kalib9

កំពូលម៉ូតផ្ទះចម្លែកៗទាំង១៥នៅជុំវិញពិភពលោក

មនុស្សជាច្រើននៅលើពិភពលោកតែងប្រាថ្នាចង់រស់នៅក្នុងផ្ទះធំទូលាយមាននូវគ្រឿងសង្ហារឹមទំនើបៗនិងល្អប៉ុន្តែនៅថ្ងៃនេះដែរយើងខ្ញុំសូមបង្ហាញនូវម៉ូតផ្ទះចំនួន១៥ប្រភេទដែលប្លែកនិងការរចនាដេគ័រគួអោយកោតសសើរបំផុត៖

១,ផ្ទះSeashell house

ផ្ទះនេះមានទីតាំងស្ថិតនៅក្នុងប្រទេសម៉ិចស៊ិកូដែលរចនាឡើងដោយមានការផ្គុំរូបតូចៗនៅលើជញ្ជាំងនិងរំលេចនូវព៌ណដូចឥន្ធនូនៅផ្នែកខាងក្រៅ។

២,ផ្ទះពងទឹក Bubble House

ដែលជាផ្ទះរបស់លោកPierre Cardinដែលជាអ្នករចនាវាឡើងដោយផ្ទាល់ដែលមានអាងហែលទឹកចំនួន៣និងមានកន្លែងសម្រាប់អង្គុយលំហែកាយចំនួន៥០០កន្លែងនិងមានទេសភាពយ៉ាងស្រស់ស្អាតដែលនៅជាប់សមុទ្រមេឌីទែរ៉ាណេ។

៣,ផ្ទះក្តាស្គី Skateboard house

វាមិនគួអោយភ្ញាក់ភ្អើលខ្លាំងនោះទេតែផ្ទះនេះគឺជារបស់ម្ចាស់ពានរង្វាន់ស្គីក្តារពិភពលោក ហើយនៅខាងក្នុងនិងខាងក្រៅនៃផ្ទះនេះគឺសុទ្ធតែអាចលេងក្តារស្គីបានគ្រប់កន្លែង។

៤,ការផ្លាស់ប្តូរព្រះវិហារគ្រឹស្តអោយទៅជាផ្ទះ

ផ្ទះនេះត្រូវបានផ្លាស់ប្តូរព្រះវិហារនៃសាសនាកាតូលិចអោយទៅជាផ្ទះដែមានផ្ទៃដ៏ធំទូលាយនៅក្នុងឆ្នាំ១៨៧០នៃប្រទេសNetherlands។

៥,ផ្ទះFlintstone

ផ្ទះFlintstoneនេះគឺជាកម្មសិទ្ធរបស់លោកDick Clarkដែលមានបន្ទប់គេង១ និងបន្ទប់ទឹក២។

៦,ផ្ទះកញ្ចក់

ផ្ទះនេះគឺបានបង្កើតឡើងនៅក្នុងប្រទេសជប៉ុនហើយចំពោះជញ្ជាំងខាងក្នុងផ្ទះនិងខាងក្រៅផ្ទះគឺបានធ្វើពីកញ្ចក់ទាំងអស់ ប៉ុន្តែមានបន្ទប់មួយនៅក្នុងផ្ទះនោះដែលមិនអាចមើលធ្លុះនោះគឺបន្ទប់ទឹក។

៧,ផ្ទះយន្តហោះ

Joanne Usseryគឺជាម្ចាស់ផ្ទះនេះផ្ទាល់ដែលនាងបានទិញវានៅបន្ទាប់និងបឹងមួយ,ដោយសារតែយន្តហោះប៊ូអ៊ីញ៧២៧នេះត្រូវបានគេបោះបង់ចោលទើបនាងសម្រេចចិត្តទិញវា។

៨,ផ្ទះម៉ូតស្បែកជើងនៅក្នុងរដ្ឋPennsylvania

៩,ផ្ទះ Teapot house

វាមើលទៅដូចប៉ាន់តែណាស់តែវាគឺជាគំនិតច្នៃប្រឌិតមួយហើយវាគឺជាស្ថានីយប្រេងឥន្ធនតាំងពីឆ្នាំ១៩២២ហើយនៅឈរជើងរហូតមកដល់សព្វថ្ងៃ។

១០,ផ្ទះ Sliding house នៅក្នុងប្រទេសអង់គ្លេស

១១,ផ្ទះផ្សិត ដែលជាកម្មសិទ្ធរបស់វិស្វករ Terry Brown

១២,ផ្ទះគូប ឬ Cube House

ផ្ទះគូបនេះមាន៣ជាន់ជាមួយនិងបន្ទប់ដែលមានរាងដូចពីរ៉ាមីតដែលវិស្វករសញ្ជាតិហូលឡង់ម្នាក់ដែើមានឈ្មោះថាPier Blomបានធ្វើវាអោយមើលទៅដូចជាព្រៃដែលដុះទ្រុបទ្រុល។

១៣,ផ្ទះចម្លែក Winchestor

១៤,ផ្ទះដែលតូចបំផុតត្រូវបានបង្កើតឡើងដោយជនភៀសខ្លួនជនជាតិអាលឺម៉ង់

១៥,ផ្ទះចំណោតVertiginous

ផ្ទះនេះបានសង់ឡើងនៅចំណោតនៃសមុទ្រដែលមានជញ្ជាំងកញ្ចក់ដែលអាចអោយឃើញនូវទេសភាពនៃសមុទ្រដ៏ស្រស់ស្អាតហើយតំបូលរបស់វាស្មើទៅនិងផ្ទៃនៃថ្មច្រាំងសមុទ្រ។

ប្រភព៖ Amazing