kalib9

តើអ្នកកំពុងតែមានបញ្ហានៅពេលគេងមែនទេ ? អានអត្តបទនេះប្រាកដជាជួយអ្នកបាន

ដំណោះស្រាយបញ្ហានៃ ការគេងរបស់អ្នក ជាទូទៅមនុស្សម្នាក់ៗសុទ្ធតែឥរិយាបថនៃការគេងខុសគ្នាៗ។ អ្នកខ្លះគេងផ្ងារ អ្នកខ្លះគេងផ្កាប់មុខ និង អ្នកខ្លះទៀតគេងចំហៀង។ ប៉ុន្តែឥរិយាបថនៃការគេងទាំងនោះ ពេលខ្លះវាពិតជាបានរំខានដល់អ្នក តែអ្នកអាចមិនចាប់អារម្មណ៍នឹងវា។ ដើម្បីចៀសវាងបញ្ហាមួយចំនួន ចូរអ្នកស្វែងយល់វិធីនៃការគេង ដែលផ្តល់ភាពងាយស្រួលដល់អ្នក៖

១. ឈឺស្មារ
ប្រសិនបើអ្នកភ្ញាក់ពីគេងឡើងតែមានអាការៈឈឺស្មារ, ដូចនេះចូរចៀសវាងការគេងចំហៀង។ ជាពិសេសប្រសិនបើមានបញ្ហាឈឺស្មារ។ ហើយអ្នកក៏មិនត្រូវគេងផ្កាប់មុខផងដែរ ព្រោះវាអាចបណ្តាលអោយមានការតម្រង់មិនត្រូវនៃស្មារ។

២. ឈឺខ្នង
ប្រសិនបើអ្នកមានបញ្ហាឈឺខ្នង ដូចនេះការរក្សាឆ្អឹងខ្នងនៃខ្សែកោងគឺជារឿងដែលសំខាន់បំផុត។ ប្រសិនបើពូករបស់អ្នកទន់ខ្លាំងពេក ចូរផ្លាស់ប្តូរវាចេញ។

៣. ឈឺក  
វាដូចជាឈឺខ្នងអ៊ីចឹង, កញ្ចឹងករបស់អ្នកត្រូវការទ្រខណៈពេលដែលអ្នកគេង។

៤. គេងមិនលក់
បើសិនជាប្រាប់អ្នកអោយឈប់លេងទូរស័ព្ទ និង កុំព្យូរទ័ររបស់អ្នកមុនពេលចូលគេងនោះ វាច្បាស់ជារឿងដែលពិបាក ប៉ុន្តែយ៉ាងណាក៏អ្នកគួរតែកាត់បន្ថយ រឺបញ្ឈប់វា។ ពន្លឺនៃអេក្រង់របស់អ្នកប៉ះពាល់ដល់រដ្តនៃការគេងរបស់អ្នក។

៥. ភ្ញាក់កណ្តាលយប់ រឺគេងៗភ្ញាក់
ប្រសិនបើអ្នកតែងតែភ្ញាក់នាពេលពាក់កណ្តាលយប់, អ្នកមិនគួរបញ្ឈប់ត្រឹមតែការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចមុនពេលចូលគេងនោះទេ ប៉ុន្តែអ្នកក៏ត្រូវចៀសវាងការផឹកគ្រឿងស្រវឹងមុនពេលចូលគេងផងដែរ។

៦. ក្រោកមិនរួចនៅពេលព្រឹក
ជាទូទៅមនុស្សភាគច្រើនតែងតែតថ្លៃជាមួយនឹងនាឡិការរោទិ៍ ហើយវាក៏បានក្លាយទៅជាបញ្ហាទូទៅមួយផងដែរ។ គ្រប់គ្នាយល់ថាវាពិបាកដោះស្រាយខ្លាំងណាស់ ប៉ុន្តែការពិតទៅវាងាយស្រួលក្នុងការដោះស្រាយទេ។ ចូរកំណត់នាឡិការរោទិ៍របស់អ្នកអោយដូចៗគ្នាជារៀងរាល់ថ្ងៃ (សូម្បីតែថ្ងៃចុងសប្តាហ៍)។ មួយទៀតនោះ, ប្រសិនបើអ្នកចង់ភ្ញាក់ពីគេងបានលឿន អ្នកត្រូវតែចូលគេងអោយបានពីព្រលប់។

៧. គេងស្រមុក
ប្រសិនបើអ្នកតែងគេងស្រមុក,​ ចូរចៀសវាងការគេងផ្ការ។

 

៨. ក្តាមកាច់ជើង រឺរមួលក្រពើ
រមួលក្រពើជាធម្មតាមការតឹងណែនភ្លាម រឺរឹតតឹងនៃសាច់ដុំនៅកំភួនជើង, ជើង រឺភ្លៅ។ ជាង ៨០%នៃអ្នកដែលទទួលរងបញ្ហានេះគឺជាប់ទាក់ទងទៅនឹងជំងឺមួយចំនួន, ខូចសរសៃប្រសាទ, រឺកង្វះធាតុដ៏សំខាន់ណាមួយ៕

បញ្ហាផ្សេងៗទៀត

 

 

សូមធ្វើការ Share ចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ!
ដោយ៖ ចំរើន
ប្រភព៖ https://brightside.me/inspiration-health/how-to-fix-all-your-sleep-problems-with-science-302110/