kalib9

ពោតលីងផ្អែមឆ្ងាញ់មធ្យម ងំត្រង់អ្នកលក់ជាស្រីស្អាតទៀត រឿងអីថាមិនតម្រង់ជួរទិញ តែធាតុពិត….

ហ្វីលីពីន៖ រូបភាពជាច្រើនសន្លឹក របស់អ្នកលក់ពោតលីងស្រីវ័យក្មេង និងស្រស់ស្អាត ជនជាតិហ្វីលីពីនម្នាក់ ត្រូវបានគេលួចប្រមាញ់បាន បង្ហោះចែកចាយលើបណ្តាញសង្គម ទទួលបានការចាប់អារម្មណ៍ជាខ្លាំង។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា តូបលក់ពោតលីងមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Mabalacat ខេត្ត Pampanga ប្រទេសហ្វីលីពីន ថ្មីៗនេះទទួលបានប្រជាប្រិយភាពខ្លាំង គួរឲ្យកត់សម្គាល់ រហូតមានអតិថិជនជាច្រើន តម្រង់ជួរគ្នាចាំទិញ ភ្លក់រសជាតិផ្អែមឆ្ងាញ់នៃពោតលីងនោះ។

ហេតុផលដែលអាចកួចចិត្តអតិថិជនច្រើន និងល្បីឈ្មោះលើបណ្តាញសង្គមបែបនេះ ក៏ដោយសារតែ គេដឹងថាអ្នកលក់នោះ មានរូបសម្រស់ស្រស់ស្អាតវ័យក្មេង ជាមួយនឹងស្នាមញញឹមរបស់នាង ដ៏ទាក់ទាញឃើញហើយស្ទើរតែចង់លង់តែម្តង។

ប្រភពបានឲ្យដឹងថា នារីវ័យក្មេងជាអ្នកលក់ពោតលីង ត្រូវបានគេស្គាល់ឈ្មោះ តាមរយៈបណ្តាញសង្គមរបស់នាងថា Louri Caye 

យ៉ាងណាមិញ បើតាមការអះអាងបញ្ជាក់ពីនាង Louri Caye បាននិយាយថា តាមការពិតទៅ នាងមិនមែនជាម្ចាស់តូប លក់ពោតលីងផ្អែមឆ្ងាញ់នោះទេ។ ប៉ុន្តែផ្ទុយទៅវិញ ដោយសារតែ ទឹកចិត្តនាង អាណិតឃើញក្មេងស្រីម្នាក់ ដែលជាម្ចាស់តូបលក់ពោតលីងនេះ លក់មិនដាច់ នាងក៏បានស្ម័គ្រចិត្ត សុំចូលខ្លួនទៅជួយលក់នាងតែម្តងទៅ។

Louri Caye បានឲ្យដឹងទៀតថា នាងពិតជាមិននឹកស្មានខ្លួនឯងឡើយថា មានគេចាប់អារម្មណ៍លើនាងច្រើនបែបនេះនោះទេ រហូតមានមនុស្សម្នាជាច្រើន តម្រង់ជួរចាំទិញពោតលីងនេះយកទៅញ៉ាំជាហូរហែ ហើយពួកគេថែមទាំងដាក់រហស្សនាមឲ្យនាងថា «Popcorn Girl» (ឬ នារីពោតលីង) ដ៏ស្រស់ស្អាតប្រចាំទីក្រុងថែមទៀតផង។

គួរឲ្យដឹងដែរថា នាង Louri Caye ទទួលបានការកោតសរសើរ មិនដាច់ពីមាត់ ពីអ្នកលេងបណ្តាញសង្គមជាច្រើន ទៅលើរូបសម្ផស្សរបស់នាង និងជាពិសេស នាងថែមទាំងជានារីម្នាក់ ដែលមានទឹកចិត្តដ៏ល្អប្រពៃ ចេះជួយយកអាសាដល់អ្នកដទៃ ខណៈអ្នកខ្លះទៀតគិតថា នាងនឹងអាចក្លាយជាតារាស្រីម្នាក់ នៅថ្ងៃអនាគតថែមទៀតផង៕

ទស្សនារូបភាពខាងក្រោម៖  

ប្រភព៖ khmerload