kalib9

គាត់ត្រលប់មកវិញហើយ! ក្រោយស្ងាត់មួយរយះ ប៊ុត សីហា បញ្ចេញចម្រៀងថ្មី ស្តាប់ហើយពិតជាកម្សត់ (មានវីដេអូ)

ក្រោយពីតារាចម្រៀងលោក ប៊ុត សីហា ជួបនូវពាក្យចចាមរ៉ាមថាត្រូវសមត្ថកិច្ចឃាត់ខ្លួនព្រោះជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន រហូតដល់អស់ឪកាសចេញទៅច្រៀងនៅសហរដ្ឋអាមេរិក ធ្វើឲ្យតារាចម្រៀងរូបនេះកាន់តែមានជីវភាពយ៉ាប់យឺុន។ ដោយតារាចម្រៀងរូបនេះបានបាត់បង់ការងារ រកសុីចិញ្ចឹមគ្រួសារ គ្មានអ្នកណាហៅច្រៀងតាមខនសឺត តាមកម្មវិធីនានា។
យ៉ាងណាមិញនៅពេលដែលស្ងប់ស្ងាត់នូវពាក្យចចាមរ៉ាមមិនពិតនេះ លោក ប៊ុត​ សីហា ក៏បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ក្រោយពីបានបញ្ចេញនូវបទចម្រៀងខ្លីមួយ ដោយមិនទាន់ប្រាប់ចំណងជើង។

លោកក៏បានបញ្ជាក់ថា បទចម្រៀងមួយនេះជាទំនុកថ្មីតែភ្លេងមរតកដើម ប៉ុន្តែមិនទាន់កែសម្រួលរួចអស់នៅឡើយ នៅពេលដែលរួចរាល់លោកនឹងបញ្ចេញបទចម្រៀងពេញថែមទាំងមានជា MV ទៀតផង។ យ៉ាងណាមិញក្នុងរយៈពេល ៥ថ្ងៃទៀត ប៊ុត សីហា ក៏អាចនឹងបញ្ចេញបទថ្មី ស្នាដៃថ្មី។ ជាមួយនឹងគម្រោងដែលបញ្ចេញបទចម្រៀងថ្មីៗនេះ លោកក៏មិនទាន់បញ្ជាក់ឲ្យច្បាស់ថា លោកបានចុះកុងត្រាជាមួយនឹងផលិតកម្មណានៅឡើយទេ។ សូមស្តាប់នៅខាងក្រោមនេះ​

error: Content is protected !!