kalib9

អ្នកលេងហ្វេសប៊ុកជាច្រើន ជូនពរកូនប្រុសលោកឧកញ៉ា ឌួង ឆាយ ក្រោយឈឺខ្លាំងត្រូវបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា លោក ឧកញ៉ា ឌួង ឆាយ ត្រូវបានប្រជាពលរដ្ឋ នៅក្នុងស្រុកជាច្រើន ជាពិសេស អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានស្គាល់លោកច្បាស់ តាមរយៈទង្វើមនុស្សធម៌ ដែលលោកបានធ្វើជាច្រើនកន្លងមក និងមានការកោតសរសើរជាខ្លាំង ពីសំណាក់មហាជន។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ មានការភ្ញាក់ផ្អើលពេញលើបណ្តាញសង្គមហ្វេសប៊ុក ដោយកាលពីវេលាល្ងាចម៉ោង៥ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ លោកឧកញ៉ា ឌួង ឆាយបានបង្ហោះរូបភាពកូនប្រុស ដែលកំពុងឈឺ និងស្ថិតនៅក្នុងស្ថានភាពគួរឲ្យព្រួយបារម្ហ ហើយគេក៏បានដឹងថា កូនរបស់លោកក្តៅខ្លួនខ្លាំងរហូតហើមមុខអស់មួយចំហៀង។

ខណៈពេលនេះដែរ លោក ជាមួយនឹងភរិយាបានបញ្ជូនកូនប្រុសជាទីស្រលាញ់ ទៅមន្ទីរពេទ្យ នៅឯក្រៅប្រទេស ដើម្បីទទួលបានការព្យាបាល ហើយមិនត្រឹមតែប៉ុណ្ណោះលោកឧកញ៉ាក៏បានបញ្ចេញសារ ដ៏ព្រួយបារម្ហចំពោះកូនប្រុស ទៅកាន់អ្នកលេងបណ្តាញសង្គមមួយថា៖ «ពិបាកចិត្តបារម្មណ៍កូនប្រុសខ្ញុំ ក្ដៅខ្លួនខ្លាំងហើយហើមមុខមួយចំហៀងអីលូវនៅពេទ្យត្រៀមហោះទៅពេទ្យសឹង្ហបូរី»។

ជាមួយគ្នានេះដែរ ក៏មានអ្នកលេងបណ្តាញសង្គមរាប់ម៉ឺននាក់ អាណិតដល់កូនប្រុសលោក ស្របពេលដែលមានពាក្យជូនពរជាច្រើន តាមរយៈបណ្តាញសង្គម ឲ្យកូនប្រុសលោកឆាប់ជាសះស្បើយ ពោលគឺ លោកជាមនុស្សល្អទៅណាប្រាកដជាមានសេចក្តីសុខជាមិនខាន ៕

ប្រភព​៖ khmerload

error: Content is protected !!