kalib9

រូបភាព២៣សន្លឹក ដែលធ្វើឱ្យអ្នករញ្ជួយចិត្តរហូតស្រក់ទឹកភ្នែកនៅពេលដែលបានមើល!

រូបភាពដែលមានតម្លៃជាប្រវត្តិសាស្ត្រខ្លះមានតម្លៃលើសលុប ដែលបានបង្ហាញអំពីរឿងរ៉ាវមួយចំនួនដែលអ្នកធ្វើឱ្យអ្នកមើលរញ្ជួយចិត្ត ហើយគ្មានថ្ងៃនឹងបំភ្លេចបាននោះទេ។ ខាងក្រោមនេះគឺជារូបភាពមួយចំនួនដែលបានបង្ហាញអំពីស្ថានភាពមួយចំនួនដែលបានកើតឡើងពីអតីតកាល ហើយពិតជាធ្វើឱ្យអ្នកអានរញ្ជួយចិត្តមែនទែន។

១. ំរូបភាពបុរសអនាថាម្នាក់កំពុងតែគេងនៅក្រៅហាងកាហ្វេដែលមានមនុស្សជាច្រើនកំពុងតែរីករាយជាមួយម្ហូបអាហាររបស់ពួកគេ

២. រូបភាពព្រះសង្ឃមួយអង្គកំពុងសូត្រធម៌ឱ្យបុរសម្នាក់ដែលបានស្លាប់ខណៈពេលដែលគាត់កំពុងអង្គុយរង់ចាំរថភ្លើងនៅក្នុងស្ថានីយរថភ្លើងមួយក្នុងប្រទេសចិន

៣. រូបភាពស្ត្រីម្នាក់អង្គុយទួញសោកបោកខ្លួននៅពេលដែលឃើញអ្វីដែលនៅសេសសល់ពីការវាយប្រហារដោយរលកយក្សស៊ូណាមី កាលពីឆ្នាំ២០១១ ក្នុងប្រទេសជប៉ុន

៤. រូបភាពដែលបង្ហាញអំពីបុរសម្នាក់បានជួបជុំជាមួយឆ្កែគាត់វិញក្រោយការវាយប្រហាររបស់រលកយក្ស

៥. រូបភាពបុរសម្នាក់កំពុងតែឈរទូរស័ព្ទទៅកាន់អ្នកប្រឹក្សាយោបល់នៅស្ពាន Golden Gate

៦. ក្លោងទ្វា Torii នៅក្នុងតំបន់ Nagasaki នៅតែឈរយ៉ាងត្រង់បើទោះជារងការវាយប្រហារពីគ្រាប់បែកនុយក្លេអ៊ែរកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៤៥

៧. រូបភាពបង្ហាញអំពីកងទ័ពអាមេរិកព្យាយាមលើកទង់ជាតិបញ្ឈរឡើងនៅក្នុងសង្គ្រាមលោកលើកទី២ក្នុងឆ្នាំ១៩៤៥ ដែលត្រូវបានថតដោយ លោក Joe Rosenthal

៨. រូបភាពបង្ហាញអំពីអ្នកពន្លត់អគ្គីភ័យឱ្យទឹកទៅសត្វ Koala ផឹកខណៈដែលមានភ្លើងឆេះព្រៃនៅក្នុងរដ្ឋ Victoria

៩. រូបភាពកងទ័ព Nazi នៅក្នុងប្រទេសអាល្លឺម៉ង់កាលពីឆ្នំ១៩៣៧

១០. រូបភាពរបស់ជនភៀសខ្លួនជនជាតិជ្វីសដែលត្រូវបានគេដោះលែង

១១. រូបភាពបុរសម្នាក់ដែលលោតចុះពីលើអាគារពាណិជ្ជកម្មពិភពលោក ពេលដែលត្រូវភ្លើងឆេះ

១២. រូបភាពបង្ហាញអំពីបុរសម្នាក់លើកនំប័ុងបង្ហាញដល់ក្មេងៗអត់ឃ្លាននៅក្នុងកំឡុងពេលការប្រល័យពូជសាសន៍អាមេរិកកាលពីឆ្នាំ១៩១៥

១៣. បុរសអាហ្កានីស្ថានម្នាក់ចែករំលែកតែរបស់គាត់ជាមួយនឹងទាហ៊ាន

១៤. ក្មេងស្រីម្នាក់បានជូនប៉េងប៉ោងជារូបបេះដូងដល់ទាហ៊ានដែលបានចុះមករារាំងក្រុមបាតុករនៅក្នុងរដ្ឋ Bucharest

១៥.​ បុរសម្នាក់ដែលងើបឈរតទល់ជាមួយនឹងលោក Heinrich Himmler ខណៈពេលដែលគាត់ចុះមកអង្កេតមើលក្នុងជំរុំ ហើយបុរសនោះគឺជាមនុស្សដែលគេបានល្បីថាគាត់បានលួចរត់ចេញពីជំរុំឃុំឃាំងជិត២០០ដងដើម្បីទៅជួបជាមួយក្មេងស្រីម្នាក់ដែលគាត់ស្រលាញ់។

១៦. រូបភាពនៃការប៉ះទង្គិតបាឡុងខ្យល់ដែលមានបានសម្លាប់មនុស្ស៣៦នាក់

១៧. រូបភាពនារីម្នាក់បានយកផ្កាទៅដាក់នៅលើកាំភ្លើងរបស់ទាហ៊ានដែលបង្ក្រាបអ្នកដែលធ្វើបាតុករប្រឆាំងនឹងសង្គ្រាមវៀតណាមកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ១៩៦៧

១៨. រូបភាពព្រះសង្ឃមួយអង្គកំពុងចែករំលែកអាហាររបស់ព្រះអង្គជាមួយនឹងសត្វខ្លា នៅក្នុងប្រទេសថៃ

១៩. ព្រះសង្ឃ១០ម៉ឺនអង្គកំពុងបន់ស្រន់សុំឱ្យមានសន្តិភាពនៅក្នុងពិភពលោក

២០. តារាបាល់ទាត់ PELE និង លោក Bobby Moore បានផ្លាស់ប្តូរអាវគ្នាដើម្បីបង្ហាញអំពីការមិនរើសអើងពណ៌សម្បុរ

២១. បុរសម្នាក់ឈរពីមុនរថក្រោះដើម្បីបញ្ឈប់ការសម្លាប់បាតុករនិស្សិតនៅក្នុងប្រទេសចិនកាលពីឆ្នាំ១៩៨៩

២២. ការធ្លាក់របស់យន្តហោះទំលាក់គ្រាប់បែកជប៉ុនក្នុងឆ្នាំ១៩៤៥

២៣. រូបភាពបង្ហាញអំពីក្មេងម្នាក់ដែលចង់លាឪពុករបស់ខ្លួនជាលើកចុងក្រោយមុនឪពុករបស់ខ្លួនចេញទៅច្បាំង