kalib9

វីវរហើយ!!! កញ្ញា កុសម៉ា លីនដា កើតអាការៈភ្លេចភ្លាំង ពេលខ្លះមិនដឹងសូប្បីតែអ្វីដែលបានធ្វើរួចហើយដោសារ…

ភ្នំពេញ៖ បន្ទាប់ពីចូលសិល្បៈវិញកាលពីឆ្នាំ២០១៧ ស្រាប់តែរយៈពេលមួយខែនេះលេចលឺដំណឹងថា កញ្ញា កុសម៉ា លីនដា មានអាការៈជំងឺភ្លេចភ្លាំងស្មារតី មិនសូវចងចាំពីហេតុការអ្វីដែលខ្លួនបានធ្វើ និងហេតុការណ៍ដែលបានកើតឡើងចំពោះនាង។ ដោយនៅក្នុង account fb របស់កញ្ញាបានសរសេរថា៖

“ទ្រាំអត់បានទេ 😭💊💉🤒😷”។

កញ្ញាបានប្រាប់ស្នេហ៍៩ថា៖

អាការៈនេះបានកើតមកលើខ្ញុំរយៈពេលជាងមួយខែមកហើយ ខ្ញុំដឹងថាខ្ញុំមានជំងឺភ្លេចភ្លាំងនេះ  ពេលខ្លះខ្ញុំភ្លេចថាម្សិលមិញខ្ញុំបានធ្វើអ្វី រឿងខ្លះត្រូវការអ្នករំលឹកប្រាប់ទៀតផង ។

 

កញ្ញាបន្តទៀតថា៖

ដោយសារតែភាពមមាញឹកការងារច្រើនពេក ព្រមទាំងដោយសារតែសុខភាពទៀតទើបបណ្តាលឲ្យខ្ញុំមានអាការៈបែបនេះ។