kalib9

រឿងអាស្រូវ KPOP! រឿងអាស្រូវផ្លូវភេទ របស់តារា Kpop ទាំងនេះ ធ្វើឲ្យអ្នកគាំទ្ររន្ធត់ចិត្ត ពេលដែលបែកធ្លាយ

កូរ៉េខាងត្បូង៖ សម្រាប់វិស័យ Kpop បើមើលតែសម្បកក្រៅ គឺពិតជាអស្ចារ្យខ្លាំងមែនទែន និងវាជាការងារដែលមនុស្សជាច្រើនប្រាថ្នាចង់ធ្វើផងដែរ។ ប៉ុន្តែចំពោះវិស័យ Kpop នេះ បើតាមការសង្កេតរបស់មហាជន Kpopគឺជាវិស័យមួយដែលកើតមានរឿងអាស្រូវផ្លូវភេទ ច្រើនជាងគេក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។

យ៉ាងណាមិញ ទាំងនេះមិនមែនមានន័យថា គ្រប់តារាKpop ទាំងអស់សុទ្ធសឹងតែធ្លាប់ឆ្លងកាត់រឿងរ៉ាវខាងលើនោះទេ ប៉ុន្តែសម្រាប់តែតារាមួយចំនួនតែប៉ុណ្ណោះ។

ជាក់ស្តែងថ្ងៃនេះដែរ សូមបង្វែរអារម្មណ៍ប្រិយមិត្តអ្នកអាន មកដឹងអំពីរឿងរ៉ាវរបស់តារា Kpop ទាំងនេះ នៅពេលដែលពួកគេបែកធ្លាយរឿងអាស្រូវផ្លូវភេទ ដែលអាចធ្វើឲ្យមហាជនរន្ធត់ចិត្តខ្លាំងមែនទែន ព្រោះមិននឹកស្មានថា អ្នកមួយចំនួនខាងក្រោមនេះ មានមុខមាត់ស្រស់សង្ហាប៉ុន្តែបែរជាហ៊ានធ្វើរឿងបែបនេះ។

តោះតាមដានខាងក្រោម៖

១. រឿងអាស្រូវចាប់រំលោភតារាស្រីម្នាក់ របស់ Park Shi Hoo

រឿងរ៉ាវទាំងនេះ បានកើតឡើងនៅអំឡុងឆ្នាំ២០១៣ នៅពេលដែល Park Shi Hoo និងតារាសម្តែងថ្មីឈ្មោះ K បានទៅកន្លែងផឹកស្រាជាមួយ តារាសម្តែងស្រីកំពុងហ្វឹកហាត់ម្នាក់។ បន្ទាប់ពីពួកគេ បានផឹកស៊ីរួចមក តារាប្រុសទាំង២នេះ ក៏បានជូនតារាស្រីរូបនេះ ទៅបន្ទប់គេ ហើយពួកគេក៏បាននៅជាមួយគ្នាពេញមួយយប់។ លុះពីរ បីថ្ងៃក្រោយមក តារាស្រីម្នាក់នោះ ក៏បានរាយការណ៍ប្រាប់ប៉ូលីសថា នាងត្រូវបានរំលោភបំពានដោយ លោក K និង លោក Park Shi Hoo ។ ក្រោយមក ប៉ូលីសក៏បានកោះហៅ អ្នកទាំងពីរមកសាកសួរ ហើយព័ត៌មាននេះក៏បានផ្ទុះយ៉ាងខ្លាំងផងដែរ។

<

២. បែកធ្លាយវីដេអូអាសអាភាសរបស់ Baek Ji Young

សព្វថ្ងៃ Baek Ji Young គឺជាតារាចម្រៀង Ballad ដែលកំពុងពេញនិយមខ្លាំងនៅប្រទេសកូរ៉េ។ ប៉ុន្តែបើបកមកក្រោយ កាលពីឆ្នាំ២០០០ វិញ តារាស្រីរូបនេះ ធ្លាប់គេងជាមួយអ្នកគ្រប់គ្រងរបស់ខ្លួន ហើយត្រូវបានអ្នកគ្រប់គ្រងនោះលួចថតវីដេអូទុក។ ក្រោយមកបន្ទាប់មកពី Baek Ji Young មានគម្រោងចង់ផ្លាស់ប្តូរ អ្នកគ្រប់គ្រងថ្មី ស្រាប់តែអ្នកគ្រប់គ្រងចាស់របស់នាង បានគម្រាមបង្ហោះវីដេអូនោះផងដែរ។ រឿងអាស្រូវនេះ បានធ្វើឲ្យ Baek Ji Young បាត់មុខពីសិល្បៈរយៈពេល ៥ឆ្នាំ។

៣. រឿងអាស្រូវលក់ខ្លួនរបស់ G.NA

ក្នុងឆ្នាំ ២០១៦ មានព័ត៌មានដ៏ក្តៅគគុក បានចុះផ្សាយថាមានតារាស្រីដ៏ល្បីម្នាក់គឺជាតារាលក់ខ្លួន។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថាតារាស្រីម្នាក់នោះ ត្រូវបានបុរសអ្នកជំនួញអាមេរិកម្នាក់ឲ្យលុយនាងចំនួន ៣៥លានវ៉ុន ជាថ្នូរគេងជាមួយនាងផងដែរ។ យ៉ាងណាមិញ រយៈពេលមួយឆ្នាំក្រោយមក ព័ត៌មានបន្ថែមក៏បានចុះផ្សាយ និងចាប់បានថា តារាស្រីដែលលក់ខ្លួននោះ គឺជានាង G.Na។

៤. រឿងអាស្រូវចាប់រំលោភរបស់ Yoochun ក្នុងក្រុម JYJ

កាលពីឆ្នាំ ២០១៦ មាននារីម្នាក់បានមកប្តឹងប៉ូលីសថា នាងត្រូវបាន Yoochun ចាប់រំលោភនៅក្នុងបន្ទប់ទឹក នៅកន្លែងធ្វើការរបស់នាង។ ក្រោយមក ស្រាប់តែមាននារី៣នាក់ទៀត បានមកប្តឹងបន្តថាតារាប្រុសរូបនេះ ក៏បានចាប់រំលោភពួកនាងនៅក្នុងបន្ទប់ទឹកដូចគ្នា។

៥. បែកធ្លាយវីដេអូរបស់ Seo Ha Joon បង្ហាញកេរ្តិ៍ខ្មាសរបស់ខ្លួន

កាលពីឆ្នាំ ២០១៦ វីដេអូរយៈពេល៩នាទីរបស់ Seo Ha Joon ត្រូវបានបែកធ្លាយនៅលើបណ្តាញសង្គម។ បន្ទាប់ពីវីដេអូបង្ហាញកេរ្តិ៍ខ្មាសនេះ ត្រូវបានបែកធ្លាយ មហាជនជាច្រើន បាននិយាយថាបុរសក្នុងវីដេអូនេះ គឺជា Seo Ha Joon ពិតប្រាកដណាស់ ព្រោះពួកគេចំណាំរូបរាង និងខ្សែកដែលលោកធ្លាប់ពាក់។ បន្ទាប់ពីនោះមក គណនីអ៊ីនស្តារក្រាមរបស់ Seo Ha Joon ក៏បានផ្លាស់ប្តូរពី Public មក Private ។ រហូតរយៈពេលមួយឆ្នាំក្រោមមក ទើប Seo Ha Joon សារភាពថា បុរសម្នាក់នោះគឺជាលោកពិតប្រាកដមែន៕

ប្រភព​៖ khmerload

error: Content is protected !!