kalib9

ពិតជាស្រស់ស្អាតណាស់!! ភរិយាលោក គីម ជុងអ៊ុន ក្នុងដំណើទស្សនកិច្ចលើកដំបូងបង្អស់ នៅកូរ៉េខាងត្បូង (មានវីដេអូ)

(កូរ៉េខាងត្បូង)៖ លោកស្រី Ri Sol-ju ភរិយា​លោក គីម ជុងអ៊ុន បាន​ឆ្លង​កាត់​ព្រំដែន​ចូល​មក​ក្នុង​ទឹក​ដី​កូរ៉េខាងត្បូង កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ដើម្បី​ចូល​រួម​ក្នុង​ពិធី​ជប់​លៀង​អាហារ​ពេល​ល្ងាច ដែល​រៀបចំ​ដោយ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Moon Jae-in ជាពិសេសភរិយា​មេដឹកនាំ​កំពូលកូរ៉េខាងជើង និង​ជំទាវ​ទី​មួយ​កូរ៉េខាងត្បូង ក៏​បាន​ជួប​គ្នា​ជា​លើក​ដំបូង​បង្អស់​ផង​ដែរ។

មុន​ពេល​ចូល​អង្គុយ​នៅ​តុ​អាហារ លោកស្រី Ri បាន​ជួប​និយាយ​គ្នា​ជា​មួយ លោកស្រី Kim Jung-sook ពោរពេញ​ដោយ​ស្នាម​ញញឹម និង​បាន​កាន់​ដៃ​គ្នា​ជាប់​មិន​លែង​ទៀត​ផង។ ក្រោយ​ពេល​មក​ដល់ នៅ​វេលា​ម៉ោង ៦ និង ១៥ នាទី​ល្ងាច ពួកគេ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​អគារ​សន្តិភាព ដើម្បី​ទទួលទាន​អាហារ​ពេល​ល្ងាច​តែ​ម្ដង។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា ក្រោយ​ជំនួប​ពិភាក្សា​ពេញ​មួយ​ថ្ងៃ​នេះ ប្រទេស​កូរ៉េ​ទាំង​ពីរ បាន​ប្រកាស​លទ្ធផល នៃ​កិច្ចប្រជុំ​ជា​ប្រវត្តិសាស្ត្រ​ហើយ។ ចំណុច​សំខាន់ៗ នៃ​លទ្ធផល​​កិច្ចប្រជុំ​នោះ រួម​មាន៖

១. បញ្ឈប់​រាល់​សកម្មភាព​ដែល​បង្ក​ជា​ជម្លោះ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក

២. បង្កើត​ការិយាល័យ​ទំនាក់ទំនង​អចិន្រ្ទៃយ៍​នៅ​ព្រំដែន​នៃ​ប្រទេស​កូរ៉េ​ទាំង​ពីរ

៣. បញ្ឈប់​ការ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​ទាំង​ស្រុង

៤. កាត់​បន្ថយ​សព្វាវុធ និង​ផ្អាក​សកម្មភាព​ដែល​បង្ក​ភាព​តានតឹង​ផ្នែក​យោធា

៥. ប្រធានាធិបតី​កូរ៉េខាងត្បូង មូន ជេអ៊ីន នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​ក្រុង​ព្យុងយ៉ាង នៅ​រដូវ​ស្លឹកឈើ​ជ្រុះ (អំឡុង​ខែ​កញ្ញា)៕

សូមទស្សនា វីដេអូដូចខាងក្រោម៖