kalib9

ផ្អើលពេញប្រទេសថៃ! ស្នេហ៍ឆ្លងទ្វីប ប្រុស និង ប្រុស ជះលុយរាប់សែនដុល្លារ ដឹកដៃគ្នារៀបការ

(ប្រទេសថៃ)៖ បើតាមហ្វេសប៊ុក​របស់បុរសម្នាក់ដែលមានឈ្មោះថា «หนุ่มสาวโรงงาน» បានបង្ហោះពីទិដ្ឋភាពពិធីអាពាហ៍ពិពាហ៍មួយដែលជាពិធីអាពាហ៍ពិពាហ៍របស់បុរសស្រឡាញ់ភេទដូចគ្នា។

សម្រាប់កូនកំលោះត្រូវបានគេដឹងថា ជាបុរសជនជាតិបរទេស បានមករៀបការជាមួយបុរសជនជាតិថៃ (ប្រុសស្រលាញ់ប្រុសដូចគ្នា)។ ជាពិសេសជាងនេះទៅទៀតនោះ គេបានឃើញ បុរសដែលជាប្រពន្ធបាន តែងខ្លួនជាកូនក្រមុំ យ៉ាងស្រស់ស្អាតផងដែ។

ពិធីអាពាហ៍ពិពាហ៍របស់បុរសស្រឡាញ់ភេទដូចគ្នា នេះ បានថ្លៃបណ្ណាការច្រើនសន្ធឹកសន្ធាប់ ក្នុងនោះមានដូចជា លុយ ១លានបាត (ជាង ៣,១០០០ដុល្លារ) ចិញ្ចៀនពេជ្រមួយវង្ស មាសថៃ ៦បាត ព្រមទាំងដី ១ប្លង់ និងខុនដូរមួយបន្ទប់ សរុបទឹកប្រាក់ ១០លានបាត (ជាង ៣១ម៉ឺនដុល្លារ)៕

ប្រភព៖ khempire

error: Content is protected !!