kalib9

អាណិតណាស់!! ទាហាន​ស្រីស្អាតៗ​នៅ​កូរ៉េខាងជើង រាប់មឺុននាក់ ត្រូវបានបង្ខំ​តម្រូវ​ឲ្យ​បម្រើ​តណ្ហា ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ (មានវីដេអូ)

ញាក់សាច់!! ទាហាន​ស្រីៗ​នៅ​ប្រទេស កូរ៉េខាងជើង ប្រមាណ​ជាង​១៨០.០០០​នាក់ ត្រូវបាន​មេបញ្ជាការ​តម្រូវ​ឲ្យ​បម្រើ​តណ្ហា ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ (មានវីដេអូ)

តាម​ប្រភពពី Metro បានឱ្យដឹងថា អតីត​ទាហាន​ស្រី​ម្នាក់​ដែល​រួច​ផុតពី​ទឹកដី​កូរ៉េខាងជើង​ប្រាប់ថា «​ទាហាន​ស្រីៗ​នៅ​កូរ៉េខាងជើង​ត្រូវបាន​គេ​ចាប់រំលោភ និង​ធ្វើបាប​ផ្លូវភេទ​ជា​ទម្ងន់​» ។​​នាង Lee So Yeon បាន​ចូលធ្វើ​ទាហាន​តាំងពី​ឆ្នាំ​១៩៩២ ហើយ​រត់ចោល​ប្រទេស មក​រស់នៅ​កូរ៉េខាងត្បូង​នៅ​ឆ្នាំ​២០០៧ ។ ទោះបីជា​នាង​បាន​រួចខ្លួន​ក៏ដោយ ក៏​នាង​នៅតែមាន​ការព្រួយបារម្ភ​ចំពោះ​ទាហាន​ស្រី​ឯទៀត ដែល​កំពុង​បម្រើការ​នៅ​ប្រទេស​កូរ៉េខាងជើង ហើយ​មិនអាច​រត់​រួច​។​

អតីត​ទាហាន​ម្នាក់នេះ បាន​និយាយ​នៅក្នុង​កិច្ចពិភាក្សា​នៅ​ប្រទេស​ស្វី​ស ស្តីពី​សិទ្ធិមនុស្ស​ថា «​ខ្ញុំ​បានឃើញ​ទាហាន​ស្រី​ជាច្រើន ដែល​គេ​អនុញ្ញាត​ឲ្យ​ចាកចោល​ជួរ ក្រោយ​គេ​បំពាន​ផ្លូវភេទ​ហើយ ។ សូម្បីតែ​ខ្ញុំ​ក៏​ដូច្នោះ​ដែរ​។ ខ្ញុំ​ធ្លាប់​ត្រូវ​មន្ត្រីជាន់ខ្ពស់ និង​មេបញ្ជាការ​ស្ទាប​ត្រគាក អង្អែល​ដងខ្លួន និង​ប៉ះ​ក​ញ្ចឹ​ង​.​ក​។ តែ​នៅពេលនោះ ខ្ញុំ​មិនដឹងថា ការធ្វើ​បែបនេះ ជាការ​បំពាន​ផ្លូវភេទ​ឡើយ ព្រោះ​ខ្ញុំ​មិនដែល​បាន​រៀន​ពី​ការអប់រំ​ផ្នែក​ផ្លូវភេទ​ពីមុនមក​» ។​

នាង​បន្តថា នាង​បាន​បាត់​រដូវ​អស់​រយៈពេល​៣​ឆ្នាំ​ជាប់​គ្នា ដោយសារតែ​ការប្រើប្រាស់​កម្លាំង​ពលកម្ម​ខ្លាំងពេក និង​ភាព​កង្វះ​អាហារ​ហូបចុក ។ ក្រៅពី​រូបនាង ឥលូវ​នេះ​មាន​ទាហាន​ស្រី​ជាង​១៨០.០០០​នាក់ កំពុង​រស់នៅ​ប្រទេស​កូរ៉េខាងជើង ដែល​ពួកគេ​ត្រូវ​បម្រើ​ទំព័​រយៈពេល​០៧​ឆ្នាំ ។ ពួកគេ​ធ្វើការ​ជា​ទាហាន តែ​តាម​ការពិត ពួកគេ​ជា​ឧបករណ៍​សិច សម្រាប់​ពួក​ប្រុស​ថ្នាក់លើ​សោះ ។

