kalib9

ទាំងនេះគឺជាចំណុចលេចធ្លោរបស់រឿងភាគទៅតាមប្រទេសនីមួយៗ បើអ្នកបានកត់សម្គាល់ប្រាកដជាសើច! 😂

ត្បិតថារឿងភាគតែងមានគ្រប់រស់ជាតិដើម្បីតម្រូវចិត្តអ្នកតាមដាន ប៉ុន្តែមិនមែនថារឿងភាគរបស់ប្រទេសនីមួយៗមានលក្ខណៈដូចគ្នាទាំងស្រុងនោះទេ។ ក្រៅពីសម្របតាមបរិបទសង្គមរបស់ខ្លួនហើយ ចំណុចទាំងនេះវាលេចធ្លោខ្លាំងអោយតែឃើញធ្វើអោយយើងដឹងថាស្តាយ៍របស់ប្រទេសណាតែម្តង ។

១.រឿងភាគឥណ្ឌា៖ ក្រៅពីច្រើនភាគ បញ្ហាមិនចេះចប់ហើយ ចំណុចពិសេសគឺជាទូទៅតែយកបញ្ហាគ្រួសារមកបញ្ចូល ចំណែក Effect វិញ  វិលមុខចង់ក្អួត

 

២.រឿងភាគកូរ៉េ ៖ បើទោះជារឿងលក្ខណៈគ្រួសារ មុខជំនួញឬនយោបាយក៏ដោយ កូរ៉េមិនចោលសោះឈុតរូម៉ែនទិកតួស្រីតួប្រុស

៣.រឿងភាគថៃ ៖ ចំណុចប្លែកគេរបស់រឿងភាគថៃ គឺដណ្តើមប្រុសគ្នា ល្បិចឈ្នានីស ជាពិសេសឈុតទះកំភ្លៀងច្រើនជាងរឿងប្រទេសណាទាំងអស់

៤.ហ្វីលីភីន ៖ ចំណុចជារួមរបស់រឿងភាគហ្វីលីពីន ពិបាករកបន្តិច ប៉ុន្តែភាគច្រើនរឿងភាគប្រទេសនេះគឺការរើសអើងវណ្ណះដូចជាខាងប្រុសអ្នកមាន ខាងស្រីអ្នកក្រជាដើម