kalib9

សុខ ពិសី Live វីដេអូជាមួយឪពុកម្តង ទម្លាយរឿងដែលគាត់ធ្លាប់ប្រាប់នាង មុនក្លាយជាតារាល្បី (មានវីដេអូ)

ភ្នំពេញ៖ ប្រជាប្រិយភាពរបស់តារាចម្រៀង ដ៏ល្បីឈ្មោះ កញ្ញា សុខ ពិសី កាន់តែមានសន្ទុះខ្លាំងមិនចេះថមថយ ទោះបីជានាងបានឈរជើង នៅក្នុងវិថីសិល្បៈមួយនេះយូរហើយក្តី ។

ដោយឡែក កាលពីម្សិលមិញនេះ តារាស្រីរូបនេះ ក៏បានធ្វើការ Live វីដេអូ ជាមួយនឹងឪពុកជាទីស្រលាញ់របស់នាងជាលើកដំបូង ខណៈពេលដែលពួកគេកំពុងតែទទួលទានអាហារ និងបង្ហាញសេចក្តីស្រលាញ់ ភាពស្និទ្ធស្នាល មើលទៅពិតជាមានសុភមង្គលខ្លាំងមែនទែន។

ស្របពេលជាមួយគ្នានេះដែរ កញ្ញា សុខ ពិសី ក៏បានទម្លាយរឿងដែលឪពុករបស់នាង បានណែនាំប្រាប់នាង មុនពេលដែលនាងក្លាយជាតារាល្បី ខណៈពេលដែលមានអ្នកគាំទ្រមួយចំនួនថា នាងជាតារារួសរាយចំពោះអ្នកគាំទ្រ ដោយនៅក្នុងនោះនាងបាននិយាយប្រាប់ទៅកាន់អ្នកកំពុងទស្សនាការ Live របស់នាងយ៉ាងដូច្នោះថា៖

ឪពុករបស់នាងបានប្រាប់នាងថា ទោះបីជានាងក្លាយជាតារាល្បី ឈរនៅកម្រិតណាក៏ដោយ ត្រូវតែរក្សាចរិតដូចដើម កុំវាយឫក ពីមុនមានចរិតបែបណា ត្រូវមានចរិតបែបនោះធម្មតា ទើបទៅណាមកណាមានគេរាប់អានច្រើន និងចូលចិត្ត ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម ដែលចាប់ពីនាទី ទី១០ទៅ ជាពាក្យសម្តីរបស់តារារូបនេះបាននិយាយ៖ 

ប្រភព៖ khmerload