kalib9

មិនដែលបានឃើញនោះទេ!! ផ្លូវដ៏គ្រោះថ្នាក់ និងគួរឱ្យខ្លាចបំផុតក្នុងលោក ទាំង១៥ ឃើញហើយញាក់សាច់!!!

(បរទេស)៖ ផ្លូវទាំងអស់ត្រូវបានកសាងឡើងមកដើម្បីអោយយើងអាចធ្វើដំណើរត្រាច់ចរទៅកាន់ទីផ្សេងៗបានយ៉ាងស្រួលនិងសុវត្ថិភាព តែពេលខ្លះក៏មានផ្លូវជាច្រើនដែលជាផ្លូវគ្រោះថ្នាក់និងមានហានិភ័យដូចគ្នា។ ហើយនេះគឺជាផ្លូវទាំង ១៥ ដែលគ្រោះថ្នាក់និងគួរអោយស្រៀវបំផុតក្នុងលោក។

1.​សូជិឡា ប្រទេសឥណ្ឌា

ជាផ្លូវនៅលើភ្នំខ្ពស់ដែលតភ្ជាប់រវាងឡាដាក់និងខេតមា មានចំងាយ ៩គីឡូមែត្រ ជាផ្លូវដែលតូចចង្អៀតណាស់ ថែមទាំងនៅជាប់និងជ្រោះជ្រៅទៀតផង។

2.​ Transfagarasan ប្រទេសរ៉ូម៉ានី

ជាផ្លូវឆ្លងកាត់ជួរភ្នំ Carpathian Mountain ចំនុចខ្ពស់បំផុតនៅលើជួរភ្នំកំពស់ ២០៣៤ មែត្រ។

3. Dalton Highway រដ្ឋអាឡាស្កា ប្រទេសអាមេរិក

ជាផ្លូវជាតិមានចំងាយ ៦៦៦ គីឡូមែត្រ ដែលដាច់សង្វែងបំផុតលើលោក។

4. ខាឌុងឡា ប្រទេសឥណ្ឌា

ជាផ្លូវដែលចោតខ្ពស់បំផុតក្នុងលោក តាមរយះកំណត់ត្រារបស់ Guiness World Records និង National Geograpic គឺមានកម្ពស់ដល់ទៅ ៥៦០២ មែត្រ។

5. ផ្លូវយ៉ុងកាត់ ប្រទេស បូលីរៀ

ជាផ្លូវជំរៀលភ្នំដែលមានស្ថិតិអ្នកស្លាប់ច្រើនដល់ទៅ ២០០ ទៅ ៣០០នាក់ ក្នុងមួយឆ្នាំ។

6. Atalantic Ocean Road ប្រទេសន័រវេស

ជាផ្លូវកណ្ដាលមហាសមុទ្រ ទាំងគួរអោយញញើតនិងស្អាតរហូតភ្លេចដកដង្ហើម។

7. រូងផ្លូវ Guoliang ប្រទេសចិន

ជាផ្លូវដែលពុះទំលុះជួរភ្នំខ្ពស់ មានចំងាយ ១២០០ មែត្រ។

8. Le Passage du Gois ប្រទេសបារាំង

ជាផ្លូវដែលប្រាកដអោយឃើញត្រឹមតែប៉ុន្មានម៉ោងក្នុងមួយថ្ងៃមុនពេលទឹកឡើង។

9. ភ្នំធានម៉ឺនសាន ប្រទេសចិន
ជាផ្លូវបត់បែន ៩៩ របត់ ចំងាយ ១០ គីឡូមែត្រ។

10. ហាណា ប្រជុំកោះហាវ៉ៃ

ជាផ្លូវដែលមានចំងាយ ១១២ គីឡូមែត្រ ដែលតភ្ជាប់រវាងខាហ៊ូលុយនិងហាណា។

11. Kolima ប្រទេសរុស្សី

ជាផ្លូវមរណះ ដែលតភ្ជាប់រវាងយ៉ាឃុតនិងម៉ាកាដាន។

12. Col de la Bonnette ប្រទេសបារាំង

ជាផ្លូវលើជួរភ្នំអេនក្នុងប្រទេសបារាំងដែលមានកម្ពស់ ២០០០ មែត្រ។

13. Gotthard Pass ប្រទេសស្វីស

ជាផ្លូវដែលមានចំងាយ ៦៤ គីឡូមែត្រ ដែលឆ្លងកាត់នូវផ្នែកខ្ពស់បំផុតនៃជួរភ្នំអេនក្នុងប្រទេសស្វីស។

14. ផ្លូវ Caucasus ប្រទេសរុស្សី

ជាផ្លូវដែលតភ្ជាប់រវាងសូស៊ីនិងដៃសមុទ្រ Ritsa។

15. ស្ពាន Eshima Ohashi Bridge ប្រទេសជប៉ុន

ជាស្ពានដែលចោតខ្ពស់ ពេលមើលហើយគឺគួរអោយស្រៀវ៕