kalib9

ញាក់សាច់!! កាបូបរបស់លោកជំទាវ លី យ៉ាណា ភរិយាលោកឧកញ៉ា ហុង ពីវ ថ្លៃកប់ក្ដោង អាចទិញទ្បានទំនើបបានមួយ…

លោក​ជំទាវ លី យ៉ាណា ភរិយា​លោក​ឧកញ៉ា ហុង ពីវ តែងតែ​ប្រើ​ប្រាស់​របស់​​ដែល​មាន​ម៉ាក​យីហោ​ល្បីៗនៅលើពិភពលោក ហើយ​តម្លៃ​ក៏ថ្លៃមិនធម្មតាដែ។

បើនិយាយ​តែ​ប្រភេទ​កាបូប មិន​ថា​កាបូប​ដៃ​ប្រភេទ​កាន់ យួរ និង​កាបូប​ស្ពាយ លោក​ជំទាវ​ដ៏​ស្រស់​ស្អាត និយម​ប្រើ​ភាគ​ច្រើន​បំផុត គឺ​ម៉ាក «Hermes» ដ៏​ល្បី​បំផុត​មួយ​របស់​ពិភព​លោក ក្នុង​នោះ​ក៏​ពេញ​និយម​ក្នុង​ចង្កោម​តារា​ហូលីវូដ​ល្បី​ៗ​ផង។

យើងខ្ញុំនិងសូម លើកយកតម្លៃ​​កាបូប​របស់​លោក​ជំទាវ លី យ៉ាណា ទាំង ៥ ដែលលោកជំទាវ ធ្លាប់ប្រើ មាន​ដូច​ខាង​ក្រោម៖

១. កាបូប​យួរ​ដៃ​ម៉ាក Hermes Birkin in Croc Porosus Lisse៖ ​មាន​តម្លៃ​កប់​ក្ដោង​តែ​ម្ដង តម្លៃ​វា​គឺ ១៤៨,០០០ ដុល្លារ​អាមេរិក​ឯណោះ។ ដោយ​តែ​តម្លៃ​កប់​ពពក​បែប​នេះ កាបូប​ស្បែក​ក្រពើ​មួយ​នេះ វា​មិន​ត្រូវ​បាន​ធ្វើ​ដើម្បី​តាំង​លក់​ឡើយ ពោល​គឺ​ចំនួន​មាន​កំណត់ និង​ធ្វើ​តាម​តែ​ការ​កុម្ម៉ង់​ពិសេស​ពី​អតិថិជន​ប៉ុណ្ណោះ។ កាបូប​មួយ​នេះ លោក​ជំទាវ ស្រីតូច ចំណាន ក៏​ប្រើ​មួយ​ដែរ។

២. កាបូប​យួរ​ដៃ​ម៉ាក Hermès 32cm Ostrich ៖ មាន​តម្លៃ​ប្រហែល​ជាង ៣០,០០០ដុល្លារ​អាមេរិក។

៣. កាបូប​ដៃ​ពណ៌​ខ្មៅ​ដ៏​ថ្លៃ​ថ្នូរ ម៉ាក Hermes Medor 23 Clutch Black Alligator៖ មាន​តម្លៃ ២៩,៩៥០ ដុល្លារ​អាមេរិក។

៤. កាបូប​ដៃ​យួរ​ម៉ាក Hermes Kelly 32 crocodile handbag៖ មាន​តម្លៃ ១៩៩៥០ផោន ស្មើនឹង ២៤,៧៦៦ដុល្លារ​អាមេរិក។

៥. កាបូប​ដៃ​ពណ៌​ផ្កា​ឈូក​ដ៏​មាន​មន្ត​ស្នេហ៍​ម៉ាក Hermès Egee Clutch Rose Scheherazade Bag៖ មាន​តម្លៃ​ដល់​ទៅ​ជិត ១៩,៩៩៥​ដុល្លារ​អាមេរិក​ឯណោះ។

error: Content is protected !!