kalib9

គ្រប់គ្នាគិតថាគាត់ឆ្គួត ព្រោះទៅរស់នៅក្នុងរូងភ្នំ តែពេលបានឃើញផ្ទាល់ភ្នែក ក៏ជួបរឿងនឹកស្មានមិនដល់!!!

នៅពេលដែលមនុស្សម្នាក់ៗបានជួបនូវរាល់បញ្ហាជាច្រើនក្នុងជីវិត គឺពិតណាស់ពួកគេតែងតែមានសកម្មភាពផ្សេងៗគ្នាក្នុងការធ្វើអ្វីមួយ ដើម្បីបន្តទៅ​មុខ​ទៀត។ ដោយមនុស្សខ្លះបានធ្វើឲ្យការឈឺចាប់គ្របដណ្ដប់ទៅលើជីវិតរបស់ពួកគេ ហើយខ្លះទៀតក៏បានដើរកំសាន្ត ធ្វើឲ្យជីវិតរបស់ពួកគេមាន​សន្តិភាព ហើយក៏អាចមានអ្នកខ្លះធ្វើអ្វីដែលអ្វីដែលឆ្កួតៗ ប៉ុន្តែក៏នូវតែមានអ្វីដែលប្លែកៗផ្សេងទៀតផងដែរ។

លោក Angelo Mastropieto អាយុ ៣៧ឆ្នាំ ជាអតីតអ្នកជំនួញម្នាក់ បានបង្កើតនូវរូងភ្នំ ដ៏អស្ចារ្យមួយ ដែលពិភពលោកជឿថាវាពិតជាអស្ចារ្យ​ពិត​ប្រាកដមែន។ មិនត្រឹមតែប៉ុណ្ណោះរូងភ្នំដ៏អស្ងារ្យនេះ បានធ្វើឲ្យមានការនិយាយពីសម្ភារៈ ក្នុងនោះដូចជា ទ្វារសម្ងាត់ តុថ្លុក ស្រាបៀរដែលនៅ​ជុំវិញ​បរិវេនរូងនោះ ហើយនិងរូបភាពជាច្រើនដែលបានតាំងនៅលើជញ្ជាំង។ ដោយរូងភ្នំនេះមិនមែនត្រឹមតែរូងភ្នំធម្មតាៗនោះទេ ប៉ុន្តែគឺជារូងភ្នំមួយដែល​ស្របច្បាស់ដែលមានម្ចាស់គ្រប់គ្រង។

ដោយគិតឡើងវិញ ពីការចាប់ផ្ដើមដំបូងក្នុងជីវិតរបស់គាត់ គាត់បានសាកល្បងដោយចំណាយពេលរាប់ពាន់ម៉ោងក្នុងការឆ្លងកាត់នូវការរៀប​ចំដែល​មានថ្មរាប់តោន ដើម្បីអាចឲ្យគាត់ធ្វើនូវរូងភ្នំដ៏អស្ចារ្យនេះបាន ដោយមានអ្វីៗគ្រប់សព្វដែលអ្នកត្រូវការ ដូចជា ចរន្តទឹក ប្រព័ន្ធទឹកក្ដៅ និងប្រាកដ​ណាស់មានទាំងប្រព័ន្ធ WIFI ផងដែរ។ ខ្ញុំមិនថាអ្នកមានអារម្មណ៍យ៉ាងណាទេ ប៉ុន្តែប្រសិនបើជាខ្ញុំត្រូវបានគេអញ្ជើញឲ្យទៅលេងនៅទីនោះ ខ្ញុំនឹងមាន​អារម្មណ៍ថាកក់ក្ដៅក្នុងការ​ស្នាក់នៅក្នុងទីនោះ។

លោក Angelo Mastropieto បាននិយាយថាៈ MS បានបង្ករឲ្យខ្ញុំយល់ ពីរបៀបរស់នៅដោយសុខភាព ដោយមួលហេតុនេះហើយទើប​ធ្វើឲ្យមាន​ជំរុញ​ធ្វើនូវដែលខ្លួនត្រូវការ និងដាស់តឿនពីការយកចិត្តទុកដាក់ក្នុងការរស់នៅដែលទាក់ទងទៅនឹងបញ្ហាសុខភាពរបស់ខ្ញុំ។

តើមាននរណាម្នាក់ចង់ទទួលនូវការស្នាក់នៅក្នុងរូងភ្នំដ៏អស្ចារ្យនេះទេ?

ដោយរូងភ្នំដ៏ប្រណិតអស្ចារ្យនេះ បានបង្ហាញពីការរចនានៅក្នុងពិព័រណ៌មួយ ដែលបានធ្វើឲ្យមនុស្សជាច្រើនមានការងឿយឆ្ងល់និងមានការច្រណែន ទៅលើភាពឥតខ្ចោះរបស់វា។ ខ្ញុំផ្ទាល់គឺចូលចិត្តក្នុងការប្រកួតប្រជែង។ ដោយការចៃដន្យ នាមត្រកូលរបស់ខ្ញុំមានន័យថា “ថ្មដ៏អស្ចារ្យ” ដូច្នេះប្រាកដ​ណាស់អ្វីដែលខ្ញុំបានធ្វើគឺ មកពីសមត្ថភាពពីកំណើតរបស់ខ្ញុំ។

វាមិនទាន់គ្រប់គ្រាន់នោះទេ។ ប៉ុន្តែខ្ញុំអរគុណនូវអ្វីគ្រប់យ៉ាងដែរព្រះបានប្រទាន ហើយខ្ញុំក៏ជឿថារូងភ្នំដ៏អស្ចារ្យរបស់គាត់ គឺជាកន្លែងមួយនៅក្នុង​មជ្ឈិមបូពា​អាចមកទស្សនា៕