kalib9

មិននឹកស្មាន!! លោកទិនហ្វី មានទ្រព្យសម្បិត្តច្រើនដល់ថ្នាក់នេះ ក៏ប៉ុន្តែគួរឲ្យស្តាយបំផុតបែរជាគាត់គ្មាន…

(ហុងកុង)៖ តារាភាពយន្តកំប្លែងលោក Stephen Chow ខ្មែរយើងហៅថា «ទិនហ្វី» ដែលពេលនេះលោកឈប់សម្តែងរឿងទៀតហើយ លោកគឺជាអ្នកផលិតរឿង វិញម្តង លោកទិនហ្វី បានធ្វើឲ្យមហាជនទាំងចាស់ទាំងក្មេងស្រឡាញ់ពេញចិត្តតាមរយៈខ្សែភាពយន្ដបែប​កំប្លែង ល្បិច ល្បែង និងក្បាច់គុណកុងហ្វូ ដែលអ្នកទស្សនាសរសើរនូវសមត្ថភាព និងទេពកោសល្យរបស់ពួកគេជាខ្លាំងរហូតមកដល់ពេលបច្ចុប្បន្ននេះ។

 

បច្ចុប្បន្ននេះ លោក ទិនហ្វី មានអាយុ ៥៦​ ឆ្នាំហើយប៉ុន្តែលោកមិនទាន់មានភរិយា និងកូននោះទេ រីឯទ្រព្យសម្បត្តិរបស់លោកក៏មានយ៉ាងច្រើនគឺលោក ទិនហ្វី មានទឹកប្រាក់រហូតទៅដល់ ៩៥០លានដុល្លារឯណោះ ប៉ុន្តែលោកបែរជាគ្មានអ្នកស្នងបន្តទៅទៀត តើប្រាក់ទាំងនេះលោកនឹងយកទៅណាទៅ?

គួរបញ្ជាក់ផងដែរថា លោក ទិនហ្វី បានចូលប្រឡូកនៅក្នុងសិល្បៈតាំងពីឆ្នាំ ១៩៨២ ដល់ឆ្នាំ ២០០៨ ហើយបច្ចុប្បន្ននេះលោកគឺជា អ្នកផលិតរឿង ទីប្រឹក្សានយោបាយ សិល្បៈគុន និង ជាសហគ្រិន។ លោក ទិនហ្វីជាអ្នកទទួលបានជោគជ័យក្នុងអាជីពការងារយ៉ាងខ្លាំង ប៉ុន្តែបែរជាគ្មានភរិយានោះទេ៕