kalib9

ទម្លាប់ពេលព្រឹកទាំង ៧ ដែលអ្នកគួរតែកែប្រែដើម្បីឲ្យការរស់នៅរបស់អ្នកកាន់តែប្រសើរ

ទម្លាប់គឺជារឿងមួយដែលពិបាកនឹងកែ ប៉ុន្តែទម្លាប់ខ្លះវាអាចជះឥទ្ធិពលមិនល្អមកដល់យើង ដែលទាមទារឲ្យយើងត្រូវតែធ្វើការកែប្រែបន្តិចម្ដងៗតាមដែលអាចធ្វើទៅបាន ។ ហើយខាងក្រោមនេះគឺជាទំម្លាប់ទាំង ៧ ដែលមនុស្សភាគច្រើនតែងតែមាន ប៉ុន្តែអ្នកជំនាញបានប្រាប់ថាបើមិនចង់រងឥទ្ធិពលអាក្រក់ពីវាទេគួរតែបញ្ឈប់ ឬ កែប្រែទៅ។

១ មិនព្រមងូតទឹកពេលព្រឹក

ជារៀងរាល់ថ្ងៃយើងជួបប្រទះនូវបញ្ហាជាច្រើន (ទាំងរឿងការងារ និងរឿងឯកជន) ដែលធ្វើឲ្យយើងត្រូវគិត ត្រូវខ្វល់ ស្ទើរតែគ្រប់ពេល ។

យោងតាមវេជ្ជបណ្ឌិតមកពីសាកលវិទ្យាល័យ Harvard បានអោយដឹងថាការងូតទឹកនៅពេលព្រឹកធ្វើឱ្យយើងងាយរកដំណោះស្រាយ និងគិតបានល្អ ព្រោះវាជួយឱ្យខួរក្បាលសកម្មនិងមិនសូវជារំខានដោយសារកត្តាខាងក្រៅ។ ការងូតទឹកផ្កាឈូកអនុញ្ញាតឱ្យខួរក្បាលបង្កើតគំនិតថ្មីៗនិងមិនធម្មតា។ នេះជាមូលហេតុដែលអ្នកមិនគួរខកខានឱកាសដើម្បីងូតទឹកផ្កាឈូកនៅពេលអ្នកក្រោកឡើង។

២ ងូតទឹកក្ដៅ

ការងូតទឹកក្ដៅពិតជាធ្វើឲ្យយើងស្រួលខ្លួន និងស្រស់ស្រាយពិតមែន ប៉ុន្តែការងូតវានៅពេលព្រឹកព្រលឹមនឹងធ្វើឲ្យយើងងងុយគេងទៅវិញទេ និងចង់ត្រលប់ទៅគេងវិញ ។ ផ្ទុយទៅវិញការងូតទឹកត្រជាក់ពេលព្រឹកគឺផ្តល់ផលល្អសម្រាប់អ្នក វាជួយឲ្យអ្នកស្រស់ស្រាយ រំញោចដល់សកម្មភាពខួរក្បាល និងធ្វើឲ្យប្រព័ន្ធភាពស៉ាំកាន់តែរឹងម៉ាំ ។ ម្យ៉ាងទៀតទឹកត្រជាក់មិនធ្វើឲ្យស្បែកអ្នកស្ងួតដូចជាទឹកក្ដៅនោះទេ ។ បើយោងតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របានបង្ហាញថា ការងូតទឹកត្រជាក់នៅពេលព្រឹកនឹងធ្វើឲ្យអ្នកស្រក់ទំងន់ក្នុងមួយឆ្នាំរហូតដលទៅ ៩ គីឡូក្រាមឯណោះ ។

