kalib9

សំណាងមែន!! កម្មករអណ្តូងរ៉ែម្នាក់ រកឃើញត្បូងមរកតដ៏កម្រ ទម្ងន់ជិត ៤០០គីឡូក្រាម តម្លៃវិញហួសថ្លែង…

ប្រេស៊ីល៖   កាលពីពេលថ្មីៗកន្លងទៅនេះ កម្មករជីករ៉ែជនជាតិប្រេស៊ីលជាច្រើននាក់ បានរកឃើញត្បូងមរកតយក្សមួយដុំធំ ដែលមានទម្ងន់ជិត៤០០គីឡូក្រាម និងត្រូវបានគេប៉ាន់ប្រមាណបានថា មានតម្លៃមហាសាលដល់ទៅជាង ៣០០លានដុល្លារឯណោះ។ នេះបើយោងតាមសារព័ត៌មានដេលីម៉ែលបានចុះផ្សាយ។

ការជីករកឃើញនេះ ត្រូវបានធ្វើឡើងនៅអណ្តូងរ៉ែ Carnaiba  ក្នុងរដ្ឋ Pindobacu។  ក្នុងនោះមានការផ្អាកដំណើរការ បន្ទាប់ពីក្រុមកម្មករជីករ៉ែ បានប្រទះឃើញដុំថ្មសម្បុរខ្មៅក្រិបដ៏ធំមួយ មានពន្លឺចាំងភ្លែតៗ។

អាជ្ញាធរក្នុងតំបន់ បានឲ្យដឹងថា ត្បូងមរកតមានតម្លៃមហាសាលនេះ ត្រូវបានគេយកទៅលក់ឲ្យម្ចាស់អណ្តូងរ៉ែ ផ្សេងទៀតដែលនៅក្បែរនោះ។  ប៉ុន្តែទោះបីជាយ៉ាងណា  លោកMarcio Jandir ជាមេវីរបស់ម្ចាស់ដែលទិញត្បូង បានអះអាងប្រាប់ថា ពួកគេទិញវាមិនមែនមានគម្រោង យកមកចាក់សោរទុក ដើម្បីបំបិទភស្ថុតាង ឬស្ថិតរូបភាពអាក្រក់ណាមួយឡើយ។ លោក Marcio បានឲ្យដឹងទៀតថា ម្ចាស់ដែលទិញត្បូងនេះបានធ្វើលិខិតបញ្ជាក់ ឬវិញ្ញាបនបត្រត្រឹមត្រូវតាមច្បាប់ដើម ដោយមានការស្នើទៅដល់នាយកដ្ឋានជាតិ DNPM (National Department of Mineral Production) ផងដែរ។

តាមការអះអាងពីប្រភពលើកឡើងថា ត្បូងនេះអាចមានទំហំដល់ទៅ ២សែនការ៉ាត់ក្រោយពេលកាត់ និងកែច្នៃរួច។

លោក Marcio ថា «ពិតណាស់ម្ចាស់ដែលទិញត្បូងមរកតនេះ គឺគាត់ចង់យកវាទៅដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរ និងបណ្ណាល័យតែប៉ុណ្ណោះ» ៕

(សូមអានអត្ថបទបន្ត)៖ ភ្ញាក់ផ្អើលជាខ្លាំង! ពិតជាមិនចង់ជឿថា នាវាមុជទឹកបុកប៉ះចំរបស់ដ៏ធំម្យ៉ាង ពេលស្រង់ឡើងមកទើបដឹងថាវាជា..(មានវីដេអូ)

រឿងហេតុដ៏ចែដន្យមួយបានបង្កអោយមានការភ្ញាក់ផ្អើលដល់កងទ័ពដែលមាននាទីជាអ្នកមើលនាវាចម្បាំងក្បាតតាមផ្ទៃសមុទ្រអាល្លឺម៉ង់មួយក្រុម ក្រោយពីនាវាចម្បាំងរបស់ខ្លួនបានបើកទៅទង្គិចនឹងហង្សសសំរឹទ្ធិដ៏ធំមួយរបស់កំពូលមេដឹកនាំផ្តាច់ការ មួយក្នុងអតីតកាលគឺលោក ហ៊ីត្លែ។ហង្សសំរឹិទ្ធិនេះត្រូវបានស្រង់យកមកដាក់អោយមានការដេញថ្លៃដោយមេបញ្ជាការ អ៊ុយរូហ្គាយ ក្រោយពីដឹងថាវាត្រូវបានគេទំលាក់ចោលខណៈពេលមានការចម្បាំងគ្នារបស់នាវា Graf Spree

