kalib9

ខ្លោច​ចិត្ត​ពេល​ដឹង​រឿង!!! នារី​រូប​ស្រស់​និយាយ​ពាក្យ ម៉ាក់ៗ តែ​គ្មាន​អ្នក​ស្ដាប់​យល់ បែរ​នាំ​គ្នា​សើច​ចំអក(មានវីដេអូ)

ប៉ុន្មានថ្ងៃ​ចុងក្រោយ ស្រាប់​តែ​មាន​ការ​ចែក​ចាយ​វីដេអូ បង្ហាញ​ពី​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់ និយាយ​ពាក្យ​ប្លែកៗ អស់​ជា​ច្រើន​ម៉ោង ដោយ​គ្មាន​អ្នក​ណា​អាច​ស្ដាប់​យល់​បាន ហើយ​​ការ​និយាយ​គ្មាន​សាច់​រឿង​បែប​នេះ បាន​នាំ​ឲ្យ​អ្នក​ខ្លះ​គ្រវី​ក្បាល​សើច​សប្បាយ។ ប៉ុន្តែ​បើ​តាម​ប្រភព​មួយ បាន​ឲ្យ​ដឹង​ថា នារី​ដែល​មាន​គណនី Facebook ឈ្មោះ Su Su FC ជួប​រឿង​ទុក្ខ​សោក​ផ្ទួនៗ​ជា​ច្រើន រហូត​ធ្លាក់​ខ្លួន​ធ្វើ​នារី​ខារ៉ាអូខេ និង​ប្រើ​ថ្នាំ​លើស​កម្រិត បណ្ដាល​ឲ្យ​វង្វេង​និយាយ​មិន​ដឹង​អី​បែប​នេះ​តែ​ម្ដង។

ម្ចាស់​គណនី Facebook ដែល​មាន​ឈ្មោះ​ថា ភីរ៉ាណាវ័ន្ត បាន​រៀប​រាប់​ថា ពី​មុន​នាង​ជា​អ្នក​ធ្វើ​ការ​នៅ​ខារ៉ាអូខេ Dubai KTV និង Las Vegas KTV ផង​ដែរ។ នាង​គឺ​ជា​នារី​ពេញ​លក្ខណៈ ហើយ​ជា​មនុស្ស​មាន​ចិត្ត​ទូលាយ​ណាស់ ធ្វើ​ឲ្យ​មាន​អ្នក​ស្រលាញ់​រាប់​អាន​ច្រើន។ បុរស​ដែល​អះអាង​ថា ស្គាល់​នារី​រង​គ្រោះ​រូប​នេះ បាន​សរសេរ​ទៀត​ថា នារី​រង​គ្រោះ គឺ​ជា​កូន​អ្នក​ធូរធារ ហើយ​មាន​ទាំង​ចម្ការ​កៅស៊ូ​នៅ​រតនៈគីរី ដែល​​ខ្លួន​ធ្លាប់​ទៅ​ដល់​កាល​ពី​ឆ្នាំ​២០១៧ ទៀត​ផង។

ក្រោយ​មក នាង​បាន​ចាញ់​បោក​មិត្តភ័ក្ដិ យក​ទៅ​លក់​ឲ្យ​ចិន ហើយ​ក៏​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​ជីវិត​គ្មាន​គោល​ដៅ។ ក្រោយ​មក​ទៀត សង្សារ​របស់​នាង​ឈ្មោះ​និរន្ត ដែល​នាង​រំលឹក​ជា​រឿយៗ​ក្នុង​វីដេអូ បាន​រៀប​ការ​ជាមួយ​មនុស្ស​ស្រី​ផ្សេង​ទៀត រហូត​ធ្វើ​ឲ្យ​នាង​ខូច​ចិត្ត​កាន់​តែ​ខ្លាំង។ ដោយសារ​ជីវិត​ជួប​ទុក្ខ​ផ្ទួន​ៗ នាង​បាន​បែក​ឆ្វេង​ប្រើ​ថ្នាំ​ហួស​កម្រិត​តែ​ម្ដង។ នាង​ប្រហែល​ជា​គិត​ថា ខុស​ជាមួយ​ម្ដាយ​ខ្លាំង ទើប​ចេះ​តែ​និយាយ​ម៉ាក់ៗ​ពេញ​ពេញ​មាត់។

