kalib9

ការងារដ៏គ្រោះថ្នាក់ទាំង ៨ ដែលទទួលបានប្រាក់ខែមិនធម្មតា ការងារខ្លះអ្នកធ្វើមួយឆ្នាំមិនស្មើរគេធ្វើមួយខែផង

នរណាដែលថាមិនចង់ធ្វើការទទួលបានប្រាក់ខែច្រើន ប៉ុន្តែមិនមែនការងារទាំងអស់សុទ្ធតែផ្តល់ប្រាក់ខែច្រើនសម្រាប់អ្នកនោះទេ ដោយវាអាស្រ័យទៅលើកត្តាជាច្រើន ។

ការងារខ្លះផ្តល់ប្រាក់ខែច្រើនក៏ពិតមែនប៉ុន្តែវាទាមទារនូវចំណេះដឹងខ្ពស់ និងបទពិសោធន៍ការងារយូរឆ្នាំ ជាមួយនឹងទំនួលខុសត្រូវខ្ពស់ផងដែរ ឯការងារខ្លះទៀតត្បិតថាមិនទាមទារចំណេះដឹងខ្ពស់ក៏ពិតមែន ប៉ុន្តែវាជាការងារដែលគ្រោះថ្នាក់មួយ ដែលនិយាយបានថាពេលខ្លះគឺស្មើរនឹងយកជីវិតទៅប្ដូរ ។

ហើយខាងក្រោមនេះគឺជាការងារដ៏គ្រោះថ្នាក់ទាំងនោះ បើអ្នកហ៊ានធ្វើគឺអាចស្មើរនឹងអ្នកប្រាក់ខែរបស់អ្នកមួយឆ្នាំ ៖

១  អ្នកយកពិសពស់

ពិសពស់ថ្វីត្បិតតែគ្រោះថ្នាក់ ប៉ុន្តែវាត្រូវបានគេយកចេញពីសត្វពស់សម្រាប់បម្រើដល់វិស័យសុខាភិបាល ឬ ការស្រាវជ្រាវបែបវេជ្ជាសាស្ត្រនានា ។ ហើយអ្នកដែលមានតួនាទីយកពិសចេញពីសត្វពស់ត្រូវបានគេផ្តល់ប្រាក់ខែដ៏ខ្ពស់មួយ ថ្វីត្បិតតែមានបច្ចេកទេស និងបរិក្ខាគ្រប់គ្រាន់ក៏ពិតមែន ពេលខ្លះអ្នកទាំងនោះក៏ត្រូវភ្លាត់ស្នៀតត្រូវពស់ចឹកផងដែរ ដែលអាចនិយាយបានថាវាគឺជាការងារដ៏គ្រោះថ្នាក់មួយ ។

ប្រាក់ប្រចាំឆ្នាំរបស់អ្នកយកពិសពស់គឺ ៖ ១ ឆ្នាំ ៣ម៉ឺនដុល្លារ ។

២ អ្នកជំនាញផ្នែកសាងសង់អគារខ្ពស់ៗ

ថ្វិតត្បិតតែមានបរិក្ខាសុវត្ថិភាពក៏ពិតមែនប៉ុន្តែអ្នកជំនាញផ្នែកនេះអាចប្រឈមមុខនឹងគ្រោះថ្នាក់ស្ទើរគ្រប់ពេល ដោយសារតែហេតុនេះទើបមិនសូវមានអ្នកហ៊ានធ្វើ ហើយបើមានក៏ទាមទារប្រាក់ខែខ្ពស់ផងដែរ ។

ប្រាក់ប្រចាំឆ្នាំរបស់អ្នកជំនាញផ្នែកសាងសង់អគារខ្ពស់ៗគឺ ៣១០០០ ដុល្លារក្នុងមួយឆ្នាំ ។

៣ អ្នកដឹងជញ្ជូនអីវ៉ានក្នុងប្រទេសដែលអសន្តិសុខ

សម្រាប់ប្រទេសដែលមានសន្តិសុខការដឹកជញ្ជូនគឺមានភាពងាយស្រួល និងមិនសូវជាជួបហានិភ័យនោះទេ ប៉ុន្តែប្រាក់ខែក៏មិនសូវជាច្រើនប៉ុន្មានដែរ ផ្ទុយទៅវិញសម្រាប់ប្រទេសដែលអសន្តិសុខ អ្នកដឹកជញ្ជូនអាចប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេល ដោយសារពួកគេងាយនឹងរងនូវអំពើឆក់ ប្លន់ និងឃាតកម្មបំផុត ។

ដូចនេះប្រាក់ប្រចាំឆ្នាំរបស់ពួកគេអាចទទួលបានរហូតដល់ទៅ ២៧០០០ដុល្លារក្នុងមួយឆ្នាំ ។

៤ មគ្គុទ្ទេឡើងភ្នំ

ការងាររបស់ពួកគេមិនត្រឹមតែនាំផ្លូវប៉ុណ្ណោះទេប៉ុន្តែក៏មានការស្ពាយឧបករណ៍ធុនធ្ងន់ឬគ្រឿងបរិក្ខារផ្សេងៗ ហើយគេក៏ជាមនុស្សដំបូងដែលសាកល្បងផ្លូវគ្រោះថ្នាក់ហើយទទួលខុសត្រូវចំពោះសុវត្ថិភាពរបស់អ្នកដទៃផងដែរ ។

