kalib9

ពិតជាគួរឲ្យសរសើរ! ទៅដល់ប្រទេសឥណ្ឌាហើយ វ៉ាន់ នីឡា នៅឆ្លៀតធ្វើរឿងមួយនេះទៀត! (មានវីដេអូ)

ឥណ្ឌា៖ នៅក្នុងដំណើរកម្សាន្ត ដ៏សប្បាយរីករាយរបស់ តារាចម្រៀងស្រី កញ្ញា វ៉ាន់ នីឡា ក៏បានឆ្លៀតធ្វើរឿងសប្បុរធម៌មួយ ដោយកញ្ញាបានចូលរួមចែកអាហារខ្លះៗ ទៅដល់ប្រជាជនក្រីក្រ នៅក្នុងប្រទេសឥណ្ឌា ។

ជាក់ស្ដែង ម្ចាស់បទ «មនុស្សបងធុញវិលវិញបានទេ?» កញ្ញា វ៉ាន់ នីឡា ទទួលបាននូវការសរសើរ មិនដាច់ពីមាត់ពីអ្នកនិយមលេងបណ្ដាញសង្គម ជាមួយនឹងសកម្មភាពដ៏ល្អមួយនេះ ដែលកញ្ញាបានធ្វើជាមួយ ប្រជាជនឥណ្ឌាដែលកំពុងត្រូវការជំនួយ ដែលជីវភាពរបស់ពួកគេមានការខ្វះខាតជាខ្លាំង ។

ចង់ដឹងថា ទឹកមុខរបស់ប្រជាជនឥណ្ឌា មានភាពសប្បាយរីករាយប៉ុណ្ណា ទៅទស្សនាទាំងអស់គ្នា៖

ប្រភព៖ khmerload