kalib9

កក្រើកទៀតហើយ! តួរឯងរឿង​ “បុព្វេសន្និវាស” Pope និង Bella ចាប់ដៃគូថតរឿងថ្មីមួយទៀតហើយ!

ថៃ៖ ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា រឿង ‹‹បុព្វេសន្និវាស ›› មិនត្រឹមតែល្បីនៅតែក្នុងប្រទេសថៃនោះទេសូម្បីតែ ប្រទេសខ្មែរ ចិន នឹងកូរ៉េក៏ផ្អើលដែរ។

ដោយភាពជោគជ័យរបស់រឿងនេះបានកក្រើកខ្លាំង ទើបអ្នកដឹកនាំសម្តែង អ្នកស្រី អណុរ៉ូឆា បានឲ្យអ្នកនិពន្ធរឿងនេះ សរសេរភាគ២បន្ថែម ដោយដាក់ចំណងជើងថា «ព្រហ្មលិខិត» ប៉ុន្តែដោយសារតែរឿងនេះ ទម្រាំតែនិពន្ធហើយនោះ គឺត្រូវប្រីរយៈពេលយូរ។

ប៉ុន្តែថ្មីនេះៗ មានដំណឹងមកថា ផលិតកម្ម Broadcast Thai Television បានទិញកម្មសិទ្ធិរឿងថ្មី Wiang Kum Kam ដែលបានកក់កញ្ញា Bella រួចហើយ នៅរង់ចាំតែ Pope មួយនាក់ប៉ុណ្ណោះ។

មិនធម្មតាមែន មិនទាន់បានសម្រាកអស់ចិត្តផង ពេលនេះ អ្នកទាំងពីរ កំពុងត្រូវគេកក់ ឲ្យថតរឿងទៀតហើយ៕