kalib9

មនុស្សរីករាយពិត តែងមានពាក្យ១០ម៉ាត់នេះនៅក្នុងខួរក្បាលជានិច្ច

នៅលើលោកយើងមានមានរឿងមិនសមបំណងច្រើនណាស់ ប៉ុន្តែប្រសិនបើយើងចេះតែរវល់ពីវាពេកនោះជីវិតអ្នកនឹងលែងមានន័យហើយ។

ខាងក្រោមនេះគឺជាចំណុចទាំង១០ដែលមនុស្សរីករាយតែងតែគិតនឹងនឹកឃើញវារហូតដើម្បីធ្វើអោយខ្លួនឯងសប្បាយរីករាយ៖

10. រីករាយនូវអ្វីដែលអ្នកមាន

ពិតណាស់ រូបរាងកាយយើងមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែចូលចិត្តរឺមើលទៅឃើញស្អាតគ្រប់គ្នានោះទេ ប៉ុន្តែអ្នកកុំខ្វល់ ត្រូវស្រលាញ់អ្វីដែលជារបស់អ្នក ថែរក្សានូវអ្វីដែលខ្លួនកំពុងមានទើបអ្នកមានក្តីសុខពិតប្រាកដ កុំអន់ចិត្តនឹងពាក្យសម្តីបង្អាប់របស់អ្នកដទៃអី។

9. គោរពអ្នកនៅជុំវិញខ្លួន

ត្រូវចេះអោយតំលៃនិងគោរពអ្នកដទៃទោះបីអ្នកនោះមិនទាន់ផ្តល់តំលៃអោយយើងក៏ដោយ មុននឹងក្រោយក៏គេគង់តែឃើញនូវការគោរពស្រលាញ់របស់យើងចំពោះគេ បើគេគិតមិនឃើញក៏ជារឿងរបស់គេ។

8. ចេះកំណត់អ្វីដែលចំបាច់ជាងគេ

អ្នកត្រូវដឹងពីអ្វីដែលអ្នកចង់បានជាងគេ រឺសំខាន់ជាងគេនៅក្នុងជីវិតរបស់អ្នក ដូច្នេះអ្នកអាចធ្វើវាមុនអោយបានសម្រេច ដើម្បីអោយអ្នកសប្បាយចិត្តនិងពេញចិត្តនូវអ្វីដែលអ្នកមាននិងអ្វីដែលអ្នកចង់បាន។

7. កុំបន្ទោសខ្លួនឯង

កុំយកពាក្យ  “ត្រូវតែធ្វើ”​ មកដាក់ក្នុងខ្លួនច្រើនពេក តែធ្វើអីដែលអ្នកអាចធ្វើបានទៅបានហើយ បើអ្នកបង្ខំខ្លួនឯង រឺបន្ទោសខ្លួនឯងច្រើនពេក នោះអ្នកនឹងមិនមានក្តីសុខនោះទេ។

6. ស្រលាញ់ការងាររបស់អ្នក

ជារៀងរាល់ថ្ងៃអ្នកចំណាយពេល ៨ ទៅ ១០ម៉ោងសម្រាប់ធ្វើការ ប៉ុន្តែបើអ្នកធ្វើការងារណាដែលអ្នកមិនចូលចិត្ត នោះជីវិតអ្នកគ្មានន័យនិងមានអនាគតនោះទេ ដូច្នេះត្រូវព្យាយាមរកការងារណាដែលអ្នកចូលចិត្ត ហើយខំធ្វើវាអោយមានភាពរីកចំរើនទើបយើងរីករាយនៅក្នុងចិត្ត។

5. ស្វែងរកការកំសាន្តផ្ទាល់ខ្លួន

មនុស្សម្នាក់ពេលធ្វើការហត់តែងតែចង់សំរាកលំហែខួរក្បាលហើយ ដូច្នេះអ្នកគួរតែដឹងពីចំណូលចិត្តរបស់អ្នកហើយធ្វើវានៅពេលមានវិសមកាល រឺពេលវេលាឈប់ម្តង ទើបអ្នកបានលំហែចិត្ត រាយកាយនិងរីករាយសប្បាយចិត្ត។

4. កុំបារម្ភគ្រប់រឿងខ្លាំងពេក

ជំនួសដោយការបារម្ភគ្រប់រឿងច្រើនពេក អ្នកគួរតែហ៊ានរៀន រឺធ្វើអ្វីដែលថ្មីសម្រាប់បទពិសោធន៏ជីវិត។ ពេលខ្លះបទពិសោធន៏ថ្មីៗទាំងនោះអាចធ្វើអោយអ្នកភ្ញាក់ផ្អើលរឺនាំអ្នកទៅកាន់ពិភពសប្បាយមួយផ្សេងទៀតបានក៏អាចថាបាន។

3. កុំចេះដឹងរឿងគេច្រើនពេក

អ្នកត្រូវដឹងថា មនុស្សម្នាក់ៗមានសិទ្ធិរៀងៗខ្លួន លុយចាយផ្សេងគ្នា បាយស៊ីក៏ផ្សេងគ្នាដែរ ដូច្នេះពេលខ្លះគេចង់ធ្វើអ្វីក៏ធ្វើទៅ វាជារឿងរបស់គេទេ កុំទៅចេះដឹងរឿងគេនាំអំពល់ទុក្ខដល់ខ្លួនឯងអី។

2. ទទួលស្គាល់អតីតកាលរបស់អ្នក

ប្រសិនបើអ្នកលាក់បាំងកំហុសរឺភាពអាម៉ាសនៅក្នុងអតីតកាល នោះអ្នកនឹងរកអនាគតមិនឃើញនោះទេ

1. កុំនៅជិតមនុស្សអាក្រក់

ប្រសិនជាអ្នកចង់សប្បាយរីករាយ ចូរអ្នកនៅអោយឆ្ងាយពីមនុស្សដែលអាចនាំបញ្ហាដល់អ្នក។ ព្យាយាមផ្តាច់ទំនាក់ទំនង រឺនៅអោយឆ្ងាយពីពួកគេទើបជីវិតយើងរស់នៅមានក្តីសុខ។

សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ!

ដោយ៖ ពិសិដ្ឋ

ប្រភព៖ BRIGHTSIDE.ME​

error: Content is protected !!