ឲ្យសមស្របទៅតាមការលះបង់របស់ពួកគេ ក្នុងមួយឆ្នាំគេនឹងទទួលបានប្រាក់ប្រចាំប្រមានជាង ៧ ម៉ឺនដុល្លារ ។

៥ អ្នកផ្គ៉ំ Microchip

អ្នកប្រហែលជាធ្លាប់ដឹងរួចមកហើយថាថ្លៃចំណាយនៃវត្ថុធាតុដើមសម្រាប់ផលិតស្មាតហ្វូន ឬ ឡេបថបមួយគ្រឿងគឺមិនស្មើរនឹង ១ភាគ៤ នៃថ្លៃលក់ចេញផង ធ្វើឲ្យអ្នកគិតថាក្រុមហ៊ុនយកចំណេញហួសហេតុ ប៉ុន្តែអ្នកប្រហែលជាមិនដឹងទេថាពួកគេមានការចំណាយជាច្រើនទៀតជាពិសេសទៅលើបុគ្គលិកផ្នែកផ្គ៉ំ Microchip តែម្ដង ។ ក្នុងកិច្ចការមួយនេះអ្នកធ្វើអាចនឹងប្រឈមនឹងសារធាតុមួយចំនួនដូចជា អាសេនិច ជាដើម ដែលវាមិនផ្តល់ផលប៉ះពាល់ភ្លាមៗនោះទេ ប៉ុន្តែយូរៗទៅវានឹងធ្វើឲ្យអ្នកធ្លាក់ខ្លួនឈឺនូវជំងឺរ៉ំារ៉ៃ ឬ មហារីកស្បែកក៏មាន ។ ហេតុនេះហើយការងារនេះគឺជាការងារដែលគ្រោះថ្នាក់មួយ ដូចនេះប្រាក់ខែសម្រាប់បុគ្គលិកផ្នែកនេះក៏ត្រូវតែខ្ពស់ឲ្យសមនឹងការលះបង់ផងដែរ ។

ប្រាប់ប្រចាំឆ្នាំសម្រាប់ការងារដ៏គ្រោះថ្នាក់មួយនេះគឺ ៦១០០០ដុល្លារក្នុងមួយឆ្នាំ ។

៦ អ្នកឆ្លើយឆ្លងព័ត៌មានសង្គ្រាម

អាជីពមួយនេះពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ដែលអាចប្រឈមនឹងការចាប់ជំរិត ការធ្វើទារុណកម្ម ឬ សម្លាប់ចោលក៏មាន ។

ប្រាក់ប្រចាំឆ្នាំសម្រាប់អ្នកឆ្លើយឆ្លងព័ត៌មានសង្គ្រាមគឺ ៣៦០០០ដុល្លារក្នុងមួយឆ្នាំ ។

៧ អ្នកខួងប្រេងនៅបាតសមុទ្រ

ស្ដាប់មើលទៅអ្នកប្រហែលជាគិតថាមិនជាគ្រោះថ្នាក់ខ្លាំងនោះទេ ពីព្រោះមិនមែនចុះទៅខួងខ្លួនឯងផង ប្រើប្រាស់ម៉ាស៉ីនសោះហ្នឹង ។ បើអ្នកគិតដូច្នេះមែនជារឿងមិនត្រឹមត្រូវនោះទេ អ្នកធ្វើការបែបនេះប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ ដូចជាការឆេះស្ថានីយបូមប្រេង ការផ្ទុះ និងពេលខ្លះត្រូវធ្វើការដោយមិនបានសម្រាក់រហូតដល់ទៅ ២ ថ្ងៃពេញក៏មាន ម្យ៉ាងវិញទៀតពួកគេត្រូវរស់នៅឆ្ងាយពីការសប្បាយក្នុងរយៈពេលយូរទៀតផង មិនមែនចប់ម៉ោងការងារចូលហាងផឹកស៉ី មើលកុន ឬ ដើរលេងកម្សាន្តដូចជាយើងគ្រប់គ្នានោះទេ ហើយក៏មិនអាចញ៉ាំរបស់ដែលខ្លួនចូលចិត្តផងដែរ។

ប្រាក់ប្រចាំឆ្នាំសម្រាប់អ្នកខួងប្រេងនៅបាតសមុទ្រ គឺ ៧ម៉ឺនដុល្លារ ទៅ ១៤ ម៉ឺនដុល្លារក្នុងមួយឆ្នាំ ។

៨ អ្នកនេសាទក្នុងសមុទ្រ

អ្នកនេសាទនៅក្នុងសមុទ្រនៅកន្លែងជ្រៅ គឺជាការងារដ៏គ្រោះថ្នាក់មួយដែលអាចប្រឈមមុខនឹងការបាត់បង់ជីវិតគ្រប់ពេល ដោយសារអាកាសធាតុអាក្រក់ ដូចជាព្យុះ ភ្លៀង ឬ រលកធំៗជាដើម ។

ប្រាក់ប្រចាំឆ្នាំសម្រាប់ពួកគេគឺ ៣ម៉ឺនដុល្លារក្នុងមួយឆ្នាំ ។

ប្រភព ៖ wtfintheworld

error: Content is protected !!