kalib9

កុំចេះតែហ៊ាន!! ពស់ថ្លាន់យក្ស ធ្វើដូចខ្វះចំណីក៏លេបសត្វ កាំប្រម៉ា មានអីលទ្ធផលហួសស្មាន…

(អាហ្វ្រិកខាងត្បូង)៖ សត្វពស់ដ៏ធំ មួយក្បាល បានងាប់ក្រោយប្រឹង លេបសត្វកាំប្រម៉ា ទំងន់ប្រមាណ ១៤ គីឡូក្រាម ហើយមុតរហែក ផ្នែកខាងក្នុងពោះរបស់វា ដោយសារតែប៉ះនឹង បន្លាដ៏មុតស្រួចលើខ្លួនសត្វកាំប្រម៉ា។

សត្វពស់ថ្លាន់អាហ្វ្រិក ដែលមានប្រវែងជាង ៤ម៉ែត្រនោះ ត្រូវគេប្រទះឃើញងាប់ក្បែរផ្ទាំងថ្មមួយដុំ ស្ថិតនៅតំបន់ឧទ្យាន Lake Eland នៃប្រទេសអាហ្រ្វិកខាងត្បូង។

ពោះវៀនរបស់ពស់ថ្លាន់ បានដាច់រហែក នៅពេលដែលវាព្យាយាម រំលាយអាហារហើយ ប៉ះនឹងបន្លារបស់សត្វកាំប្រម៉ា។ យ៉ាងណាមិញ ប្រធានគ្រប់គ្រងឧទ្យាន Lake Eland លោក Jennifer Fuller បានបកស្រាយថា មូលហេតុពិតប្រាកដ ដែលបណ្តាលឲ្យពស់ងាប់ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។

“យើងឃើញច្បាស់ថា មានបន្លាកាំប្រម៉ាជាច្រើន នៅក្នុងពោះវៀនរបស់សត្វសត្វពស់ តែយើងមិនបានដឹងទេថា តើពស់នេះងាប់តាំងពីមុនពេល ឬក៏ទើបតែងាប់នៅក្រោយពេល ដែលបន្លាកាំប្រម៉ាធ្លាក់ចូលក្នុងក្រពះ ពោះវៀន របស់វានោះទេ” លោក Jennifer Fuller បញ្ជាក់យ៉ាងដូច្នេះ៕

(សូមអានអត្ថបទបន្ត)៖ ឆ្ងល់ថាហេតុអ្វី បានជាមនុស្សស្រីរស់បានយូរជាងមនុស្សប្រុស ពេលឃើញរឿងទាំងអស់នេះហើយ អ្នកនឹងយល់ជាមិនខាន

មានរូបភាពជាច្រើនដែលខ្លះជារឿងនិទាន និងខ្លះទៀតវាធ្វើអោយលោកអ្នកឆ្ងល់ខ្លាំងថាវាអាចកើតមានដោយរបៀបណា។ រហូតដល់មានមនុស្សខ្លះទៀតគេងមិនលក់បក់មិនល្ហើយដោយសារតែគិតមិនយល់ពីវា។

ថ្ងៃនេះយើងនឹងបង្ហាញរូបភាពខ្លះៗដែលវាពិតជាពិបាករ៉ាយរ៉ាប់អោយត្រូវថាវាកើតឡើងមកបានដោយយ៉ាងណា? តោះមើលទាំងអស់គ្នា ប្រហែលជាអ្នកជាមនុស្សម្នាក់ដែលអាចរកឃើញចម្លើយ

error: Content is protected !!