kalib9

ភាពខុសគ្នារវាងមុននិងក្រោយពេលអាយុ៣០របស់ស្រីៗ

ស្រីៗអោយតែលឺអាយុ៣០គឺចាប់ផ្តើមខ្លាចបាត់ទៅហើយប្រសិនជាខ្លួននៅតែមិនទាន់រកបានដៃគូជីវិតនោះ។ ប៉ុន្តែអ្នកត្រូវដឹងថា នៅពេលអាយុ៣០ ក៏វាមានផលប្រយោជន៏ជាច្រើនដែរ ព្រោះថាពេលនោះ អ្នករឹងមាំជាង មានលុយជាងកាលអ្នកនៅអាយុ ២០ឆ្នាំ។

 

នៅក្នុងអត្ថបទនេះ យើងនឹងរៀបរាប់ពីការពិតមួយចំនួនរបស់ស្រីៗមុនពេលនាងអាយុ៣០ និងក្រោយអាយុ៣០ ថាតើវាមានភាពខុសប្លែកគ្នាយ៉ាងដូចម្តេចខ្លះ តោះកុំអោយខាតពេលយូរ ទៅតាមដានទស្សនាទាំងអស់គ្នា តែកុំភ្លេចជួយ Share ម្នាក់មួយផងណា៖

មុនពេលអាយុ ៣០

អោយតែល្ងាចឡើងនៅម្នាក់ឯង គេទៅណាចោល ដឹងតែអន់ចិត្ត ស្រងូតស្រងាត់ អាចដល់ថ្នាក់យំថែមទៀតផង

ដល់ពេលអាយុ ៣០

អ្នកណាទៅអីទៅទៅ សំខាន់ខ្ញុំនៅលើរឿងម្នាក់ឯង

មុនពេលអាយុ ៣០

ចូលចិត្តនិយាយទូរស័ព្ទសាសងសម្តីជាមួយដៃគូណាស់ និយាយដល់ថ្នាក់មិនចង់ឈប់ថែមទៀតផង

ដល់ពេលអាយុ ៣០

ផ្ញើសារណាត់ជួបគ្នាតែម្តង អត់រញ៉េរញ៉ៃច្រើនទេ

មុនពេលអាយុ ៣០

តែងមានគំនិតមួយចង់អោយគេប្រចណ្ឌ រឺចង់សាកចិត្តដៃគូថាតើគេពិតជាប្រចណ្ឌមែនអត់ប្រសិនជាយើងធ្វើរឿងអ្វីមួយនោះ ដូចជាចូលផ្ទះយឺតជាដើម

ដល់ពេលអាយុ ៣០

ធ្វើរឿងអ្វីមួយចេះគិតវែងឆ្ងាយ មិនចង់អោយដៃគូបារម្ភរឺប្រចណ្ឌនោះឡើយ

មុនពេលអាយុ ៣០

ចូលចិត្តបង្ហាញការស្រលាញ់តាមរយះពាក្យសម្តី

ដល់ពេលអាយុ ៣០

ចូលចិត្តបង្ហាញការស្រលាញ់តាមរយះការទង្វើ និងការរយកចិត្តទុកដាក់

មុនពេលអាយុ ៣០

ពេលណាត់ជួបគ្នាម្តងៗ រើខោអាវអស់ពីទូហើយ រើសយកអាណាស្អាតជាងគេ តែងខ្លួនយ៉ាងម៉េចអោយស្អាត ដើម្បីទៅជួបគូស្នេហ៏របស់ខ្លួន

ដល់ពេលអាយុ ៣០

មិនសូវខ្វល់ប៉ុន្មានទេរឿងស្លៀកពាក់ សំខាន់ស្លៀកយ៉ាងម៉េចអោយតែស្រួល

មុនពេលអាយុ ៣០

ចូលចិត្តកាដូជាតុក្កតាធំ ផ្កាជាដើម

ដល់ពេលអាយុ ៣០

ចូលចិត្តកាដូដែលមានប្រយោជន៏អាចប្រើប្រាស់បានតែម្តង

មុនពេលអាយុ ៣០

នៅពេលមានទំងន់មិនសូវជាសប្បាយចិត្តប៉ុន្មានទេ

ដល់ពេលអាយុ ៣០

រំភើបចិត្ត និងសប្បាយចិត្តណាស់ពេលដឹងថាខ្លួនឯងមានផ្ទៃពោះ

មុនពេលអាយុ ៣០

ខំសម្របខ្លួន តែងខ្លួនយ៉ាងម៉េចអោយដៃគូស្រលាញ់ បើទោះបីជាមិនមែនជាចំណូលចិត្តផ្ទាល់ខ្លួនក៏ដោយ

ដល់ពេលអាយុ ៣០

មិនដល់រឿងសម្របខ្លួននោះទេ តែធ្វើយ៉ាងអោយតែអាចរស់នៅជាមួយគ្នាមានក្តីសុខ

មុនពេលអាយុ ៣០

នៅមានភាពអៀនខ្មាស់ច្រើន រឿងយប់ព្រលប់ជាមួយដៃគូ

ដល់ពេលអាយុ ៣០

អាចថាពេលខ្លះ ខាងស្រីគេជាអ្នកបង្កាត់ភ្លើងមុនក៏ថាបាន

សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ!

ដោយ៖ ពិសិដ្ឋ

អត្តបទ : http://amapapa.me/article/33691

ប្រភព៖ https://brightside.me/creativity-art/13-comics-showing-what-love-looks-like-before-and-after-30-327660/