kalib9

រត់ប៊ិះមិនទាន់!! ព្រះអើយឃើញស៊ុតចម្លែកនៅក្រោយផ្ទះទំនងពេកក៏ទៅកាយមើលស្រាប់ជួបរឿងដ៏ភ្ញាក់ផ្អើលមួយ…(មានវីដេអូ)

វាជារឿងមួយគួរឲ្យភ្ញាក់ផ្អើលតែម្ដង ពេលដែលម្ចាស់ផ្ទះបានដើរទៅលេងក្នុងសួនដំណាំខាងក្រោយផ្ទះរបស់ខ្លួន ដល់ពេលក្រឡេកភ្លែកទៅឃើញរបស់ចម្លែកមួយដែលប្លែកខុសធម្មតា កាន់តែមើលកាន់តែព្រឺសម្បុរ ពេលដើរទៅមើលជិតៗ វាស្រដៀងទៅនឹងស៊ុត ហើយមានអ្វីម៉្យាងចម្លែកនៅក្នុងនោះ។

លុះដល់ពេលវាប្រេះផ្ទុះចេញមក ធ្វើឲ្យម្ចាស់ផ្ទះភ័យរត់ស្ទើរបះសក់ ។តាមការពិតវាគឺជាផ្សិតមឹកយក្សដែលមានក្លិនស្អុយ (Octopus Stinkhorn) ផ្សិតនេះមានប្រភពដើមចេញពីប្រទេសអូស្ត្រាលី ហើយបានរីកដុះរាលដាលនៅក្នុងប្រទេសអឺរ៉ុប និងអាមេរិកខាងជើង។

ខណៈដែលវាកំពុងតែប្រេះចេញមក មើលទៅគួរឲ្យខ្លាចខ្លាំងណាស់ ប្រៀបបីដូចជាស៊ុតចម្លែកម៉្យាងដែលកំពុងតែញាស់ចេញមក ។ ប្រភព៖ Khempire

error: Content is protected !!