kalib9

គួរតែអាន! នេះជាអ្វីដែលអ្នកគួរតែចាំទុកក្នុងចិត្តជានិច្ច ប្រសិនបើអ្នកមានក្រុមឈាមប្រភេទ O

អ្នកដែលមានឈាមប្រភេទ O ត្រូវបានគេចាត់ទុកថាជាអ្នកបរិច្ចាគដល់អ្នកដទៃជាសកលតែម្ដង ព្រោះពួកគេអាចបរិច្ចាគឈាមដល់មនុស្សគ្រប់រូបដោយមិនគិតពីប្រភេទឈាមរបស់អ្នកទាំងនោះឡើយ។ ប៉ុន្តែផ្ទុយមកវិញ ក្រុមមនុស្សដែលមានឈាមប្រភេទ O មិនអាចទទួលនូវការបញ្ចូលឈាមប្រភេទផ្សេងៗទៀតបាន
ក្រៅពីឈាមប្រភេទ O ដូចគ្នាទេ។ ទោះបីជាយ៉ាងណា វាក៏ជាសំណាងល្អមួយដែលដោយនៅក្នុងចំណោមប្រជាជនទាំងអស់មានប្រជាជនប្រមាណជា ៣៨%
មានផ្ទុកឈាមប្រភេទ O នេះ ជាហេតុធ្វើឲ្យងាយស្រួលក្នុងការរក។ ជាទូទៅមនុស្សដែលមានឈាមប្រភេទនេះ ត្រូវបានគេចាត់ទុកផងដែរថាជាមនុស្សមានលក្ខណៈពិសេសប្លែកគេ។


យោងតាមការសិក្សាស្រាវជ្រាវ អ្នកមានឈាមប្រភេទ O ជាមនុស្សពិសេស ដោយសារតែភាពជាអ្នកដឹងនាំដ៏គួរឲ្យចាប់អារម្មណ៍និងសមត្ថភាពក្នុងការផ្ដោតសំខាន់
លើអ្វីមួយ។ ដោយសារតែញ្ញាណខ្ពស់របស់ពួកគេ អ្នកមានឈាមប្រភេទ O មានទំនោរទៅរកភាពល្អឥតខ្ចោះចំពោះគ្រប់ប្រភេទការងារ។ ទោះជាមានអត្ថ
ប្រយោជន៍ទាំងនេះក៏ដោយ ក៏អ្នកដែលមានប្រភេទឈាមនេះងាយនឹងទទួលរងនូវជំងឺជាច្រើនប្រភេទណាស់ដូចជា ជំងឺក្រពេញទីរ៉ូអ៊ីត កង្វះអ៊ីយ៉ូត អ័រម៉ូនទីរ៉ូអ៊ីតមានកម្រិតទាប និងដំបៅក្រពះ។ ដោយសារតែហានិភ័យទាំងនេះអ្នកឯកទេសខាងវេជ្ជសាស្ត្រណែនាំថាមនុស្សមានឈាមប្រភេទ O គួរតែចងចាំ ហើយរក្សាឲ្យបាននូវ
រឿងមួយចំនួនខាងក្រោម៖

១. ជៀសវាងធ្វើយ៉ាងណាកុំឲ្យមានភាពតានតឹង

មនុស្សដែលមានប្រភេទឈាមនេះ គឺងាយនឹងទទួលរងនូវអារម្មណ៍ប៉ះទង្គិចផ្សេងៗដែលអាចបង្កឲ្យមានភាពតានតឹងគ្រប់ប្រភេទ។ ការធ្វើសកម្មភាពខ្លាំងក្លានានាអាច
បណ្ដាលឲ្យមានកំហឹងហួសហេតុ មួម៉ៅខ្លាំង ជាតិអាស៊ីតដែលមានក្នុងខ្លួនកើតឡើងខ្ពស់ ហើយអាចជាហេតុនាំឲ្យមានអតុល្យភាពនៃសារធាតុគីមីមិនត្រឹមត្រូវ បង្កជាកោសិកាមហារីក។

២. បរិភោគសាច់ដែលគ្មានជាតិខ្លាញ់
ក្រុមអ្នកជំនាញបានណែនាំថា អ្នកមានក្រុមឈាមប្រភេទ O គួរតែបរិភោគសាច់សត្វគ្មានជាតិខ្លាញ់ ផ្លែឈើ និងបន្លែឲ្យបានច្រើន។ ប៉ុន្តែ អ្នកមានឈាមប្រភេទនេះមិនគួរទទួលទានអាហារស្រូវសាលី និងគ្រឿងបរិភោគធ្វើពីទឹកដោះគោឡើយ បើមិនដូច្នេះទេអាចនឹងជួបប្រទះនូវបញ្ហាសុខភាពពាក់ព័ន្ធប្រព័ន្ធរំលាយអាហារ។


៣. កុំទទួលទានកាហ្វេអ៊ីន និងជាតិអាកុល
អ្នកដែលមានប្រភេទឈាមនេះមានកម្រិត adrenaline និង noradrenaline ខ្ពស់នៅក្នុងប្រព័ន្ធរាងកាយរបស់ពួកគេរួចទៅហើយ ដែលនេះជាមូលហេតុដែលពួកគេគួរតែជៀសវាងការទទួលទានអ្វីដែលមានជាតិកាហ្វេអ៊ីន និងជាតិអាល់កុល ដើម្បីការពារកុំឲ្យសារធាតុគីមីទាំងនេះកើនលើសលុបពេក៕

ប្រភព៖ Khmer Note

error: Content is protected !!