ទោះ​បែប​នេះ​ក្ដី ខាង​លើ​នេះ គ្រាន់​តែ​ជា​ការ​បញ្ជាក់​របស់​បុគ្គល​ម្នាក់​ប៉ុណ្ណោះ ដោយ​មិន​មាន​អំណះអំណាង​ច្បាស់​លាស់​ឡើយ។ ប៉ុន្តែ​បើ​មើល​តាម Profile របស់​នារី​រង​គ្រោះ គឺ​ឃើញ​ថា ពី​មុន​នាង​ជា​មនុស្ស​រម្យទម​ចេះ​ដឹង​ខុស​ត្រូវ ចេះ​ស្លៀក​ពាក់​ប្រពៃណី និង​ចេះ​ភាសា​អង់គ្លេស អាច​ប្រើ​ការ​បាន សរសេរ​យ៉ាង​ត្រឹម​ត្រូវ​លើ​បណ្ដាញ​សង្គម ចំណែក​ចំណេះ​ដឹង​ភាសា​ខ្មែរ ក៏​មិន​ធម្មតា​​ដែរ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ នាង​បាន​ត្រឹម​និយាយ​តាម​វីដេអូ ដោយ​មិន​ឆ្លង​ឆ្លើយ​ជាមួយ​នរណា​ឡើយ ទោះ​បី​គេ​ជេរ ឬ​សើច​ចំអក​យ៉ាង​ណា​ក៏​ដោយ។

ខាង​ក្រោម​នេះ ជា​ពាក្យ​ខ្លះៗ​ដែល​នាង​បាន​និយាយ ដោយ​គ្មាន​នរណា​អាច​ស្ដាប់​យល់​ឡើយ៖

«ម៉ាក់​​ កូន​ចង់​ប្រាប់​ម៉ា​ក់​ ថា​កូន​ទើបតែ​ទិញទូរ​ស្សន៍​​ ទូរ​ទស្សន៍​ដែល​បង្ហាញ​ពី​​ និរ​ន្ត​នៃ​ការ​ចងចាំ​របស់​គ្រួសារ​សំ​បូរ​​ ដែល​បង្កប់ខ្លួន​ឌូ​បៃ​​ កូន​ចង់​ប្រាប់​យូរហើយ​តែ​​ internet WiFi គឺ​យឺត​ពេក​កូន​បាន​ថត​វីដេអូ​ទុក​ក្នុង​ទូរ​សព្ទ​ហើយ​​ ឥលូវ​កូន​កំពុង​នៅ ក្រុមហ៊ុន​​ oppennet កំពុង​​ check in ទៅ​មី​យ៉ាន់​ម៉ា​ដើម្បី​តាមដាន​រឿង​ផ្ទ​ក្នុង​របស់​សំ​បូរ​។ ម៉ាក់​​ ម៉ាក់​កុំ​ទាន់​អាល​ចេញពី​តំ​បន់​​ private អី​ណា​​ ព្រោះ​និរ​ន្តន៍​នៃ​ការ​ចងចាំ​របស់​សំ​បូរ​កំ​ពុង​ស្ថិតនៅ​ក្រុង​ឌូ​បៃ។

