kalib9

សម័យនេះហើយនៅមានក្រុមគ្រួសារបំបែកបំបាក់ស្នេហា ដូចរឿងទំទាវទៀត !!! បុរសម្នាក់បានផុសក្នុងហ្វេសបុកថាតើពួគខ្ញុំខុសអី? ស្រលាញ់គ្នាខុសដែរមែនទេ?….

យោងតាមគណនីហ្វេសបុកមួយឈ្មោះ  You Long បានផុសរៀបរាប់រឿងរ៉ាងស្នេហាផ្ទាល់ខ្លួនរបស់លោកដែលក្រុមគ្រួសារមិនព្រមទទួលស្គាល់ ហើយថែមទាំងបង្ហោះតាមហ្វេសបុកជាសធារណទៀត ទើបគណនីហ្វេសបុក You Long បានតបទៅវិញថា:

តើពួកខ្ញុំធ្វើអ្វីខុស? ស្រលាញ់គ្នាខុសដែរមែនទេ? ហេតុអ្វីតាមបំបែកពួកខ្ញុំ? ហេតុអ្វីធ្វើដល់ថ្នាក់នេះ? ខ្ញុំត្រូវការអ្វីដែរខ្ញុំត្រូវការ ហើយចង់បានអ្វីដែរខ្ញុំចង់បាន ខុសដែលមែនទេ?

វាជាសិទ្ធិសេរីភាពរបស់បុគ្គល ហើយខ្ញុំដឹងថាបងប្អូន និងក្រុមគ្រួសារចង់អោយខ្ញុំល្អ តែខ្ញុំនៅជាមួយនាង តើខ្ញុំមានអីអាក្រក់? ខ្ញុំមិនយល់តើពួកខ្ញុំធ្វើអ្វីខុស? ទាល់តែបាត់បង់សមាជិកគ្រួសារម្នាក់នេះ ទើបអ្នកទាំងអស់គ្នា ពេញចិត្ត និងសប្បាយចិត្ត មែនទេ? ក្ដីស្រលាញ់ មិនមែនចង់ស្រលាញ់ ស្រលាញ់ ចង់ឈប់ ឈប់នោះទេ។

ខ្ញុំបាទ ហុង យូឡុង បានស្រលាញ់គ្នាជាមួយ និងមនុស្សស្រីម្នាក់ឈ្មោះ ហុង ហ្វាង អស់រយៈពេល4ឆ្នាំ ក្នុងរយៈពេល4ឆ្នាំនេះ ពួកខ្ញុំបានរងទុកលំបាក តស៊ូ ខំព្រឹង ព្យាយាម ទាំងបាតដៃទទេ ដើម្បីរកលុយ និងជំនះចង់មានអនាគត់ និង រស់នៅជាមួយគ្នា។

តែមានរឿងរាវខ្លះដែរបានធ្វើអោយ ក្រុមគ្រួសាររបស់ខ្ញុំមានការយល់ច្រលំពី ពាក្សសំដី និង ទង្វើឆ្គមឆ្គង ដោយអចេតនាមួយចំនួន នាងមិនមែនជាមនុស្សស្រីដូចអ្នកទាំងអស់គ្នាគិតនោះទេ។

ចុងក្រោយនេះ ខ្ញុំចង់ប្រាប់ទៅ ញាតិមិត្ត បងប្អូន និងក្រុមគ្រួសារទាំងអស់អោយដឹងថា ខ្ញុំមិនអាចធ្វើតាម និង ស្ដាប់ក្រុមគ្រួសារបានឡើយ ព្រោះខ្ញុំស្រលាញ់នាង ពួកយើងស្រលាញ់គ្នាចិត្ត និងចិត្ត។
ហើយនេះជាការជ្រើសរើស និង ការសំរេចចិត្តរបស់ខ្ញុំផងដែល។

សូមមេត្តាពួកយើងផង។ 🙁🙏🏻🙏🏻

 

ប្រភព៖ Report2day

error: Content is protected !!