kalib9

បុរាណវិទូប៉េរូរកឃើញសាកសព កុមារ១៤០នាក់ នៅកន្លែងអាថ៌កំបាំង នៃការបូជាដ៏ធំបំផុត របស់កុមារក្នុង ប្រវត្តិសាស្រ្ត កាល៥៥០ឆ្នាំមុន

ប៉េរូ៖បុរាណវិទូស្រាវជ្រាវវិសាលភាព ប្រទេសប៉េរូបានរកឃើញកន្លែងអាថ៌កំបាំង ដែលសាកសពកុមារជាង១៤០នាក់ ត្រូវបានសម្លាប់ក្នុង ពិធីបូជាដ៏ធំបំផុត ក្នុងប្រវត្តិសាស្រ្តកាល៥៥០ឆ្នាំមុន ជាភស្តុតាងដ៏គួរឲ្យរន្ធត់នៃអ្វីដែលអាច ជាព្រឹត្តិការណ៍ធំបំផុតនៃការបូជា កុមារដែលមិនធ្លាប់មាន នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

បន្ទាប់ពីអ្នកស្រុកបានប្រាប់អ្នកឯកទេសក្នុងឆ្នាំ២០១១ចំពោះសាកសពមនុស្សដែលត្រូវបានគេរកឃើញនៅលើឆ្នេរខ្សាច់នៅប៉ែកខាងជើងនៃប្រទេសប៉េរូ បានបង្ហាញសាកសពបុរាណរាប់សិបនាក់ដែលជារបស់កុមារ និងឡាមឡា។

យោងតាមរបាយការណ៍មួយពី National Geographic បានឲ្យដឹងថា ការជីកនៅ  Huanchaquito-Las Llamas បានរកឃើញកូនក្មេងជាង ១៤០ នាក់ និងទារក២០០ នាក់នៅត្រឹមឆ្នាំ២០៦  ហើយសម្គាល់លើឆ្អឹងជំនីរបស់ពួកគេបានបង្ហាញថា ទ្រូងរបស់ពួកគេត្រូវបានកាត់ផ្តាច់ ហើយបេះដូងរបស់ពួកគេបានដកចេញពីខ្លួន៕