kalib9

ទាំងអស់គ្នាមានដឹងដែរទេថា សូម្បីរបៀបក្ដាប់ដៃក៏អាចបង្ហាញពីចរិកលក្ខណៈរបស់អ្នកបានដែរ

ជាការពិតណាស់ មនុស្សគ្រប់រូបតែងមានអត្តចរិក និងការគិតខុសៗគ្នាពីធ​ម្មជាតិ។ ប៉ុន្តែប្រហែលជាមិនសូវមានអ្នកបានចាប់អារម្មណ៍ទេថា ពេលខ្លះកាយវិការខាងក្រៅរបស់ខ្លួនក៏អាចបង្ហាញថាពីចរិករបស់អ្នកបានដែរ។ ក្នុងចំនោមនោះ ការក្ដាប់ដៃក៏ជាកាយវិការមួយដែលអាចឲ្យយើងសម្គាល់បានដែរ។ ទាំងនេះជារបៀបក្ដាប់ដៃទាំង ៤ តើប្រភេទក្ដាប់ដៃណាមួយជារបស់អ្នក?

១. ដាក់មេដៃនៅលើគេ

អ្នកប្រហែលជាមនុស្សម្នាក់ដែលមានភាពស្វាហាប់ជាងគេ។ អ្នកតែងតែស្វែងរកចំណេះដឹងថ្មីៗ និងព្យាយាមចាប់យកអ្វីគ្រប់យ៉ាងនៅពេលតែមួយ។ អ្នកមានចិត្តសប្បុរស ហើយតែងតែជួយយកអាសារដល់អ្នកដទៃ។ អ្នកធ្វើច្រើនជាងអ្វីដែលអ្នកនិយាយ ដែលជាហេតុធ្វើឲ្យអ្នកដទៃគោរព និងពេញចិត្តចំពោះអ្នក។ អ្នកបំផុស និងលើកទឹកចិត្តមនុស្សគ្រប់គ្នាដែលនៅជុំវិញ ដែលអាចធ្វើឲ្យអ្នកអាចក្លាយជាអ្នកដឹកនាំដែលមានការគោរពទៅអនាគត។

 

2. ក្ដាប់មេដៃចូលក្នុង

អ្នកមានភាពឆ្លាតវៃ និងមានភាពផ្អែមល្ហែម ប៉ុន្តែអ្នកមិនសូវពូកែក្នុងការបង្កើតមិត្តភក្តិថ្មីឡើយ។ អ្នកដែលនៅជុំវិញអ្នកប្រហែលជាអាចធុញទ្រាន់ និងមិនសូវចូលចិត្តចំពោះអ្នកប៉ុន្មានទេ ប៉ុន្តែបើមនុស្សស្គាល់ច្បាស់នឹងដឹងថាតាមពិតអ្នកជាមនុស្សទន់ភ្លន់ ហើយងាយរងគ្រោះណាស់។ អ្នកមានសមត្ថភាពពិសេសក្នុងការស្វែងរកឫសគល់នៃបញ្ហា និងវិធីដើម្បីដោះស្រាយ។ អ្នកឆ្លាត និងមានចក្ខុវិស័យមុតស្រួច។ ជារឿយៗ តែងមានការច្បាស់លាស់ និងសម្រេចចិត្តត្រឹមត្រូវ ប៉ុន្តែពេលខ្លះអ្នកក៏មានការព្រួយបារម្ភហួសហេតុពេកដែរ ដែលនេះជាមូលហេតុធ្វើឲ្យអ្នកត្រូវការនរណាម្នាក់ដែលឱ្យយល់ពីអ្នក ដោយមិនចាំបាច់និយាយចេញមក៕

 

៣.បត់មេដៃចុះក្រោម

ពាក្យស្លោកប្រចាំខ្លួនរបស់អ្នកគឺ “មនុស្សគ្រប់គ្នាជ្រើសរើសផ្លូវរបស់ខ្លួនគេ” ហើយផ្លូវរបស់អ្នកគឺជាអ្វីដ៏លំបាកមួយ។ អ្នកកំពុងអនុវត្តជាក់ស្តែង និងដឹងពីតម្លៃរបស់អ្នកយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណាក៏ដោយ ការភ័យខ្លាចចំពោះការបរាជ័យរបស់អ្នក ជារឿយៗតែងរារាំងអ្នកពីការសម្រេចចិត្ត ហើយមានតែភាពក្លាហានប៉ុណ្ណោះ ដែលអាចធ្វើឱ្យអ្នកមានទំនុកចិត្តបាន។ នោះហើយជាមូលហេតុដែលអ្នកត្រូវការការអនុម័ត និងការសរសើរជារឿយៗ។ មិត្តភក្តិរបស់អ្នកតែងតែឱ្យតម្លៃចំពោះភាពស្មោះត្រង់ ភាពជឿជាក់ និងភាពច្បាស់លាស់។ អ្នកដែលនៅជុំវិញអ្នកភាគច្រើនទទួលបានអារម្មណ៍ថា ត្រូវបានការពារ និងរីករាយ គ្រប់ពេលនៅក្បែរអ្នក។ សូមចាំថា ដោយសារការគាំទ្រពីមនុស្សជិតស្និទ្ធ អ្នកអាចយកឈ្នះនូវអ្វីគ្រប់យ៉ាង។

 

៤.ម្រាមដៃមេលើកឡើងលើ

អ្នកជាមនុស្សមានហេតុផល និងមានចំណេះដឹងម្នាក់។ អ្នកមានការគិតរហ័ស  បើទោះបីជាពេលខ្លះការងារនោះហាក់ដូចជាមិនអាចរួចនៅពេលដំបូងក៏ដោយ។ អ្នកចូលចិត្តរុករកអ្វីថ្មីៗ លើពិភពលោក តែទោះជាយ៉ាងណាក៏ដោយពេលខ្លះអ្នកមានការពិបាកក្នុងការផ្តោតអារម្មណ៍ទៅលើអ្វីមួយជាពិសេស ដោយសារតែអ្នកចង់ដឹងគ្រប់រឿងទាំងអស់។ អ្នករាល់គ្នាគិតថា អ្នកគឺជាមនុស្សដែលដឹងស្ទើរតែគ្រប់រឿង ហើយតែងសុំដំបូន្មានរបស់អ្នក។ ប៉ុន្តែនៅខាងក្នុង អ្នកគឺជាមនុស្សអាថ៌កំបាំងហើយប្រុងប្រយ័ត្ន និងជ្រើសរើសផ្ដល់ដំបូន្មានទៅមនុស្សដែលអ្នកចង់ឲ្យប៉ុណ្ណោះ៕

ប្រភព៖ Khmer Note

error: Content is protected !!