kalib9

កុំចេះតែហ៊ាន! ស្តែងៗតែម្តង បុរស៤នាក់បើកឡានហើយ Live វីដេអូ និងផឹកស្រាទៀត ក្រោយមកស្រាប់តែ…(មានវីដេអូ)

ប្រទេសថៃ៖ តាមរយៈឧប្បទ្ទវហេតុដ៏តក់ស្លុតក្នុងអំឡុងបុណ្យចូលឆ្នាំកន្លងមកនេះ ពេលដែលបុរស ៤នាក់បើកឡានមួយបាំងកន្លះទៅដើរលេងនិងលេងទឹកបុណ្យចូលឆ្នាំ តែពេលដែលជិះតាមផ្លូវ និងបើកឡាននោះមានបុរសម្នាក់ប្រើទូរស័ព្ទដៃ Live Facebook បណ្ដើរ ដែលជារូបភាពកំពុងបើកបរដោយល្បឿនលឿន ។

ដោយបុរសដែលថតវីដេអូនោះបាននិយាយថា “ ចាំបើកវ៉ាឱ្យមើល “ ហើយអ្នកបើកបរនោះកាន់តែបង្ហាញពីសកម្មភាពបើកឡានគួរឱ្យខ្លាច ក្រៅពីនេះពេលដែលថតវីដេអូ បុរសដែលអង្គុយផ្នែកខាងមុខនោះថែមទាំងផឹកស្រានិងសើចសប្បាយទៀតផង ដោយអ្នកបើកបាននិយាយជាភាសាថៃឥសាន្តថា “ ពេលនេះប៉ូលីសបើកតាមហើយ បងបើកគេចហ្មង រហូតដល់ប៉ូលីសតាមមិនទាន់ “ រហូតមកកើតហេតុដ៏តក់ស្លុតនេះឡើង ពេលដែលឡានបាត់បង់ជំហរជ្រុលទៅបុកដើមឈើធ្វើអោយបុរសទាំង ៤នាក់នោះស្លាប់ទាំងអស់ ។

ដោយកាលពីថ្ងៃទី ១៧ មេសា កន្លងមក សាច់ញាតិនិងក្រុមគ្រួសាររបស់បុរសប្រមាថអាយុជីវិតខ្លួនឯងទាំង ៤នាក់នោះ បានរៀបចំពិធីបូជាសពទាំង ៤ព្រមៗគ្នា ដែលជារូបភាពគួរអោយសង្វេគណាស់ ។

តែខណៈពេលដែលកំពុងធ្វើពិធីបូជាសពទាំង ៤ មានអ្នកដែលចូលរួមពិធីបានយកទូរស័ព្ទមកថតរូប មុននឹងធ្វើអោយគ្រប់គ្នាព្រឺសម្បុរពេញទាំងរោងបុណ្យ ពេលដែលបានឃើញរូបដែលថតចេញមកឃើញមានអ្វីខុសប្រក្រតីឡើងមកលើអណ្តាតភ្លើងដែលដុតសពបុរសទាំង ៤នោះ ដោយបើមើលអោយច្បាស់នឹងឃើញថានៅបរិវេណអណ្ដាតភ្លើងនោះមានផ្ទៃមុខបុរសទាំង ៤នោះ លយចេញមក ថែមទាំងពេលដែលបូជាដំបូងនោះ សាច់ញាតិព្យាយាមបង្កាត់ភ្លើងយូរណាស់ តែបង្កាត់យ៉ាងណាក៏មិនឆេះរហូត ដល់ចុងក្រោយទើបឆេះ ហើយអាចបូជាបាន ៕

ទស្សនា វីដេអូដូចខាងក្រោម៖