​ម៉ាក់​ពេល​នេះ​កូន​មិន​អាចនិយាយបា​ន​យូរ​ទេ​ម៉ាក់​ព្រោះ​​ ក្រុមគ្រួសារ​សំបូរ​បានតាមដាន​កូន​ជាប់​រហូត​​ ដូច្នេះហើយ​​ និរ​ន្ត​នៃ​ការចងចាំ​របស់​ម៉ាក់​គឺ​មិនត្រូវ​ផ្សព្វផ្សាយ​ចេញពី​តំ​បន់​​ private ទេ​ម៉ាក់​។ ដាច់ខាត​ម៉ាក់​ត្រូវ​ទៅ​ធនាគារកណ្តាល​ស្នើ​សុំ​អោយ​ពួកគា​ត់មាន​ចំ​ណាត់​ការស្តារ​ភាគហ៊ុន​ឡើង​វិ​ញ​​ បើ​មិន​ចឹង​ទេលោក​យឹម​តន​​ ច្បាស់​ជា​ដើរ​បាញ់​ពេញ​ខេត្ត​ទៀតហើយ​​ កូន​ពិតជា​ពិបាកចិត្ត​ណាស់​​ ព្រោះ​ផ្ទះ​កូន​មិនអាច​ប្រើប្រាស់​អុីន​ធឺ​ណេ​ត​បានទេ​​ ដោយសារតែ​អាថ៌​កំបាំង​របស់​និ​រ​ន្ត​នៃ​ការចងចាំ​នោះ​កំ​ពុង​តែ​ស្ថិតនៅ​ប្រទេស​​ មី​យ៉ាន់​ម៉ា​…» ​

កាល​ពី​ម្សិលមិញ​នេះ អ្នក​ដឹកនាំ​កុន​វ័យ​ក្មេង វណ្ណ ស៊ី​ដារ៉ូ បាន​បង្ហោះ​លើ​គណនី Facebook របស់​ខ្លួន​ឈ្មោះ Stephen Row ដោយ​រៀប​រាប់​ពី​ការ​វិភាគ និង​ក្ដី​

អាណិត​ចំពោះ​នារី​រង​គ្រោះ​ទាំង​ស្រុង​ថា៖ «ខ្ញុំអ​ត់​ដឹង​ថា​នាង​ជា​ន​រណា ឬ ប្រភព​មកពី​ណា​នោះ​ឡើយ​!​ វិស័យ​ទំ​នាក់​ទំ​នង​ស​ង្គ​ម បាន​រុញ​នាង​តាម​រយៈ​ការ Shares ត​គ្នា​រាប់​ពាន់​នាក់​រហូត​មក​ដល់ new feeds ខ្ញុំ​!​ ដំបូង​ខ្ញុំ​សើច​នាង​មែន​!​ ​តែ​ក្រោយពី 10​នាទី​ក្រោយ​ពេលដែល​ខ្ញុំឆែ​កមើល #Profile នាង​មួយ​ស​ន្ទុះ #​ស្នាម​ញញឹម​របស់​ខ្ញុំ​បាន​ស្រ​ក់ម្តង​ប​ន្តិ​ច​!​ នាង​ជា​យុវនារី​ដ៏​ក្មេងខ្ចី និង ធ្វើ​ដំណើរ​ផ្សងព្រេង​កាត់​ខ្សែជីវិត​ដ៏​ឆ្ងាយ​ខ្លាំងណាស់​!

នាង​ពីមុន មិន​ខុសពី​យើង មិន​ខុសពី​បងស្រី ប្អូនស្រី ឬ កូនស្រី​អ្នក​ឡើយ​!​ មុនពេល​ជីវិត​នាង​ធ្លាក់​មក​ធ្វើការ​ក្នុង​កន្លែង​មិនល្អ​មួយ​នោះ នាង​ប្រើប្រាស់​ជីវិត​ដូច​យើង​រាល់គ្នា​.. នាង​ស្លៀក​សា​រ៉ុង​ធ្វើ​ម្ហូប​នៅផ្ទះ #​នាង​នៅ​ជាមួយ​ម៉ាក់​ជា​ទី​ស្រលាញ់ នាង​ស្លៀក​ហូល​ផាមួង​ទៅ​វត្ត និង ធ្វើ​រឿង​ដែល​មនុស្ស​ស្រី​ទាំងអស់​ធ្វើ​ជាប្រចាំ​!​ នាង​មាន​ក្តី​សុបិន​ដូ​ចយើង​គ្រប់​គ្មា នាង​ចង់ទៅ​កន្លែង​ដែល​អ្នកមាន​លុយ​ចង់ទៅ​!​ ជា​ប្រទេស​មហាសេដ្ឋី​ដែល​នាង​ប្រាថ្នា​!​