៣ ខ្ជះខ្ជាយពេលវេលាច្រើនទៅលើស្មាតហ្វូន

ខ្ញ៉ំជឿថាមនុស្សមួយចំនួនគឺបែបនេះ បើទោះបីជាក្រោកពីគេងក៏ដោយ ក៏មិនប្រញាប់ងូតទឹក ស្លៀកពាក់ និងបរិភោគអាហារពេលព្រឹក ដើម្បីទៅទាន់ម៉ោងធ្វើការ ឬ សិក្សានោះទេ ពួកគេបែរជាចំណាយពេលទៅលើស្មាតហ្វូនទៅវិញ ហើយបណ្ដាញសង្គមគឺជាមូលហេតុចំបង់ដែលធ្វើឲ្យពួកគេចំណាយពេលវេលាច្រើនពេលព្រឹកព្រលឹមជាមួយស្មាតហ្វូន ។

អ្នកជំនាញបានអ្នកនាំថា អ្នកគួរតែឈប់យកពេលព្រឹកព្រលឹម ដើម្បីចង់ដឹងរឿងគេ អាន Comment ឬ គំនិតរបស់អ្នកដទៃ ប៉ុន្តែគួរតែយកពេលវេលានេះគិតពីខ្លួនឯងទៅប្រសើរជាង ដូចជាញ៉ាំចំអិនអាហារដែលផ្តល់ផលល្អសម្រាប់សុខភាព ស្ដាប់តន្ត្រីដើម្បីឲ្យអារម្មណ៍ល្អ ឬ ចំណាយពេលជាមួយនឹងគូស្នេហ៍របស់អ្នក ឬ ក្រុមគ្រួសាររបស់អ្នក ។

៤ ខ្ជះខ្ជាលពេលវេលាជាមួយនឹងការរើសសំលៀកបំពាក់

ត្រូវសួរទៅវិញថា តើអ្នកចំណាយពេលប៉ុន្មានទៅលើការជ្រើសរើសសំលៀកបំពាក់ដើម្បីទៅធ្វើការ? និងទម្រាំសម្រេចចិត្តថាយកមួយណាទៅពាក់ឲ្យប្រាកដ? មានធ្លាប់គិតបន្តិចទេថានោះជាការខ្ជះខ្ជាលពេលវេលា?

អ្នកជំនាញបានណែនាំថាដើម្បីឲ្យមានការកាត់បន្ថយការខ្ជះខ្ជាលពេលជាមួយនឹងការរើសសំលៀកបំពាក់សម្រាប់ទៅធ្វើការ អ្នកគួរតែទិញសំលៀកបំពាក់ធ្វើការណាដែលលក្ខណៈ ឬ​ពណ៌ប្រហាក់ប្រហែលគ្នា ដូចនេះវាធ្វើឲ្យអ្នកសម្រេចចិត្តកាន់តែឆាប់រហ័ស។ ជាក់សម្ដែង Steve Job និង Mark Zuckerberg គាត់ស្ទើរតែស្លៀកពាក់សំលៀកបំពាក់ម៉ូតដដែល ពណ៌ដដែលរាលើថ្ងៃទៅហើយ លើកលែងតែពេលមានកម្មវិធីប្រជ៉ំធំៗ និងជំនួបសំខាន់ៗតែប៉ុនណោះ តែមិនមែនគាត់ពាក់មិនព្រមបោកនោះទេ ការពិតទៅគឺគាត់មានខោអាវបែបនេះច្រើន ហើយមូលហេតុដែលពួកគេធ្វើដូចនេះគឺមិនចង់ខ្ជះខ្ជាយពេលវេលាពេលព្រឹកជាមួយនឹងការសម្រេចចិត្តរើសសំលៀកបំពាក់ ។

ប៉ុន្តែសម្រាប់សំលៀកបំពាក់ទៅដើរលេង ឬ ចូលរួមកម្មវិធី ឬ សំលៀកបំពាក់ដែលយូរៗប្រើម្ដង អ្នកអាចលេងម៉ាអស់ដៃបាន ៕

