kalib9

ហេតុអ្វីក៏គិតខ្លីម្ល៉េះ!!! ម្តាយខំចិញ្ចឹមថ្នាក់ថ្នមតាំងពីតូចមក ទីបំផុតសម្លាប់ខ្លួនដោយសារតែមនុស្សប្រុសម្នាក់…

យោងតាមការបង្ហោះ ពីគណនីហ្វេសប៊ុកមួយឈ្មោះ ឆាយ ណាំរ៉ុង បានសរសេរពាក្យពេជ្រ ដ៏ឈឺចាប់ជំនួសមិត្តរបស់ខ្លួន ដែលបានសម្លាប់ខ្លួន ដោយសារតែមនុស្សប្រុស ដែលនាងគិតថា ជាប្រុសចោលម្សៀត ប្រុសគ្មានមេត្តា ប្រុសដែលយល់តែចិត្តខ្លួនឯងតែម្ខាង ហេតុអ្វីក៏មិត្តជាទីស្រលាញ់របស់នាង សម្លាប់ខ្លួនក៏ព្រោះតែមនុស្សប្រុសបែបនេះទៅវិញ។

 

បន្ទាប់ពីបានបង្ហោះ រូបភាពនិងពាក្យមួយចំនួន ដែលបកអាក្រាតពីបុរសម្នាក់ និងការអាណិតអាសូរចំពោះមិត្តភក្តិរបស់ខ្លួនរួចមក ក៏មានការស៊ែរតៗគ្នាផ្អើលពេញ បណ្តាញសង្គមហ្វេសប៊ុក ហើយក៏មានមិត្តភក្តិជាច្រើន បានចូលទៅខមិនជេរបុរសចោលម្សៀតម្នាក់នោះ។

នៅក្នុងពាក្យពេចន៍របស់នាង ដែលបង្ហោះបានរៀបរាប់យ៉ាងដូច្នេះថា៖

“ហេតុអ្វីក៏ឯងគិតខ្លីមេស ប្រាក់ សុម៉ាលី ដោយសារតែអាប្រុសថោក អាប្រុសចោម្សៀត អាប្រុសគ្មានមេត្តា យល់តែពីចិត្តខ្លួនវាម្នាក់ ឯងហានសម្លាប់ខ្លួនដោយសារវា ឯងល្អលើសហើយដឹងទេ 😔😔😔 បើមានជាតិក្រោយមែនពិត សូមឲ្យឯងជួបស្នេហាពិត ជួបបុរសល្អ កុំអភព្វស្នេហ៏ដូចជាតិនេះអី😔😔😔😔😔 ហើយសូមចិត្តមនុស្សប្រុស មួយចំនួនផង មេត្តាកុំបានគេស្រលាញ់បានចិត្ត ប្រយ័ត្នកម្មពៀធ្លាក់មកលើគ្រួសាររបស់អ្នកវិញ”៕