ្ញុំទ្រំណាស់ ទ្រំរហូតដល់កេីតកូនម្នាក់អែង ទ្រំរហូតដល់ឃេីញនិងភ្នែកច្បាស់ៗបែបនេះ គាត់បានថាគាត់មិនបានការឬមានស្នាមផ្ដិតមេដៃជាមួយគ្នាសូមអោយគ្រប់គ្នាកុំនិយាយថាគាត់ជាប្ដីខ្ញុំ 🙏សូមផ្ដាំទៅលោកថាទោះមិនបានកាមេនតែនេះលោកធ្វេីអោយខ្ញុំមានកូន នេះក៏អាចនិងយាយបានថាប្ដីប្រពន្ធ គ្រាន់តែគ្មានខាន់ស្លា 🙏ហេីយសូមមេតាចេញវីដេអូនិយាយអ្វីជាកាពិតខ្លះផង បេីលោកចង់អោយគេជឿ ហេីយចេះនិយាយមករួចថាបែកគ្នាជាមួយខ្ញុំតាំងពីខ្ញុំពោះបានបីខែ ខ្ញុំLIveវីដេអូននៅកន្លែងញាំអីមួយគាត់មុនចូលឆ្នាំខ្មែរពន្ម៉ានថ្ងៃសោះ មនុស្សអេីយមនុស្សនិយាយអីអោយកាពិតផង ព្រោះវីដេអូLiveនៅចប់និងfbខ្ញុំនៅឡេីយទេ។

បងប្អូនក្នុងfb ជួយស៊ែម្នាក់មួយផងអោយអាប្រុសថោកទាបនិងមីស្រីថោកទាបបានល្បីផងខ្ញុំពពោះកេីតកូនម្នាក់អែង វាសប្បាយអោបគ្នាផុសfbទាំងដែលខ្ញុំនៅសសៃខ្ចីទេីបតែបាន15ថ្ងៃ ហេីយផ្ទះនៅសុវណ្ណាដែលខ្ញុំកំពុងរស់នៅមួយវា ពេលខ្ញុំកេីតកូន វាយកមីស្រីថោកទាបមកនៅជាមួយ អានេះចិត្តវាសាហាវណាស់ណាស់ ហេីយមីស្រីនេះលេីសពីសាហាវទៀតដឹងថាគេកំពុងពពោះជិតគ្រប់ខែហេីយនៅមកធ្វេីចឹងទៅរួច។

ប្រភព LPTKHMER