ប្រទេស​អ៊ុយរូហ្គាយ គ្រោង​នឹង​ដាក់​​លក់​ឥន្ទ្រី​សំរឹទ្ធ​មួយ​របស់​មេដឹកនាំ​ហ៊ីត្លែ ដែល​គេ​ដឹង​ថា​ ត្រូវ​​បាន​នាវា​ចម្បាំង​អាល្លឺម៉ង់ Graf Spee ដឹក ​តែ​បាន​ប៉ះ​ទង្គិច​​​​ និង​លិច​នៅ​ឆ្នេរ​សមុទ្រ Montevideo ​ប្រទេស​អ៊ុយរុយហ្គាយ​ កាល​ខែ​ធ្នូ​​ ឆ្នាំ ១៩៣៩។

នាវា​ចម្បាំង​នេះ ត្រូវ​បាន​​ក្រុម​នាវា​ជើង​ទឹក​អង់គ្លេស Royal Narvy ៣​ គ្រឿង វាយ​ឆ្មក់​បាញ់​ពន្លិច​ធ្វើ​ឲ្យ​បាត់​បង់​របស់​មាន​តម្លៃ​ជា​ច្រើន។ ឥន្ទ្រី​សំរឹទ្ធិ​យក្ស ​មាន​ទម្ងន់​ចន្លោះ​ពី ៣០០ ទៅ ៤០០​គីឡូក្រាម ត្រូវ​បាន​រក​ឃើញ​នៅ​បាត​សមុទ្រ​ដោយ​អ្នក​ជំនួញ​អ៊ុយរុយហ្គាយ​ ម្នាក់​លោក Alfredo Etchegaray ក្នុង​ឆ្នាំ ២០០៦។

ឥន្ទ្រី​សំរឹទ្ធិ​យក្ស ​មាន​ទម្ងន់​ចន្លោះ​ពី ៣០០ ទៅ ៤០០​គីឡូក្រាម អាច​លក់​បាន​តម្លៃ​ប្រមាណ ១៣លាន​ដុល្លារ​អាមេរិក​ឯណោះ​។ រូបភាពនាវា Graf Spree ដែលត្រូវបានលិចនៅតំបន់របស់កងទ័ពអ៊ុយរូកាយ ដែលកាលពីសម័យរបស់ហ៊ីត្លែ មានដល់ទៅបីគ្រឿង

ក្រោយ​មក តុលាការ​កំពូល​អ៊ុយរុយហ្គាយ បាន​សម្រេច​ឲ្យ​ឥន្ទ្រី​សំរឹទ្ធ​នេះ​ក្លាយ​ជា​កម្ម​សិទ្ធិ​របស់​ជាតិ ហើយ​លោក Etchegaray ជា​អ្នក​រក​ឃើញ​ អាច​ទទួល​បាន​ប្រាក់​ ៥០% បើ​លក់​បាន។ លោក Etchegaray ធ្លាប់​បញ្ជាក់​ប្រាប់​សារព័ត៌មាន BBC ថា ឥន្ទ្រី​សំរឹទ្ធ​អាច​លក់​បាន​តម្លៃ​ប្រមាណ ១៣លាន​ដុល្លារ​អាមេរិក​ឯណោះ​។ ​តែ​យ៉ាងណា មក​ទល់​ពេល​នេះ​ គេ​មិន​ទាន់​ឃើញ​មាន​​អ្នក​ចាប់​អារម្មណ៍​នៅ​ឡើយ​ទេ៕

សូមទស្សនា វីដេអូដូចខាងក្រោម៖