​ហើយ​ប្រហែលជា​ហេតុផល​នៃ​សុបិន​ដ៏​រីករាយ​នេះ​ហើយ បាន​រុញច្រាន​ជីវិត​នាង​អោយ​ធ្លាក់​ក្នុង​អ​វចី​យ៍​រស់​ពាក់កណ្តា​លស្លាប់ មិនដឹងថា​ខ្លួនឯង​កំពុង​ធ្វើ​អី​ដូច​ថ្ងៃ​នេះ​!​ គឺ​ក្រោយ​ការសម្រេចចិត្ត​ខុស​មួយពេល ធ្វើ​ដំណើរចាក​ចេញពីផ្ទះ និង ម៉ា​ក់នាង​!​ ព្រោះ​នាង​គិតថា លុយ ដែល​នាង​នឹង​ទទួលបាន នឹង​អាច​កែប្រែ​ជោគវាសនា​នាង និង ម៉ា​ក់នាង អោយ​ល្អប្រសើរ​ជាង​ពេលមុនៗ​បាន​។​ ​តែ​គ្រប់​គ្នា​មិនដឹងថា​ក្រោយពី​ការសម្រេចចិត្ត​យ​ប់​នោះនាង​បាន​ធ្វើ​អ្វី​នោះ​ទេ​..​

ខ្ញុំ​អាន Timeline នាង​ក៏​ខ្ញុំ​មិនដឹង​!​ ដឹង​តែ​ថ្ងៃ​បន្ទាប់​នាង សុំទោស​ម៉ាក់​ចំ​ពោះ​ការសម្រេចចិត្ត​របស់​នា​ង​!​ នាង​ចង់​ទូរ​ស័​ព្ទ​ទៅ​ប្រាប់​ម៉ាក់​នាង​ខ្លាច​គាត់​មាន​ក្តី​បារម្ភ​តែ​មាន​ឧបសគ្គ​ដែល​នាង​មិន​អាច​ធ្វើបាន​!​ ​វិប្បដិសារី​បាន​ធ្វើ​អោយ​នាង​ខ្មាស​ខ្លួនឯង និង ប្រើប្រាស់​គ្រឿង​ញៀន​ដើម្បី​រម្ងា​ប់​អារម្មណ៍​ឈឺចាប់ តែ​នាង​ភ្លេច​ហើយ​ថា វារឹតតែ​ធ្វើអោយ​នាង​គិត​ច្រើន រហូត​នៅតែ​ត្រូវការ​វា​បន្ត​ដើម្បី​បញ្ឈប់​ការ​គិត​ច្រើន​របស់​នាង តែ​អ្វី​ដែល​នាង​មិនដែល​បំភ្លេ​ច​ឡើយ​គឺ​ពាក្យ​ថា #Goodnight​ម៉ាក់​!​

​ហើយ​នាង​នៅតែ​បន្ត​ផុស​វីដេអូ​ជាច្រើន បង្ហាញ​ពី​អារម្មណ៍​១ គឺ​មិន​ចង់អោយ​ម៉ា​ក់នាង​បារម្ភ​! នាង​អោយ​ម៉ាក់​នាង​ឃើញថា​នាង​ញ៉ាំ​អាហារ​ល្អ នាង​ចេះ​មើលថែ​ខ្លួនឯង និង ស្នាម​ញញឹម​ដែល​នាង​ប្រឹង​ទាំង​លំបាក​!​ មនុស្ស​ជាច្រើន​សើច​នាង បូករួម​ទាំង​ខ្ញុំ ទាំង​ដែល​ធាតុ​ពិត​នាង​គឺជា #​ជន​រង​គ្រោះ​!​ នាង​មិនដឹងថា ខ្លួន​នាង​កំពុង​ធ្វើ​អ្វី​នោះ​ឡើយ​!​ នាង​កំពុង​ជាប់ឃុំ​នៅ​ក្នុង​ខួរក្បាល​ខ្លួនឯង កំពុង​រក​ច្រកចេញ ស្របពេល​ដែល​សម្បក​កាយ​នាង​ពេល​នេះ​គឺ​គ្រប់គ្រង​ដោយ​ឥទ្ធិ​ពល​នៃ គ្រឿង​ញៀន ដែល​ធ្វើ​អោយ​ខួរក្បាល​នាង​មាន​ភាព​ច្របូក​ច្របល់ ដែល​យើង​គ្រប់​គ្នា​ហៅថា #​បែក​!

