kalib9

មហាសេដ្ឋីកំពូលរិះម្នាក់ ទាល់តែជិតស្លាប់ទើបព្រម បរិច្ចាគទ្រព្យសម្បត្តិទំាងអស់ ដោយសារតែពាក្យប៉ុន្មានម៉ាត់…

មាន​មហាសេដ្ឋី​នីកំពូល​កំណាញ់​ស្វិត​ម្នាក់ ភាព​កំណាញ់​ស្វិត​របស់គាត់​ល្បី​រន្ទឺ ​យ៉ាងខ្លាំង មិនដែល​ចែករំលែក​អ្វី​ឱ្យ​នរណា ម្នាក់​ឡើយសូម្បីតែ បុណ្យទាន ការងារ​សប្បុរសធម៌​ក៏​ មិនដែល​បរិច្ចាគដែល អ្វីដែលចំឡែក គឺគាត់គា្មនប្តីនិងកូនព្រោះ​ខ្លាច​ថា​ប្តី នឹងកូន​បំផ្លាញ​ ទ្រព្យសម្បត្តិរ​បស់គាត់។ ថ្ងៃមួយ​មហាសេដ្ឋី​នីបាន​ធ្លាក់ខ្លួន​ឈឺ ជា​ជំងឺ​ដែល​ព្យាបាល​មិនជា ពេល​ដឹងថា ជីវិត​នឹង​លែង​ រស់នៅ​បានយូរ​ទៀតហើយ​នោះ គាត់​ក៏​ចាប់ផ្តើម​ចូល​វត្ត​ចូល​វ៉ា បាន​ស្តាប់ធម៌​ពី​ ព្រះសង្ឃច្រើនឡើង។

ស្ថិតក្នុង​វារៈ​ជិត​អស់​សង្ខារ​បែបនេះ គាត់​ក៏​ចេះ​គិត​ឡើង ទើប​ សម្រេចចិត្ត​បរិច្ចាគ​ទ្រព្យសម្បត្តិ​ទាំងអស់​ឱ្យទៅ​មូលនិធិ​សប្បុរសធម៌។ រួចហើយ​ថ្ងៃ​ចុងក្រោយ​នៃ​ជីវិត​ក៏​មកដល់ មហាសេដ្ឋី​នីដេក​ដកដង្ហើមខ្សោយៗ អស់សង្ឃឹម​នៅលើ​គ្រែ គាត់​និយាយ​យ៉ាង​តូចចិត្ត​ជាមួយ​ព្រះសង្ឃ​ដែល​គង់​មើល​អាការ​នៅក្បែរ​គ្រែ​នោះ​ថា “ព្រះ​ តេជគុណ ហេតុ​អី​បាន​អ្នកស្រុក អ្នក ភូមិ​គេ​នៅតែ​ចោទប្រកាន់​ខ្ញុំកូណា​នៅក្នុង​ផ្លូវ​មិនល្អ​ទៀត ទាំង​ខ្ញុំ​បានប្រគល់​មរតក​ទាំង​អស់​ទៅឱ្យ​មូលនិធិ​សប្បុរសធម៌​ហើយ​នោះ”។

ភ្លាមៗនោះលោកសង្ឈក៏បាន និទានរឿង សត្វគោ និង សត្វជ្រូក ទៅឲ្យមហាសេដ្ឋី​នី នោះស្តាប់ថា៖ «សត្វជ្រូក៖ គោ​ឯង​ល្អ​ជាង​ខ្ញុំ ទាំង​រូបខ្ញុំ​បានផ្តល់​ប្រយោជន៍​គ្រប់ផ្នែក​ឱ្យទៅ​មនុស្ស​អស់ហើយ ទាំង​ សាច់ទាំង​គ្រឿងក្នុង ឆ្អឹង​ក៏​យកទៅ​ធ្វើ​ស៊ុប​ទៀត សូម្បីតែ​រោម​ក៏​គេ​យកទៅ​ធ្វើ​ជក់​លាប​ពណ៌​ ដែរនោះ។ សត្វគោ​៖ ឆ្លើយថាព្រោះថា ជ្រូក​ឯង​ផ្តល់​ប្រយោជន៍​ដល់​គេ​ក៏​នៅពេលដែល​ស្លាប់​ហើយ​ ប៉ុណ្ណោះ ចំណែក​ខ្ញុំ​ពេល​នៅរស់ ខ្ញុំ​ជួយ​ធ្វើការ​មនុស្ស ផ្តល់​ទឹកដោះ​ដល់​មនុស្ស​បាន​រហូត​មួយជីវិត ​ហ្នឹង​ណា៎។»

