kalib9

សិល្បករ​-​សិល្ប​ការិនី​ខ្មែរ​ បង្អួត​សម្រស់​ក្នុង​ឈុត​ប្រពៃណី ​ស្ទើរ​តែគ្រប់​សម័យ​កាល ​ក្នុង​កម្មវិធី ​«សម្រស់​ឯកវាយន​ភណ្ឌ»​ ឆ្នាំ២០១៨!

(ភ្នំពេញ)៖ ក្នុងព្រឹត្តការណ៍ដ៏ធំប្រចាំឆ្នាំ នៃការប្រឡងសម្រស់ឯកវាយនភណ្ឌ ឆ្នាំ២០១៨ បានឈានដល់វគ្គផ្តាច់ព្រ័ត្រ នារាត្រីថ្ងៃទី០១ ខែឧសភានេះ រួចមក និងគណៈកម្មការវាយតម្លៃការប្រកួត បានប្រកាសជាផ្លូវការនូវ បេក្ខជន-បេក្ខនារី ដែលជាកម្មករ-កម្មការិនី ជ័យលាភីសម្រស់ឯកវាយនភណ្ឌ ឆ្នាំ២០១៨ ដែលមានបេក្ខនារី លេខ១ គឺជាកម្មការិនីខេត្តកំពង់ស្ពឺ និងបេក្ខជនលេខ១ បានទៅលើ លោក ឌិន សិត មកពីខេត្តកំពង់ស្ពឺហើយនោះ មហាជនក៏បានចាប់អារម្មណ៍នឹងចំណុចពិសេស នៃកម្មវិធីនេះមួយផ្នែកទៀត គឺការបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីខ្មែរ ស្ទើររាល់សម័យកាល ដែលគ្រងដោយ សិល្បករ និងសិល្បការិនីខ្មែរ ជាង៤០រូប។

ជាក់ស្តែង ក្នុងកម្មវិធី «សម្រស់ឯកវាយនភណ្ឌ» ឆ្នាំ ២០១៨ នេះ ត្រូវបានមហាជនសង្កេតឃើញថា មានតារាប្រុសស្រី គ្រប់ដួង ដែលមានស្រស់ស្អាតបែបផ្សេងៗពីគ្នា មកបង្ហាញសម្រស់ យ៉ាងសមសួន ជាសុភាពបុរស និងសុភាពនារីខ្មេរ ក្នុងឈុតបុរាណ ដោយក្នុងនោះ ផ្ដោតលើសម្លៀកបំពាក់ ក្នុងសម័យលង្វែក, សម័យអាណានិគមបារាំង, សម័យចតុមុខ, សម័យសង្គមរាស្ត្រនិយម, សម័យឧដុង្គ និងសម័យអាណាចក្រអង្គរទៀតផង ខណៈការតុបតែងបែបនេះ ជាការផ្នែកមួយក្នុងការជួយលើកស្ទួយមរតកវប្បធម៌ខ្មែរ ព្រមទាំងញ៉ាំងឱ្យព្រឹត្តិការណ៍ទាំងមូលកាន់តែអធឹកអធមផងដែរ។

គួរជម្រាបថា ក្នុងឆ្នាំ ២០១៨ នេះ គឺលើកទី៤ហើយ នៃការរៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ «សម្រស់ ឯកវាយនភណ្ឌ» ខណៈកម្មវិធីនេះ ត្រូវបានធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ ក្រោមអធិបតីភាពលោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

ប្រភព : Khmertalking