kalib9

ពុទ្ធោអើយ! ឃើញស្រីអង្គុយនៅមុខឡាន ពេលដើរទៅកេះសួរនាង ស្រាប់តែស្ទើលោះព្រលឹង (មានវីដេអូ)

(ប្រទេសថៃ)៖ កាលពីពេលថ្មីៗនេះ វីដេអូមួយធ្វើអោយរំជើបរំជួលបណ្តាញសង្គម Facebook ដែលស្រ្តីម្នាក់ និងបុរសម្នាក់ជាជនជាតិថៃកំពុងតែ live វីដេអូនៅក្នុងឡាន បើកតាមផ្លូវនាពេលយប់ ក៏ជួបនឹងមនុស្សស្រីម្នាក់កំពុងតែអង្គុយសំកុក នៅកណ្តាលផ្លូវ។

ដោយឃើញដូច្នេះ បុរសនោះក៏បើកទ្វារឡានចេញទៅមើល ដោយដើរលបៗ និងយកដៃទៅប៉ះស្រីម្នាក់នោះ មួយរំពេចមកស្រាប់តែបាត់រូបនាងតែម្តង ដែលជាហេតុធ្វើអោយអ្នកទាំងពីរភ័យលួសព្រលឹងចុងសក់។

ហើយក្នុងខណៈនោះ បុរសដែលជាតៃកុងឡានក៏រត់មកចូលឡានវិញទាំងភិតភ័យ តែមិនបានប៉ុន្មាននាទីផង ខ្មោចស្រីនោះក៏បង្ហាញខ្លួនម្តងទៀតនៅពីលើដំបូលឡាន​ ដែលខ្លួនសុទ្ធតែឈាមស្រោចពេញខ្លួន។ នរណាៗមិនភ័យបើខ្មោចលងអីសាហាវៗយ៉ាងនេះ៕

សូមទស្សនារូបភាពដូចខាងក្រោម៖

error: Content is protected !!