មហាសេដ្ឋី​ស្តាប់​ចប់​ហើយ ក៏​ងក់ក្បាល រលីងរលោង​ទឹកភ្នែក​បង្ហាញ​អាកា​រថា​ ទទួលស្គាល់​ការពិតហើយ រួច​ក៏​ដាច់ខ្យល់​ស្លាប់ទៅ​យ៉ាង​ស្ងប់ស្ងៀម៕

(អត្ថបទបន្ត)៖ កូនក្រមុំតែងមុខចាស់ចង់សាកចិត្ត ពេលកូនកំលោះឃើញកើតរឿងនឹកស្មានមិនដល់ (មានវីដេអូ)

ចិន៖ កាលពីពេលកន្លងទៅនេះ គូស្នេហ៍មួយគូដែលជិតរៀបការ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយពួកគេបាននាំគ្នាទៅថតរូបរៀបការនៅក្បែរតំបន់ Dongmen តាមផ្លូវ Shenzhen តែបែរជាកូនកំលោះទុកកូនក្រមុំឲ្យយំនៅតាមផ្លូវម្នាក់ឯងទៅវិញ ព្រោះតែខឹងនាងតុបតែងមុនជាស្ត្រីវ័យចំណាស់។

តាមប្រភពពីសារព័ត៏មាន NetEase បានឲ្យដឹងថា គូស្នេហ៍មួយគូកំពុងតែរៀបចំថតរូបរៀបការ បានឈ្លោះគ្នាយ៉ាងខ្លាំង បន្ទាប់ពីកូនក្រមុំបានតុបតែងមុខជាស្ត្រីវ័យចំណាស់ដើម្បីសាកចិត្តកូនកំលោះ ថានៅពេលដែលនាងចាស់ គេនៅតែស្រលាញ់នៅដដែលឬយ៉ាងណា។ ប៉ុន្តែត្រូវបានកូនកំលោះខឹងហើយប្រាប់ឲ្យនាង ទៅតុបតែងមុខម្ដងទៀត តែនាងបានបដិសេធ ទើបកូនកំលោះទុកនាងចោលឲ្យយំនៅតាមផ្លូវតែម្នាក់ឯង ត្រូវមនុស្សជាច្រើនចោមរោមមើល។

ជាមួយគ្នានេះដែរនារីជាកូនក្រមុំបានប្រាប់អ្នកយកព័ត៌មានថា​ នាងតុបតែងមុខបែបនេះគឺដើម្បីសាកចិត្តមិត្តប្រុសរបស់នាង ថាតើគេស្រលាញ់នាងស្មោះរឺទេ នៅពេលដែលនាងចាស់ទៅ។ នាងក៏បានបន្តទៀតថា នាងធ្វើបែបនេះក៏ព្រោះតែមិត្តប្រុសរបស់នាង ជាមនុស្សដែលធ្លាប់មានសង្សារច្រើនរាប់មិនអស់។ នៅពេលដែលអ្នកយកព័ត៌មានបានសួរថា បើមិត្តប្រុសរបស់នាងជាមនុស្សបែបនេះ ហេតុអ្វីក៏នាងនៅតែចង់រៀបការជាមួយគេទៀត នាងក៏បាននិយាយថា ព្រោះតែមិត្តប្រុសរបស់នាងស្រលាញ់នាង ស្រលាញ់នាងខ្លាំង និងធ្វើឲ្យពេញចិត្តគ្រប់យ៉ាង។

យ៉ាងណាមិញ អ្នកដែលបានឃើញហេតុការណ៍នេះ ក៏បាននិយាយដែរថាប្រសិនបើគាត់ជាកូនកំលោះនោះវិញ គាត់នឹងពន្យល់ប្រាប់នាងថា គាត់នឹងមើលថែរនាងឲ្យបានល្អ និងឲ្យនៅតែស្រស់ស្អាតបែបនេះ ព្រោះគ្មាននណាម្នាក់ ចង់រៀបការជាមួយនារីដែលមានមុខអាក្រក់​ និងចាស់បែបនេះទេ៕ សូមទស្សនាវីដេអូខាងក្រោម៖

សូមទស្សនា វីដេអូដុចខាងក្រោម៖