នាង​មិនទាន់​ដឹងថា​ខ្លួនឯង​កំពុង​ធ្វើ​អី​នៅឡើយ ជាពិសេស​នាង​នៅ​មិនទាន់​អាច​ចេញ​មក​ក្រៅ មក​ធ្វើជា​ម្ចាស់​សម្បក​កាយ​នាង​ពេល​នេះបានទេ ដរាបណា​សារជាតិ​ញៀន​នៅតែប​ង្ខំ​អោយ​ប្រើ​!​ តែ​ថ្ងៃមុខ នាង​នឹង​ត្រូវ​បាន​គេ​សង្គ្រោះ​!​ ១​ឆ្នាំ​ទៀត​នាង​នឹង​កែប្រែ ត្រលប់​មាន​ស្មារតី​វិញ​..​ អ្នក​ដឹង​ថា​នាង​នឹង​រស់​ស្ទើរ​ឆ្កួត​បែប​ណា​កាលបើ​ឃើញ​វីដេអូ​ខ្លួនឯង និង ការ​សើច​ចំអក​រាប់​សែន​នាក់​បែប​នេះ​?​

​តើ​នាង​ប្រឈមមុ​ខនឹង​ស​ង្គ​ម​បែបណា​នៅពេល​នោះ​?​ ចុះ​ម្តាយ​ចាស់​របស់​នាង​?​ ខ្ញុំ​ជឿ​ជាក់​ថា ម្តាយ​មិន​ច្រើន​នោះ​ទេ​ដែល​ក្តុក​ក្តួល​ឃើញ​កូនស្រី​ម្នាក់​ធ្លាក់​ក្នុង​សភាព​បែប​នេះ​។ វា​ជា​សុបិន​អាក្រក់​នៃ​មាតា​គ្រប់​រូប​លើ​លោក​នេះ​។​ វា​ជា​ជីវិត​ដែល​រស់​ពិបាក​ជាង​ស្លាប់​ទៅ​ទៀត ជាពិសេស​ថ្ងៃ​ខាងមុខ​ពេលដែល​នាង​មានកូន ហើយ​ពួកគេ​ប្រឈម​នឹង​ការ​ចងចាំ​ពី​ស​ង្គ​ម​ដែល​ស្គាល់​ម្ដាយ​ពួកគេ​ជា​មនុស្ស​យ៉ាងណា​។

យើង​មានជីវិត​ដែល​ផូរផង់ និង ល្អ​រួចស្រេច​ទៅ​ហើយ ..​ យើង​មាន​៥០​ឆ្នាំ​ត​ទៅមុខ​ទៀត​ពោ​ពេញ​ដោយ​រស្មី​!​ តែ​ជីវិត​នាង​ពេល​នេះ​គឺ​ចប់​ហើយ​!​ ចប់​ហៅ​វិញ​លែង​បាន​!​ សម្រាប់​ខ្ញុំ​ពេលនេះ​គឺ​អាណិត​នាង​ណាស់​! ខ្ញុំអ​ត់​មាន​ចេតនា​ចំ​ពោះ​អ្នក​ដែល​សើច​គាត់​ថា​ខុស​នោះ​ឡើយ (coz me too)
​តែ​បើ​អាច​ឈ​ប់ Share សើច​ចំអក​អោយ​នាង​ត​ទៀ​ត បាន​គឺ​ចាត់ទុកថា បាន​ជួយ​នាង​..​
​ប្អូន​គេ​ប្អូន​យើង​…​ សុំទោស​ផង​ប្រសិនបើ​មាន​ភាសា ឬ វាចារ​ឆ្គាំ​ឆ្គង​លើអ​ក្ខា​វិរុទ្ធ​ណាមួយ​សូមមេត្តា​អ​ធ្យា​ស្រ័​យ​! ពី​ខ្ញុំបាទ​ Stephen Row​ #KhmerFilmReview»

ខាង​ក្រោម​នេះ ជា​វីដេអូ​ដែល​នាង​និយាយ​៖