kalib9

ជួយស៊ែរដាស់តឿនគ្នាផង!! យកពស់វែករស់ទៅត្រាំស្រា៣ខែ ទៅបើកកែវដើម្បីផឹកស្រាប់តែជួបរឿងនឹកស្មានមិនដល់

ការយកសត្វពស់មានពិសឬសត្វផ្សេងទៅត្រាំស្រាដើម្បីយកមកផឹកគឺជាជំនឿរបស់ពេទ្យបុរាណដែលគេធ្វើឡើង ដើម្បីប្រឆាំងកុំឲ្យកើតរោគផ្សេងៗ ដូចគេថាពិសបង្រ្កាបពិស វាជាវិធីសាស្រ្តរបស់ពេទ្យបុរាណ។

តែហេតុកាណ៍នេះបានកើតឡើងជាមួយនារីម្នាក់ នៅក្រុងសួងឆើង ភាគខាងត្បូងនៃប្រទេសចិន នាងបានយកពស់វែកមួយក្បាលទៅត្រាំស្រាទាំងរស់ចំនួន3ខែ ដើម្បីយកមកផឹកប្រឆាំងកុំអោយកើតជំងឺផ្សេងៗ តែអ្វីដែលស្មានមិនដល់នោះពេលនាងបើកដបភ្លាមនោះ គឺពស់នៅមិនទាន់ស្លាប់ នាងលូកដៃទៅចាប់ក៏ចឹកស្លាប់តែម្ដងហេតុការណ៍នេះកើតឡើងនៅឆ្នាំ2012 ក្រោយមកក៏មានបុរស់ម្នាក់ទៀតបាននិយាយដែរថាគេក៏ធ្លាប់ត្រូវពស់ចឹងដែរគេត្រាំ2ខែ តែពស់មិនស្លាប់ហើយចឹងគេអោយរងរបួសធ្ងន់។

(សម្រាប់ប្រិយមិត្តដែលចង់ត្រាំពស់សូមប្រុងប្រយ័ត្នផងថាវាស្លាប់ហើយនៅ ប្រយ័ត្នមានបញ្ហានេះកើតឡើង ព្រោះយើងត្រាំវាយូពេកវាសំងំដូចពស់ងាប់ចឹង តែខ្ញុំថាយល់ល្អកុំត្រាំវាអី យើងចង់រស់គេក៏រស់ដែរ មានបញ្ហាអីទៅឲ្យពេទ្យពិនិត្យស្រួលជាង)។

អានព័ត៌មានថ្មីៗ ១៩ សន្លឹកដែលបង្ហាញថាអ្នកថតរូបសារព័ត៌មានមួយចំនួនពិតជាប្រថុយជីវិតខ្លាំងណាស់

សម្រាប់អ្នកការសែតដែលធ្វើការ ឬមានបេសកម្មនៅក្នុងប្រទេសដែលមានសន្តិភាពប្រហែលជាមិនសូវជួយនូវបញ្ហាប៉ុន្មាននោះទេ ផ្ទុយទៅវិញសម្រាប់អ្នកការសែតដែលធ្វើការ ឬ មានបេសកម្មនៅក្នុងប្រទេសដែលមានសង្គ្រាម ចលាចល  ឬ ប្រទេសដែលអសន្តិសុខខ្លាំង ពួកគេម្នាក់ៗសុទ្ធប្រថុយជីវិត ដោយផ្សងនឹងគ្រោះថ្នាក់ ដើម្បីអាចយកព័ត៌មាន ក៏ដូចជាផ្តិតយកទិដ្ឋភាពពិតចែករំលែកទៅកាន់មនុស្សជ៉ំវិញពិភពលោក ដែលវាគឺជាទង្វើដែលគួរឲ្យគោរព និងកោតសរសើរជាទីបំផុត ។

ហើយរូបថតទាំង ១៩ សន្លឹកនេះនឹងបង្ហាញអ្នកថាតើពួកគាត់ប្រថុយជីវិតបែបណាខ្លះ ៖