kalib9

«កូនខុសហើយម៉ែ» បទថ្មីរបស់ ប៊ុត សីហា រៀបរាប់ពីរឿងពិតរបស់លោក? (មានវីដេអូ)

ភ្នំពេញ៖ នៅពេលនេះ ម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី១ លោក ប៊ុត សីហា មិនមែនជាតារាប្រចាំផលិតកម្មរស្មីហង្សមាស ដូចពីមុនទៀតទេ ព្រោះកាលពីប៉ុន្មានថ្ងៃមុននេះលោក បានបង្ហោះសារយ៉ាងច្រើននៅលើគណនីរបស់ខ្លួន ដើម្បីបញ្ជាក់ថា លោកគ្មានជ្រកក្រោមផលិតកម្មណាមួយនោះទេ។

យ៉ាងណាមិញ ដោយសារតែមូលហេតុនេះហើយ ទើបតារាសម្បុរស្រអែមរូបនេះ បានសម្រេចចិត្ត ចេញបទចម្រៀងផ្ទាល់ខ្លួន ដែលមានចំណងជើងថា «កូនខុសហើយម៉ែ» ដែលកំពុងត្រូវចិត្តមហាជនខ្លាំងមែនទែន។

ម៉្យាងវិញទៀត អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងចំពោះបទចម្រៀងមួយបទនេះបន្ថែមទៀតនោះ សម្រាប់អត្ថន័យបទចម្រៀងនេះ បានរៀបរាប់ពីរឿងពិតរបស់លោកជាច្រើន និងជាពិសេសនោះ គឺវិប្បដិសារីដែលលោកធ្លាប់សាងតែម្តង។

ទោះជាយ៉ាងណាក្តី សម្រាប់បទចម្រៀងដ៏កម្សត់មួយនេះ បានធ្វើឲ្យមហាជនមួយចំនួន ស្ទើរតែទប់ទឹកភ្នែកមិនបាននោះទេ ព្រោះថារយលាយអត្ថន័យនៅក្នុងបទចម្រៀង «កូនខុសហើយម៉ែ» ពិតជាស្តែងចេញពីទុក្ខសោករបស់លោកទាំងអស់៕

កុំឲ្យខាតពេលយូរ ទៅស្តាប់បទថ្មីរបស់ ប៊ុត សីហា ទាំងអស់គ្នា៖