kalib9

អ្នកច្នៃម៉ូត ឯម រៀម ខិតខំផ្សព្វផ្សាយវប្បធម៌ខ្មែរកុំឲ្យច្រឡំថាជារបស់គេ តែត្រូវរងការរិះគន់រឿងមួយព្រោះតែ..

លោក ឯម រៀម ដែលជា​សិល្បករ​គំនូរ ចម្លាក់ ជា​អ្នក​រចនា​ម៉ូដ និង ជាតា​រា​ម៉ូ​ដែល​ផង​នោះ ថ្មីៗនេះលោកបានបញ្ចេញនូវសិល្បៈស្នាដៃមួយដែលគួរឲ្យស្ងើចសរសើរ។ ដោយ ឯម រៀម បានបង្ហាញនូវ ការតាក់តែងកាយ ជាមួយគ្រឿងសិល្បៈខ្មែរបុរាណ និង គ្រឿងសិល្បៈខ្មែរ២០១៨។​ អ្វីដែលចាប់អារម្មណ៍នោះ ប្រុស​ៗ​ស្លៀក​សម្លៀក​បំពាក់​មនុស្ស​ស្រី​ទាំងអស់​ មាន​ការ​បូក​បញ្ចូល​គ្នា​ពី​មកុដអប្សរា និងមានពាក់ក្រវិលបន្ថែម។

ជាមួយនឹងការកែច្នៃប្លែក ដោយមានបុរសពាក់នូវមកុដបែបនេះ លោក ឯម រៀម ក៏បានធ្វើការបកស្រាយដើម្បីបំបាត់នូវចម្ងល់ ក៏ដូចជាការរិះគន់ថាហេតុអ្វីបានយកមនុស្សប្រុសមកគ្រងមកុដអប្សរា។ ដោយលោកបានឲ្យដឹងថា “ការតាក់តែងកាយ ជាមួយគ្រឿងសិល្បះខ្មែរបុរាណ មិនមែនចង់សំដៅទៅលើតួអង្គពិតប្រាកដណាមួយឡើយ។ ដោយលាយឡំគ្រឿងសិល្បៈខ្មែរបុរាណ មានមកុដអប្សារា ហើយស្លៀកបុឹង នាសមយ័អង្គរ លាយជាមួយ សង្វា និង កន្ទុយណា នៃព្រះរាម។ ហើយដែលមិនដោះក្រវិលចេញ និង តួម៉ូដែល២ មានរូបរាងខុសគ្នា ម្នាក់មានសាច់ដំុ៦ដកង់ ម្នាក់ទៀត មានរាងកាយធម្មតា គឺចង់បង្ហាញ បុរាណ និង សមយ័ គឺត្រូវ ដើរអោយស្មើគ្នា។ ហើយនាសមយ័យើងឥឡូវ នាំគ្នាហាត់ប្រាណ ដើម្បីចង់ក្លាយជាប្រុស ស្អាតតំណាងជាតិ ឯសមយ័មុន ចូលចិត្តអ្នកដែលមានរាងមូល។ ហើយសមយ័ឥឡូវ ធ្វើពិធីអ្វីមួយ តែងតែ សែនក្បាលជ្រូក ចុះត្រឡប់ទៅសម័យអង្គរ សាងសង់ប្រាសាទ អង្គរ យ៉ាងអស្ចារ្យមហិមា គឺសែនតែ ផ្លែចេក និងផ្លែឈើ ។ ម៉្យាងវិញទៀត ដើម្បីអោយអ្វីមួយមួយរីកចំរើនទៅបាន គឺទាល់តែលាយគ្នា ដូចនេះហើយ ភាពផ្លាស់ប្តូរគឺត្រូវតែមាន។

មកដល់ចំណុចតួបុរសពាក់មកុដ លោក ឯម រាម ក៏បញ្ជាក់ថា៖ “នៅក្នុងរបាំបុរាណខ្មែរ និងជាទូទៅជាស្រ្តីជាអ្នកពាក់មកុដនេះ តែនេះដោយសារតែជាការបង្ហាញម៉ូត និង ដោយសារពួកយើងជាអ្នកធ្វើ គ្រឿងសិល្បៈទាំងនេះ ចេញពីសាលារចនា ដែលមានជំនាញ ពិតប្រាកដ នៃសិល្បៈហត្ថកម្មខ្មែរ។ ហើយដើម្បីពង្រីកទីផ្សារ នៃគ្រឿងសិល្បះទាំងនេះអោយបានធំ និង ពង្រីកសិល្បះហត្ថកម្មខ្មែរ អោយនៅគង់វង្ស ជាវៀងការចាកចេញ ទៅធ្វើកម្មករនៅឯបរទេស និងចង់ផ្សព្វផ្សាយដល់ដល់ជនបរទេសអោយបានស្គាល់អំពី គ្រឿងសិល្បៈខ្មែរកាន់តែច្បាស់ ជនបរទេសភាគច្រើនពួកគាត់គិតថា យើងយកគ្រឿងសិល្បៈថៃមកប្រើ។ ដោយកត្តានេះហើយទើបបុរស នាសមយ័យើង ក៏អាចពាក់ម្កុដ អប្សារាបានដែរ ហើយដោយចង់បន្តការប្រើប្រាស់ គ្រឿងសិល្បៈខ្មែរអោយអស់លទ្ធភាព នៅអ្វីៗដែលបុព្វបុរសយើងបានរចនាទុកអោយ យើង។ ហើយឥឡូវមានអ្នកធ្វើមកុដខ្លះ មិនមានជំនាញច្បាស់ មិនយល់ នៃក្បាច់មកុដច្បាស់លាស់ ក៏រត់ទៅទិញ ពុម្ភក្បាច់មកុដ និង កំពូលមកុដ សម្ភារមកុដ ពីប្រទេសក្រៅ លទ្ធផលចេញ មកគឺថៃ ១០០% ហើយបោកគេថា ខ្លួនជាអ្នកជំនាញ”៕