៥ បរិភោគគ្រាប់ធញ្ញជាតិ

ដូចខ្ញ៉ំរៀបរាប់ក្នុងចំណុចទី ៣ អីញ្ចឹង មនុស្សមួយចំនួនតែងតែចំណាយពេលច្រើនទៅលើស្មាតហ្វូន ដែលធ្វើឲ្យពួកគេគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីចំអិនអាហារសុខភាពសម្រាប់បរិភោគពេលព្រឹក ដោយជំនួសវិញដោយការបរិភោគអាហារក្រៀម ឬ អាហារប្រភេទគ្រាប់ធញ្ញជាតិ ដែលបរិភោគបានលឿន និងឆាប់ឆ្អែត ។

អាហារពេលព្រឹកពិតជាសំខាន់សម្រាប់សុខភាព ពីព្រោះវាគឺជាប្រភពថាមពលដ៏សំខាន់សម្រាប់សកម្មភាពស្ទើរពេញមួយថ្ងៃ នៅពេលដែលបរិភោគអាហារដែលគ្មានវីតាមីនគ្រប់គ្រាន់ ឬ ផ្តល់ថាមពលគ្រប់គ្រាន់វានឹងធ្វើឲ្យសុខភាពរបស់អ្នកចុះទន់ខ្សោយជាក់ជាមិនខាន ។

៦ ញ៉ាំអាហារពេលព្រឹកហើយក៏ទៅដុះធ្មេញ

ការពិតការដុះធ្មេញដ៏ល្អគឺបន្ទាប់ពីភ្ញាក់ពីគេង ដែលជានឹងជួយការពារធ្មេញអ្នកបានពេញមួយថ្ងៃ ផ្ទុយទៅវិញមនុស្សមួយចំនួនចាំទាល់តែញ៉ាំអាហាររួចបានទៅដុះធ្មេញភ្លាម ប៉ុន្តែអ្នកជំនាញថាវាមិនមែនជារឿងដ៏ត្រឹមត្រូវនោះទេ ។

បន្ទាប់ពីបរិភោគអាហាររួចអ្នកគ្រាន់ខ្ពុលមាត់ជាមួយនឹងទឹកទៅបានហើយ ពីព្រោះថាថ្នាំដុះធ្មេញអាចនឹងមានប្រតិតកម្មជាមួយនឹងអាហារមួយចំនួនរបស់អ្នកដែលនៅសេសសល់ជាប់ក្នុងមាត់ដូចជា ផ្លែឈើនានាដែលមានជាតិអាស៉ីត ជាពិសេសផ្លែក្រូច និង ការទទួលទានទឹកសូដា ជាដើម ដែលវាអាចបណ្ដាលឲ្យធ្មេញរបស់អ្នកមានបញ្ហាទៅវិញ ។

ត្រូវចាំថា ការដុះធ្មេញដែល្អបបំផុត គឺបន្ទាប់ពីបរិភោគអាហារយ៉ាងតិចបំផុត ៣០ នាទី ។

៧ ទទួលទានកាហ្វេខ្មៅ

ការទទួលទានកាហ្វេខ្មៅភ្លាមៗបន្ទាប់ពីភ្ញាក់ពីដំណេកនឹងធ្វើឱ្យកម្រិត Cortisol របស់អ្នកឡើងខ្ពស់ ដែលនាំឱ្យមានការថប់បារម្ភ។ ហើយប្រសិនបើអ្នកទទួលទានកាហ្វេនៅពេលដែលអ្នកឃ្លានអ្នកអាចប្រឈមនឹងជំងឺរលាកក្រពះផងដែរ ។

ការស្រាវជ្រាវបានបង្ហាញថាពេលវេលាដ៏ល្អបំផុតសម្រាប់ផឹទទួលទានកាហ្វេដំបូងរបស់អ្នកគឺ 3 ឬ 4 ម៉ោងបន្ទាប់ពីភ្ញាក់ពីគេង។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើអ្នកមិនអាចអត់ទ្រាំរងចាំបាន អ្នកអាចបន្ថែមទឹកដោះគោឬក្រែមតិចតួច។ វិធីនេះអ្នកនឹងបន្ថយឥទ្ធិពលអាក្រក់នៃកាហ្វេទៅលើក្រពះរបស់អ្នកបាន។

ដកស្រង់ចេញពី ៖​ Brightside

error: Content is protected !!