បើតាម​អ្នក​ចុះចូល​ក្នុង​កូរ៉េខាងត្បូង​ម្នាក់បាន​អះអាងថា ក្រុម​ស្រី​ស្អាត Cheerleader របស់​កូរ៉េខាងជើងដែលលោកគឹម ជុងអ៊ុន បានចាត់តាំងមកឲ្យចូលរួម ​នៅក្នុង​ព្រឹត្តិការណ៍​កីឡា «Winter Olympics» ក្នុង Pyeongchang ត្រូវបាន​ប្រើ​ជា «​ទាសករ​ផ្លូវភេទ​» ដោយ​ពួក​វរជន​នយោបាយ​របស់​កូរ៉េខាងជើង។

អ្នកស្រី Lee So-yeon អាយុ ៤២ ឆ្នាំ ដែលជាអតីត​តន្ត្រីករ​យោធា​ម្នាក់ ដែល​បាន​ភៀសខ្លួន​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង នៅក្នុង​ឆ្នាំ ២០០៨ បាន​និយាយថា ក្រុម​នារី​អ្នករាំ និង​ច្រៀង​ទាំងនោះ ត្រូ​បាន​បង្ខំ​ឲ្យ​ស្រាត និង​ផ្តល់​សេវា​ផ្លូវភេទ នៅឯ​ពិធីជប់លៀង​ដែល​ប្រព្រឹ​ត្ត​ឡើងជា​រៀងរាល់ថ្ងៃ សម្រាប់​សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិម​របស់​ប្រទេស​នេះ ។​

​អ្នកស្រី Lee បាន​ប្រាប់ Bloomberg ថា​៖ «​ក្រុម​សិល្បៈ​កូរ៉េខាងជើង​មក​ទីនេះ និង​សម្តែង​ការ​រាំ និង​ច្រៀង​គួរ​ឲ្យ​ស្រលាញ់ ប៉ុន្តែ មិន​គ្រាន់តែ​ពួកគេ​ត្រូវ​ទទួលខុសត្រូវ​លើ​ការឃោសនា​ឲ្យ គឹម ជុង​អ៊ុន ប៉ុណ្ណោះ​ទេ តែ​ពួកគេ​ក៏ត្រូវ​បាន​ទៅកាន់​បក្ស និង​ផ្តល់​សេវា​ផ្លូវភេទ​ថែម​ទៀតផង​»។​

«​នារីៗ​នៅ​ទីនោះ នៅពេលដែល​ពួកគេ​ចូលរួម ពួកគេ​ត្រូវ​ស្រាត​សម្លៀកបំពាក់​អស់​តែម្តង ។ នេះ​គឺជា​ការឈឺចាប់​ផ្លូវកាយ ដែល​ពួកគេ​ត្រូវ​ឆ្លងកាត់​» ។​

​យ៉ាងណាមិញ នារី​អត្ត​ព​លិ​ក​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នេះ ក៏ត្រូវ​បាន​លោក Kim Hyung-soo អាយុ ៥៤ ឆ្នាំ ដែល​បាន​ចុះចូល​ជាមួយ​កូរ៉េខាងត្បូង​ក្នុង​ឆ្នាំ​២០០៩ ជាមួយ​កូនប្រុស​របស់គាត់ ពណ៌នា​ថា​ជា «​ទាសករ​ផ្លូវភេទ​» ផងដែរ។​

​គាត់​និយាយថា​៖ «​មាន​ពាក្យ​មួយ​នោះ​និយាយថា នារី​អត្ត​ព​លិ​ក​ទាំងនោះ គឺជា ‘​ទាសករ​ផ្លូវភេទ​’ របស់ គឹម ជុង​អ៊ុន ។ ហើយ​សូម្បី​គ្រូបង្វឹក ក៏​ជា​ទាសករ​ផ្លូវភេទ​សម្រាប់ គឹម ជុង​អ៊ុន និង​របប​កូរ៉េខាងជើង​ផងដែរ​»៕

សូមទស្សនា វីដេអូដូចខាងក្រោម៖

ប្រភព៖ ksn

error: Content is protected !!