kalib9

វីវរធំហើយ! ហួសចិត្ត រឿងកូនរបស់ Kylie Jenner មុខមិនដូចប្តីនាង បែរជាស្រដៀង អង្គរក្សខ្លួន ទៅវិញ !

កាលពីប៉ុន្មានខែមុខ នាង Kylie Jenner សម្រាលបានកូនស្រីដ៏ស្រស់ស្អាតម្នាក់ ឈ្មោះថា Stormi។ យ៉ាងណាមិញ រឿងរ៉ាវទាំងនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់នាងទូទាំងពិភពលោកភ្ញាក់ផ្អើលមែនទែន ព្រោះថានាងបានលាក់រឿងសម្ងាត់នេះ បានយ៉ាងជិតអស់រយៈពេល៩ខែ។

ក្នុងនោះដែរ នាងក៏បានប្រកាសថា ឪពុករបស់កូនស្រីរបស់នាង គឺជាមិត្តប្រុសរបស់ខ្លួន ដែលជាតារាចម្រៀងរ៉េបដ៏ល្បីឈ្មោះលោក Travis Scott។

ដោយឡែក រយៈពេលប៉ុន្មានខែក្រោយមក កូនស្រីរបស់ Kylie ក៏បានលូតលាស់មានមុខមាត់កាន់តែស្អាតៗទៅ គួរឲ្យស្រលាញ់ផងដែរ។ ទន្ទឹមនឹងនេះ អ្នកគាំទ្ររបស់ Kylie បែរជាចាប់អារម្មណ៍លើមុខមាត់របស់ Stormi ថាមិនមានមុខមាត់ដូចនឹងឪពុករបស់គេនោះទេ ប៉ុន្តែអ្នកគាំទ្រទាំងនោះបែរជានិយាយថា Stormi មានមុខមាត់កាត់អាស៊ី ដូចនឹងអង្គរក្សរបស់នាងឈ្មោះថា Tim Chung ទៅវិញ។

ទោះជាយ៉ាងណាក្តី ពាក្យចចាមអារ៉ាមទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រគិតថា ឪពុកបង្កើតរបស់ Stormi មិនមែនជា Travis Scott នោះទេ ប៉ុន្តែ Stormi គឺជាកូនលួចលាក់របស់នាងជាមួយ អង្គរក្សរបស់ខ្លួន ព្រោះថាមុខមាត់ ពណ៌សម្បុររបស់ Stormi ហាក់ខុសប្លែកពីឪពុកបង្កើតឆ្ងាយណាស់៕