kalib9

គួរឲ្យស្តាយ! រថយន្ត Lamborghini តម្លៃរាប់សែនដុល្លារ ត្រូវកម្ទេចចោលខ្ទេច ព្រោះ… (មានវីដេអូ)

តៃវ៉ាន់៖ រថយន្ត Lamborghini ដ៏ប្រណីតមួយគ្រឿង តម្លៃ ៣សែនដុល្លារ ត្រូវបានប៉ូលិសតៃវ៉ាន់ វាយកម្ទេចចោល ខ្ទេចខ្ទីដូចខ្លឹមនៅសប្តាហ៍នេះ ក្រោយឃាត់ទុកដោយសារពាក់ស្លាកលេខក្លែងក្លាយ។

ម្ចាស់រថយន្តនេះ គឺជាអ្នកបើកយន្តហោះម្នាក់ ឈ្មោះ Lin គាត់បានបើករថយន្តនេះ នៅលើផ្លូវសាធារណៈដោយបំពាក់ស្លាកលេខក្លែងក្លាយ ដែលមិនបានចុះបញ្ជីត្រឹមត្រូវ។

នៅពេលនោះ លោក Lin ត្រូវបានប៉ូលិសឃាត់ឲ្យឈប់ នៅកន្លែងប៉ុស្តិ៍ត្រួតពិនិត្យ ហើយប៉ូលិសបានរកឃើញថា រថយន្តលោក Lin បានប្រើស្លាកលេខក្លែងក្លាយ ដែលជាស្លាកលេខរបស់រថយន្ត Ford ទៅវិញ។ តាមរយៈការគ្រប់គ្រងច្បាប់ចរាចរណ៍ និងច្បាប់ពិន័យរថយន្តនេះត្រូវបានប៉ូលិសរឹបអូសយកទៅរក្សាទុកភ្លាមៗ។

ក្រោយមកលោក Lin ក៏បានដាក់ពាក្យបណ្ដឹងឧទ្ធរណ៍ស្នើសុំរថយន្តរបស់លោកវិញ តែត្រូវបរាជ័យ ហើយរយៈពេលបន្តបន្ទាប់មកទៀត លោកនៅតែព្យាយាមដាក់ពាក្យបណ្ដឹងដដែល ប៉ុន្តែគ្មានប្រយោជន៍ទាល់តែសោះ។

នៅទីបំផុតកាលពីថ្ងៃពុធ ទី១៤ ខែធ្នូ ២០១៦កន្លងទៅនេះ លោក Lin​​​ បានបញ្ជូនមិត្តភក្តិរបស់លោកម្នាក់ឲ្យទៅ ដើម្បីព្យាយាមទប់ស្កាត់រថយន្តរបស់លោក ពីការវាយកម្ទេចចោល ប៉ុន្តែបន្ទាប់ពិភាក្សាគ្នាអស់រយៈពេល ៣០នាទី អាជ្ញាធរបានបញ្ជាឱ្យធ្វើការកម្ទេចរថយន្ត Lamborghini ស្ព័រពណ៌ខ្មៅ មួយគ្រឿងនោះម៉ត់ឈឹង៕

សូមទស្សនា វីដេអូដូចខាងក្រោម៖

error: Content is protected !!